ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី! បុរសម្នាក់នេះ​កូរពេញលើ​ស្ពាន…ឡើង​​សមត្ថកិច្ច និង​អ្នក​ដំណើរ​ឈឺក្បាល​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដោយ​គេ​សង្ស័យ​ថា​បែក​ថ្នាំ​ញៀន​បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស Gs450 មក​ឈប់​ពា​ក់ណ្តាល​ស្ពាន​ជ្រោយចង្វារ​ថ្មី​បំ​រ៉ុ​ង​លោតទឹក តែ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​រួច រត់​ដេញចាប់​ម៉ូតូ និង​រថយន្ត​ពេញ​លើ​ស្ពាន ត្រូវ​បាន​សមត្ថកិច្ច​នាំ​គ្នា​ចាប់​យក​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ្រោយចង្វារ ដើម្បី​ឲ្យ​ស្វាង​ថ្នាំ​ញៀន…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដោយ​គេ​សង្ស័យ​ថា​បែក​ថ្នាំ​ញៀន​បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស Gs450 មក​ឈប់​ពា​ក់ណ្តាល​ស្ពាន​ជ្រោយចង្វារ​ថ្មី​បំ​រ៉ុ​ង​លោតទឹក តែ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​រួច រត់​ដេញចាប់​ម៉ូតូ និង​រថយន្ត​ពេញ​លើ​ស្ពាន ត្រូវ​បាន​សមត្ថកិច្ច​នាំ​គ្នា​ចាប់​យក​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ្រោយចង្វារ ដើម្បី​ឲ្យ​ស្វាង​ថ្នាំ​ញៀន នឹង​រង់ចាំ​ទាក់ទង​រក​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ផ្ទះ​វិញ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​នឹង​៤០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី​ ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។

បុរស​ដែល​គេ​សង្ស័យ​ថា​បែក​ថ្នាំ​ញៀន​នោះ​មាន​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ហើយ​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះ​ទេ ជិះ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ម៉ាក​ឡិច​ស៊ី​ស ស៊េរី GS450 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AL-៥៤២២​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ខាងលើ​បើករថយន្ត​មួយគ្រឿង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​បើកបរ​មក​ដល់​ពាក់កណ្តាល​ស្ពាន​ជ្រោយចង្វារ​បាន​ឈប់​រថយន្ត​បំ​រ៉ុ​ង​លោតទឹក​សម្លាប់​ខ្លួន ភ្លាម​ៗ​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ តែ​បុរស​នោះ​មិន​ស្តាប់​ថែម​ទាំ​ង​រត់​ចូល​ម៉ូតូ​-រថយន្ត និង​ដេញចាប់​ម៉ូតូ និង​រថយន្ត​ពេញ​លើ​ស្ពាន​។

សមត្ថកិច្ច​បាន​បន្ត​ថា បន្ទាប់​មក​បាន​នាំ​គ្នា​ចាប់​បុរសខាងលើ​ញាត់​ដាក់​ចូល​ក្នុង​រថយន្ត​របស់​គាត់​​យ៉ាងណា ក៏​បុរស​នោះ​នៅ​តែ​មិន​ព្រម​ចូល​ក្នុង​រថយន្ត ដោយ​ប្រកាច់​រមួលខ្លួន​ដូច​អន្ទង់ ហើយ​សមត្ថកិច្ច​បាន​នាំ​គ្នា​ព្យាយាម​ចាប់​អស់រយៈពេល​២០​នាទី ទើប​ចាប់​បុរស​នោះ​ដាក់​ក្នុង​រថយន្ត​បាន ក្រោយ​ពី​ចាប់​ដាក់​ក្នុង​រថយន្ត​រួច សមត្ថកិច្ច​បាន​បញ្ឆេះ​រថយន្ត​ខាងលើ​នោះដែរ​ តែ​មិន​ដំណើរការ ក៏​បាន​ហៅ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ជ្រោយចង្វារ ដើម្បី​ឲ្យ​ស្វាង​ថ្នាំ​ញៀន នឹង​ទាក់ទង​រក​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ផ្ទះ​វិញ​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ