ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ទាំង​ព្រឹក​ ពន្លះ​ខ្ទេច​​រថយន្ត​ដឹក​កម្មករ​រោងចក្រ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​កម្មករ​-​កម្មការិនី​រោងចក្រ​ជា​ច្រើន​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល ហើយ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ខណៈ​ដែល​រថយន្ត​សណ្តោង​ធុន​ធំ​ដឹក​ខ្សាច់​មួយ​គ្រឿង​បើក​លឿន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ទួ​រី​ស​ដឹក​ក្រុម​កម្មករ​រោងចក្រ បណ្តាល​អោយរ​ងរ​បួសរ​ណូ​ក​រណែល បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៨​…

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​កម្មករ​-​កម្មការិនី​រោងចក្រ​ជា​ច្រើន​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល ហើយ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ខណៈ​ដែល​រថយន្ត​សណ្តោង​ធុន​ធំ​ដឹក​ខ្សាច់​មួយ​គ្រឿង​បើក​លឿន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ទួ​រី​ស​ដឹក​ក្រុម​កម្មករ​រោងចក្រ បណ្តាល​អោយរ​ងរ​បួសរ​ណូ​ក​រណែល បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៨​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៦៦ ទៅ​លេខ​៦៧ ក្នុងភូមិ​ត្រពាំង​អត់​ទឹក ឃុំ​គិរីវ​ន្ត័ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

 តាម​ប្រជាពលរដ្ឋ​បាន​និយាយឱ្យ​​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង​ដឹក​កម្មករ​-​កម្មការិនី​ ប្រភេទ​ទួ​រី​ស ពណ៌​ស្លែ ពាក់​ស្លាក​លេខ កំពង់ស្ពឺ ២A០៦៥២ អ្នកបើកបរមិន​ទាន់​ស្គាល់​អត្តសញ្ញាណ​​នោះ​ទេ បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​រថយន្ត​សណ្តោង​ធុន​ធំ​ដឹក​ខ្សាច់​មួយគ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ក្បាល​ពណ៌​ស ទ្រុង​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-៥៦១៩ បើកបរ​ក្នុង​ល្បឿន​លឿន​បញ្ច្រាសទិស​គ្នា ជ្រុល​ទៅ​បុក​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​រថយន្ត​ទាំង​២​គ្រឿង​ធ្លាក់​ចេញពី​ផ្លូវ និង​រង​ការ​ខូចខាត ចំណែក​កម្មករ​-​កម្មការិនី​រង​របួសរ​ណូ​ក​រណែល ។ ភ្លាម​ៗ​នោះ​រថយន្ត​សា​មុ​យ​បាន​មក​ដឹក​យក​ជន​រង​គ្រោះ​ទៅ​ព្យាបាលនៅមន្ទីរពេទ្យ​​ភ្លាម​ៗ​ផង​ដែរ ។ ចំពោះ​ក្រុម​កម្មករ​-​កម្មការិនី​ដែល​រង​របួស​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ដឹង​ថា​មាន​រង​របួស​សរុប​៤៥​នាក់​។

ក្រោយ​កើតហេតុ នគរបាល​ជំនាញ​បាន​ធ្វើការ​វាស់វែង​ និង​ដឹក​អូស​រថយន្ត​ទាំង​២​គ្រឿង​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។

ក្រោយ​កើតហេតុ គេ​ឃើញ​វត្តមាន​ថ្នាក់ដឹកនាំ​ខេត្ត​បាន​ចុះ​សួរសុខទុក្ខ​កម្មករ​-​កម្មការិនី​ដែល​រង​របួស​កំពុង​សំរាក​ព្យា​ល​នៅ​មន្ទីរពេទ្យ​ខេត្ត​ផង​ដែរ ។ ក្នុង​នោះ​លោក​អភិបាលខេត្ត វ៉ី សំណាង បាន​ឧបត្ថម្ភ​ដល់​អ្នក
រង​រ​បូស​ធ្ងន់​ចំនួន​៤​នាក់ ក្នុង​មា្ន​ក់​ៗចំនួន​១០០០០០​រៀល រីឯ​អ្នក​រងរបួស​មធ្យម និង​ស្រាល ចំនួន​២៩​នាក់ ក្នុង​ម្នាក់​ៗ ចំនួន​៥០០០០​រៀល ។ ដោយឡែក​អ្នកជំងឺ​ទូទៅ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុង​ម្នាក់​ៗចំនួន​៣០០០០​រៀល​ផង​ដែរ​។

សូម​បញ្ជាក់​ថា កម្មករ​-​កម្មការិនី​ដែល​រង​របួស​ធ្ងន់ធ្ងរ​ចំនួន​៤​នាក់​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​លោកសង្ឃ រាជធានី​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ