ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​ខំ​បើក​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ដេញ​តាម​ជនសង្ស័យ ក្រឡាប់​ធ្លាក់​ប្រពន្ធ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ គ្រួសារ​មួយ​បាន​ត្រឡប់​មក​ពី​លក់​ផ្លែ​ឈូក​​ខ្ចី​នៅ​ឯ​ផ្សារ​កណ្ដាល ពេល​មក​ដល់​ពាក់កណ្ដាល​ផ្លូវ​ក៏​ត្រូវ​បាន​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​ឆក់​ទូរ​ស័​ព្ទ​​ដៃ ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល បណ្ដាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ធ្លាក់​ពីលើ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៨ នៅ​តាម​ប​ណ្ដោ​ល​ផ្លូវ​សហព័ន្ធ​រុ​ស្សី…

រាជធានី​ភ្នំពេញ​៖ គ្រួសារ​មួយ​បាន​ត្រឡប់​មក​ពី​លក់​ផ្លែ​ឈូក​​ខ្ចី​នៅ​ឯ​ផ្សារ​កណ្ដាល ពេល​មក​ដល់​ពាក់កណ្ដាល​ផ្លូវ​ក៏​ត្រូវ​បាន​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​ឆក់​ទូរ​ស័​ព្ទ​​ដៃ ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល បណ្ដាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ធ្លាក់​ពីលើ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៨ នៅ​តាម​ប​ណ្ដោ​ល​ផ្លូវ​សហព័ន្ធ​រុ​ស្សី នៅ​សង្កាត់​ទឹកល្អក​់១ ខណ្ឌទួលគោក​។

បើ​តាម​សម្ដី​បុរស​ជា​ប្ដី​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​មាន​គ្នា​៦​នាក់​បាន​ត្រឡប់​មក​ពី​លក់​ផ្លែ​ឈូ​ក​ខ្ចី​នៅ​ឯ​ផ្សារ​កណ្ដាល គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​នៅ​សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ ស្រាប់តែ​មក​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​​ជនសង្ស័យ​មាន​គ្នា​៦​នាក់​ ជិះ​ម៉ូតូ​៣​គ្រឿង​មិន​ចាំ​ម៉ាក មក​ពីក្រោយ​ជិះ​​អែប​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​របស់​គាត់ រួច​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ដៃ​កូនស្រី​របស់​គាត់​ដែល​កំពុង​ចុច​លេង ពេល​នោះ​គាត់​ក៏​បាន​បើក​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ដេញ​តាម ស្រាប់តែ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​នោះ​ក្រឡាប់​បណ្ដាល​ឲ្យ​ប្រពន្ធ​គាត់​ខ្ទាត​ចេញពី​រ៉ឺ​ម៉ក បោក​នឹង​ថ្នល់​រង​របួសធ្ងន់ ចំណែក​ជនសង្ស័យ​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​។

ក្រោយមក គាត់​ក៏​បាន​លើក​ប្រពន្ធ​ដាក់​លើ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ រង់ចាំ​ព្រឹក​ឡើង​ទើប​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទឹកល្អក់​១​ដើម្បី​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​មក​ផ្ដន្ទាទោស​តាម​ច្បាប់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ