ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អរិយ​មគ្គ​ទាំង​៤​ជា​ផ្លូវ​ធ្វើ​ឱ្យ​ជាក់ច្បាស់​នៃ​ការ​រំលត់ទុក្ខ

5 ឆ្នាំ មុន

ផល​នៃ​ការ​ព្រួយ​លំបាក ហើយ​បង្ហាញ នូវ​ហេតុ​ដែល​នាំ​ឱ្យ​កើតទុក្ខ និង​ប្រាប់​ធម៌​សម្រាប់​រម្ងាប់​ទុក ព្រមទាំង​ប្រាប់ផ្លូវ​ឬ​ឧបាយ​នៃ​ការ​កាត់​ផ្តាច់​នូវ​ឫស​នៃ​តណ្ហា​ផុត​ចាក​សន្តាន​គឺ​ធ្វើ​ឱ្យ​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន​សម​ដូច​ពុទ្ធភាសិត​មួយ​ឃ្លា​ត្រាស់​ថា អរិយ​សច្ចា​ន ទស្ស​នំ ឯ​ត​មង្គល​មុត្ត​មំ ប្រែ​ថា កិរិយា​ឃើញ​នូវ​អរិយ​សច្ចៈ​ទាំ​ឡាយ​ជា​មង្គល​ដ៏​ឧត្តម…

ផល​នៃ​ការ​ព្រួយ​លំបាក ហើយ​បង្ហាញ នូវ​ហេតុ​ដែល​នាំ​ឱ្យ​កើតទុក្ខ និង​ប្រាប់​ធម៌​សម្រាប់​រម្ងាប់​ទុក ព្រមទាំង​ប្រាប់ផ្លូវ​ឬ​ឧបាយ​នៃ​ការ​កាត់​ផ្តាច់​នូវ​ឫស​នៃ​តណ្ហា​ផុត​ចាក​សន្តាន​គឺ​ធ្វើ​ឱ្យ​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន​សម​ដូច​ពុទ្ធភាសិត​មួយ​ឃ្លា​ត្រាស់​ថា អរិយ​សច្ចា​ន ទស្ស​នំ ឯ​ត​មង្គល​មុត្ត​មំ ប្រែ​ថា កិរិយា​ឃើញ​នូវ​អរិយ​សច្ចៈ​ទាំ​ឡាយ​ជា​មង្គល​ដ៏​ឧត្តម ។ អរិយ​សច្ចៈ​មាន​៤​ប្រការ​គឺ​៖

១-​ទុក្ខ​សច្ចៈ ជា​ផល​បាន​ដល់​ជាតិទុក្ខ ឬ​ចាត់ជា​ភ្លើង​ទុក្ខ​។ ពួក​ទុក្ខ​នេះ​មាន​១២​ប្រការ​ដែល​ជា​កំពូល​នៃ​ទុក្ខ​ប្រជុំ​ចុះ​នូវ​ទុក្ខ​ទាំងពួង
ដែល​ជា​ទុក្ខ​ដ៏​កំពូល​នៃ​ទុក្ខ​ទាំងពួង ឬ​ជា​មេ​ទុក្ខ​ធំ​ជាងគេ​ទាំងអស់​ក្នុង​លោក

២-​សមុទយ​សច្ចៈ ជា​ហេតុ​បាន​ដល់​តណ្ហា​ទាំង​៣​គឺៈ កាមតណ្ហា ភវតណ្ហា និង​វិភវ​តណ្ហា​។ តណ្ហា​នេះ ជា​ហេតុ​នាំ​ឱ្យ​មានទុក្ខ​ជា​ផល​ប្រៀប​បាន​នឹង​ផ្លែ​ឈើ​ទាំងពួង​តោង​ជាប់​ទៅ​ពី​មែក​ពី​ដើម កាលបើ​បុគ្គល​កាប់​គាស់​ដើម​នោះ​ព្រមទាំង​ជីក​រំលើង​ឫស​អស់ហើយ ផ្លែ​ឈើ​នោះ​ក៏​ត្រូវ​វិនាស​អន្តរាយ​ដែរ ។

៣-​និរោធ​សច្ចៈ គឺ​សេចក្តី​រលត់ទុក្ខ ឬ​ទី​ដែល​រលត់ទុក្ខ​គឺ​និព្វាន ឬ​ទី​ដែល​នាំ​ចេញ​នូវ​តណ្ហា​ទាំង​១០៨​ឱ្យ​អស់​ដោយ​ស​ច្ឆិ​កាត​ព្វ​ធម៌​ពោល​គឺ​អរហត្តផល​កាត់​ផ្តាច់​ឫស​នៃ​តណ្ហា​ឱ្យ​ផុត​ចាក​ចិត្ត​សន្តាន ។

៤-​មគ្គ​សច្ចៈ ជា​ផ្លូវ​ឬ​ឧបាយ​នៃ​ការ​រំលត់ទុក្ខ​ដែល​ប្រកបដោយ​អង្គ​៨​ប្រការ​។

ផ្លូវ​ដ៏​ប្រសើរ​ទាំង​៤​ប្រការ​នេះ​ជា​ដំណើរ​ទៅ​រក​សេចក្តី​ស្ងប់ កាលបើ​បុគ្គល​ប្រតិបត្តិ​តាម​លំ​អាន​ផ្លូវ​សីល សមាធិ បញ្ញា​ហើយ នឹង​បាន​ទៅ​កាន់​បរមសុខ ពោល​គឺ​ព្រះ​និព្វាន​រលត់​អស់​ទុក្ខ​ទាំងពួង​ក្នុង​លោក ។