ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហៅ​ឱ្យ​ឈប់​មិន​ព្រម​ឈប់ បា.ញ់​ឡើង​លើ​មួយ​គ្រាប់​ទើប​ឃាត់​បាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១​ឃើញ​ហៅ​អោយ​ឈប់​ តែ​មិន​ព្រម​ឈប់​ព្យាយាម​បើកម៉ូតូ​​គេចខ្លួន ត្រូវ​សមត្ថកិច្ច​ដេញ​តាម​តាំងពី​ផ្លូវ​វ៉េ​ង​ស្រេង​រហូត​ដល់​ផ្លូវជាតិ​លេខ​៤ ព្រមទាំង​បាញ់​គំរាម​១​គ្រាប់​ផង​ទើប​ឃាត់​បាន ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើ​ល​កាលពី​វេលា​​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩ ខែមិថុនា នៅ​លើ​ផ្លូវជាតិ​លេខ​៤…

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១​ឃើញ​ហៅ​អោយ​ឈប់​ តែ​មិន​ព្រម​ឈប់​ព្យាយាម​បើកម៉ូតូ​​គេចខ្លួន ត្រូវ​សមត្ថកិច្ច​ដេញ​តាម​តាំងពី​ផ្លូវ​វ៉េ​ង​ស្រេង​រហូត​ដល់​ផ្លូវជាតិ​លេខ​៤ ព្រមទាំង​បាញ់​គំរាម​១​គ្រាប់​ផង​ទើប​ឃាត់​បាន ។

ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើ​ល​កាលពី​វេលា​​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩ ខែមិថុនា នៅ​លើ​ផ្លូវជាតិ​លេខ​៤ ​ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

យុវជន​ទាំង​២​នាក់​ខាងលើ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។

តាម​សំដី​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​និយាយ​ថា មុន​ហេតុការណ៍​នេះ​កើតឡើង កម្លាំង​ប៉ុស្តិ៍​បាន​ធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន​លើ​ផ្លូវ​វ៉េ​ង​ស្រេង​ ពេល​មក​ដល់​ក្បែរ​ក្លិប​មិត​ណាយ ក្នុង​សង្កាត់​ចោម​ចៅ​១ ស្រាប់តែ​ឃើញ​យុវជន​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក MSX ពណ៌​ខ្មៅ អត់​មាន​ស្លាក​លេខ ឌុ​ប​គ្នា ដោយ​សង្ស័យ​ក៏​ហៅ​អោយ​ឈប់​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ តែ​បែរជា​យុវជន​ខាងលើ​មិន​ព្រម​ឈប់ ហើយ​បែរជា​ព្យាយាម​បើក​ម៉ូតូ​គេច​​ខ្លួន​ទៅ​វិញ​។

សមត្ថកិច្ច​ប្រាប់​បន្ត​ថា ក្រោយ​ពី​យុវជន​ខាងលើ​ព្យាយាម​បើក​ម៉ូតូ​គេច​ខ្លួន​ សមត្ថកិច្ច​ក៏​បើក​ម៉ូតូ​ដេញ​តាម​រហូត​ដល់​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​ចោម​ចៅ​៣ ទើប​ឃាត់​យុវជន​ទាំង​២​នាក់​បាន និង​នាំ​​យក​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​១​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ