ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​មនុស្សប៉ើងដូចក្រដាស… រួចគេចបាត់​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមនៅ​នឹង​កន្លែង ខណៈ​ត្រឡប់​មក​ពី​លេង​ក្មួយ​នៅ​ខេត្តតាកែវ​ ដែល​រៀប​ចេញ​ទៅ​ធ្វើ​ការងារនៅ​ឯ​ប្រទេស​កូរ៉េ លុះ​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ​ ត្រូវរថយន្ត​ធុន​ធំ​ដឹក​ទំនិញ​បុក​ចំ​ពីមុខ​ពេញទំហឹង ។ ក្រោយ​កើតហេតុ អ្នកបើកបរ​បាន​បន្ថែម​ល្បឿនបើករថយន្តរ​ត់ទៅ​ចត​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង​ក្បែរ​កន្លែង​កើតហេតុ​ដែរ…

ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមនៅ​នឹង​កន្លែង ខណៈ​ត្រឡប់​មក​ពី​លេង​ក្មួយ​នៅ​ខេត្តតាកែវ​ ដែល​រៀប​ចេញ​ទៅ​ធ្វើ​ការងារនៅ​ឯ​ប្រទេស​កូរ៉េ លុះ​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ​ ត្រូវរថយន្ត​ធុន​ធំ​ដឹក​ទំនិញ​បុក​ចំ​ពីមុខ​ពេញទំហឹង ។

ក្រោយ​កើតហេតុ អ្នកបើកបរ​បាន​បន្ថែម​ល្បឿនបើករថយន្តរ​ត់ទៅ​ចត​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង​ក្បែរ​កន្លែង​កើតហេតុ​ដែរ រួច​រត់គេច​ខ្លួន​បាត់ ។ហេតុការណ៍​គ្រោះថ្នាក់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣៩​នាទី​រសៀល​ថ្ងៃ​ទី​៧ ខែមិថុនា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤១ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១១​និង​លេខ​១២ ស្ថិត​ក្នុងភូមិ​ដីក្រហម ឃុំ​រកា​កោះ ស្រុក​គងពិសី ។

មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​គងពិសី​បានឱ្យ​ដឹង​ថា យុវជន​រង​គ្រោះ​ឈ្មោះ ឆេ​ង វណ្ណៈ អាយុ​២៣​ឆ្នាំ ជា​ជាងដែក រស់នៅ​ក្នុងភូមិ​ស្នោ​ទី​១ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ ១K-៤២៦៤ ។ ចំណែក​រថយន្ត​ដឹក​ទំនិញ​ដែល​បុក​នោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ក្បាល​ពណ៌​ស ទ្រុង​ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ កំពង់ចាម ៣A-៦៥៩៨ មិន​ស្គាល់​អត្ត​សញ្ញាណ​អ្នកបើកបរ ។

សាច់ញាតិ​ជន​រង​គ្រោះ​រៀបរាប់​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ បាន​ធ្វើ​ដំណើរ​ទៅ​លេងផ្ទះ​បងប្អូន​ជីដូនមួយ​នៅ​ខេត្តតាកែវ ដែល​មាន​ក្មួយ​ម្នាក់​រៀប​ចេញដំណើរ​ទៅ​ធ្វើ​ការងារ​នៅ​ឯ​ប្រទេស​កូរ៉េ ។ លុះ​ពេល​រសៀល ​ក៏​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​នៅ​កំពង់ស្ពឺ​វិញ តាម​ផ្លូវជាតិ​លេខ​៤១​ ក្នុង​ទិស​ដៅ​ពី​ខាងត្បូង​ទៅ​ខាងជើង ។ ខណៈ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​រថយន្ត​ធុន​ធំ បើក​បញ្ច្រាសទិស​គ្នា​បុក​ចំ​ពីមុខ​ពេញទំហឹង​តែ​ម្តង បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ប៉ើង​ធ្លាក់​ចូល​ប្រឡាយ​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ