ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ហើយ​ជើង​ខ្លាំង​ប្រចាំ​ភូមិ ហ៊ាន​ណាស់​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​ជា​ជើង​ខ្លាំង​ប្រចាំ​ភូមិ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៥​នាក់ ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ក្រោយ​ពី​ប្រើ​ហិង្សា​លើ​អ្នក​ភូមិ ហើយ​គេចខ្លួន​បាត់​មួយ​រយៈ ។ ហើយ​ក្មេង​ទំនើង​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួ​មក​សាកសួរ​កាលពី​ម៉ោង​១៩​និង​៤៥​នាទី​ព្រលប់ ថ្ងៃ​ទី​៩ មិថុនា ស្ថិត​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២…

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​ជា​ជើង​ខ្លាំង​ប្រចាំ​ភូមិ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៥​នាក់ ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ក្រោយ​ពី​ប្រើ​ហិង្សា​លើ​អ្នក​ភូមិ ហើយ​គេចខ្លួន​បាត់​មួយ​រយៈ ។ ហើយ​ក្មេង​ទំនើង​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួ​មក​សាកសួរ​កាលពី​ម៉ោង​១៩​និង​៤៥​នាទី​ព្រលប់ ថ្ងៃ​ទី​៩ មិថុនា ស្ថិត​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ក្មេង​ទំនើង​ខាងលើ​ឈ្មោះ ចាន់ សុ​ផា​ន់​ណា​រិ​ទ្ធ ហៅ​តយ អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

សមត្ថកិច្ច​បញ្ជាក់​ប្រាប់​ថា កាលពី​ម៉ោង​១៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០២ មិថុនា ក្មេង​ទំនើង​ខាងលើ ព្រម​ទាំ​បក្សពួក​៤​នាក់​ទៀត​បាន​ធ្វើ​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួបជុំ​គ្នា​ផឹកស៊ី​ក្នុង​បន្ទប់​ជួល បណ្តាល​ឱ្យ​ត្រូវ​របួស​យុវជន​២​នាក់ ក្រោយ​ពី​ក្រុម​ក្មេង​ទំនើង​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​អស់​តែ​ម្តង​។ លុះ​ព្រឹក​ថ្ងៃ​ទី​៣ ជន​រង​គ្រោះ​២​នាក់​មក​ដាក់​ពាក្យបណ្តឹង និង​សូម​ឱ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ខាងលើ​ដើម្បី​មក​ទទួលទោស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ។ រហូត​ដល់​ព្រលប់​កើតហេតុ​សមត្ថកិច្ច​បានឃើញ​ក្មេង​ទំនើង​ម្នាក់​ខាងលើ​នៅ​ក្នុងភូមិ​ក៏​ឃាត់ខ្លួន​តែ​ម្តង ចំណែក​បក្សពួក​៤​នាក់​ទៀត​គេចខ្លួន​នៅឡើយ ហើយ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​បន្ត​ទៀត​។

បច្ចុប្បន្ន​ជនសង្ស័យ​ជា​ក្មេង​ទំនើង​ខាងលើ ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ