ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​សុខ​ៗ​ស្រាប់តែ​ទៅ​ជា​ចឹ​ង​ទៅ​វិញ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​ដែល​អ្នក​បើក​មាន​អាការ​រាង​ស្រើ​ង បើក​វ៉ា​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​ទៀត ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ខឿន​សួនច្បារ ទើប​បណ្តាល​ឲ្យ​ដាច់​កាឡេ​ទៅ​មុខ​មិន​រួច តែ​សំណាងល្អ​មនុស្ស​៣​នាក់​ក្នុង​រថយន្ត​រង​របួសស្រាល ។ ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​០១ និង​៣០​នាទី​ទាប​ភ្លឺ​ចូល​ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​ដែល​អ្នក​បើក​មាន​អាការ​រាង​ស្រើ​ង បើក​វ៉ា​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​ទៀត ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ខឿន​សួនច្បារ ទើប​បណ្តាល​ឲ្យ​ដាច់​កាឡេ​ទៅ​មុខ​មិន​រួច តែ​សំណាងល្អ​មនុស្ស​៣​នាក់​ក្នុង​រថយន្ត​រង​របួសស្រាល ។ ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​០១
និង​៣០​នាទី​ទាប​ភ្លឺ​ចូល​ថ្ងៃ​ទី​១០ មិថុនា ២០១៨ នៅ​មុខ​ធនាគា​កា​ណា​ឌី​យ៉ា​ជាប់​ស្ពាន​អាកាស​ថ្មី​លើ​ផ្លូវ​ណ​ត​ប្រ៊ិ​ត៍ ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ អ្នក​បើក និង​អ្នក​រួម​ដំណើរ​២​នាក់​មិន​ត្រូវ​ស្គាល់​អត្តសញ្ញាណ ។

តាម​សម្តី​អ្នក​បើករថយន្ត​ខាងលើ​ឲ្យ​ថា មុន​កើតហេតុ​គាត់​មក​ពី​ហូប​ចុក​ជុំ​មិត្តភក្តិ នៅ​ម្តុំ​ផ្សារ​ម៉ា​ក្រូ រួច​បន្ត​ទៅ​ហូប​បបរ ស​នៅ​ផ្លូវ​១៩៨៦ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ក្រោយ​ពី​ចេញពី​ហូប​បបរ ស​វិញ​បាន បើក​ដោយ​មាន​គ្នា​៣​នាក់​គោលបំណង​ទៅ​ផ្ទះ​វិញ ខណៈ​មក​ដល់​ចំណុច​ខាងលើ ដោយសារ​ផ្លូវ​ងងឹត​ក៏​ជ្រុល​ទៅ​បុក​ខឿន​សួន​នៅ​ទីតាំង​ខាងលើ​តែ​ម្តង​ទៅ ។

ប្រភព​ពី​សមត្ថកិច្ច​ប្រចាំការ​នៅ​គោលដៅ​កើតហេតុ​ខាងលើ​បាន​ប្រាប់​ថា មុន​កើតហេតុ​ឃើញ​រថយន្ត​បង្ក​ខាងលើ​ម៉ាក​ហា​យ​ឡែ​ន​ឌ័​របើក​មក​ល្បឿន​លឿន​ជែង​គេឯង ដោយ​មិនឃើញ​មាន​បើកភ្លើង​បំភ្លឺ​ផ្លូវ​ផង​ទេ ដោយ​បើក​មក​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​ខាងលើ​ក៏​ជ្រុល​ទៅ​បុក​ក្បាល​ខឿន​សួន​ដែល​ទើប​និង​ធ្វើ បណ្តាល​ឲ្យ​រថយន្ត​ប៉ើង​ទៅ​ម្ខាង​ផ្លូ ដាច់​កាឡេ​មុខ​ផ្នែក​ខាងស្តាំ ទៅ​មុខ​លែង​រួច​តែ​ម្តង តែ​សំណាងល្អអ្នក​បើក និង​អ្នក​រួម​ដំណើរ​គ្រាន់តែ​រង​របួសស្រាល ។

ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​របស់​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ចុះ​មក​វាស់វែង និង​ស្ទូច​យក​រថយន្ត​ខាងលើ​ទៅ​រក្សា​ទុក​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ