ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! លោក​អនុប្រធាន​មន្ទីរ​បរិស្ថាន​ជីវិត​ម្ត៉េ​ច​ក៏​ផុយ​ម្ល៉េះ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា លោក​អនុ​ប្រធាន​​មន្ទីរ​បរិស្ថាន​មួយ​រូប​បាន​ក្រឡាប់​រថយន្ត​ស្លាប់​យ៉ាង​អាណោចអាធ័ម ហេតុ​ការណ៍​​នេះ​កើតឡើង​កាលពី​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៩ មិថុនា នៅ​លើ​កំណាត់​ផ្លូវ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ត្រពាំង​ដងទឹក ឃុំ​ហប់…

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា លោក​អនុ​ប្រធាន​​មន្ទីរ​បរិស្ថាន​មួយ​រូប​បាន​ក្រឡាប់​រថយន្ត​ស្លាប់​យ៉ាង​អាណោចអាធ័ម ហេតុ​ការណ៍​​នេះ​កើតឡើង​កាលពី​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៩ មិថុនា នៅ​លើ​កំណាត់​ផ្លូវ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ត្រពាំង​ដងទឹក ឃុំ​ហប់ ស្រុក​គាស់​ក្រឡ​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ឯម វិចិត្រ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មានមុខ​តំណែង​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង រស់នៅ​ភូ​មិន​រា​២ ឃុំ​ន​រា ស្រុក​សង្កែ ហើយ​គាត់​បាន​បើករថយន្ត​ម៉ាក​ហ្វ័​ត ពាក់​ស្លាក​លេខ រដ្ឋ​,2 -0029​។

បើ​តាម​សមត្ថកិច្ច​នៅ​មិន​ទាន់​បាន​បញ្ជាក់​ប្រាប់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​លោក​អនុប្រធាន​មន្ទីរ​បរិស្ថាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នេះ​នៅឡើយ​ទេ គ្រាន់តែ​និយាយ​ថា គាត់​បាន​បើក​រថយន្ត​ក្រឡាប់​ចូល​ប្រឡាយ​ទឹក​ដោយ​ខ្លួនឯង​។ ហើយ​គេ​សង្ស័យ​ថា គាត់​បើកបរ​ក្នុង​ល្បឿន​លឿន តែ​គេ​មិនដឹង​ថា គាត់​បើក​គេច​អ្វី ឬ​ជ្រុល​ចង្កូត​ដោយ​ខ្លួនឯង​ឬ​យ៉ាង​ណា​នោះ​ទេ ទើប​បានជា​រថយន្ត​របស់​គាត់​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ផ្ងា​ជើង​ក្នុង​ប្រឡាយ​ទឹក ហើយ​កៀប​គាត់​ជាប់​ក្នុង​កាប៊ី​ន​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង​។

ក្រោយមក​បន្ទាប់​ពី​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​រួច សមត្ថកិច្ច​បាន​ដឹក​សព​ជន​រង​គ្រោះ​ទៅ​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ