ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងដៃណាស់ដែរអ្នកទាំង2នេះ 7ដងសម្រេចបាន6ដងហើយ (មានវីដេអូ)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ចោរ​ញី​ឈ្មោល​ចំនួន​២​នាក់​យ៉ាង​សកម្ម​ក្នុង​ករណី​លួច​សត្វ​គោ​របស់​ប្រជាពល​រដ្ឋ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ត្រូវ​បាន​នគរបាល​ស្រុក​អង្គស្នួល​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​វាលស្រែ​ខាងជើង​ភូមិ​វែង ឃុំ​ម្កាក់…

ខេត្តកណ្តាល ៖ ចោរ​ញី​ឈ្មោល​ចំនួន​២​នាក់​យ៉ាង​សកម្ម​ក្នុង​ករណី​លួច​សត្វ​គោ​របស់​ប្រជាពល​រដ្ឋ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ត្រូវ​បាន​នគរបាល​ស្រុក​អង្គស្នួល​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​វាលស្រែ​ខាងជើង​ភូមិ​វែង ឃុំ​ម្កាក់ ស្រុក​អ​ង្ភ​ស្នួល ខេត្តកណ្តាល ។

លោក​វរសេនីយ៍ មាន សំណាង អធិការ​ស្រុក​អង្គស្នួល​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ អ៊ី អ៊ី​ច ភេទ​ប្រុស អាយុ៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​វែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ​ទី​១-​ឈ្មោះ ហេង ចាំ ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​បើក​បរ​រថយន្ត នៅ​ភូមិ​ស្លែង ឃុំ​ជ្រៃ​លាស់ ស្រុក​ពញ្ញាឮ ខេត្តកណ្តាល និង​ទី​២-​ឈ្មោះ រ៉េ​ត ណា​ន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​ស្លែង ឃុំ​ជ្រៃ​លាស់ ស្រុក​ពញ្ញាឮ ខេត្តកណ្តាល ។

លោក​អធិការ​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ដឹក​សត្វ​គោ​របស់​ខ្លួន​២​ក្បាល​យក​ទៅ​ចង​ឲ្យ​ស៊ី​ស្មៅ​នៅ​វាលស្រែ​ខាងជើង​ភូមិ​កើតហេតុ​រួច​ដើរទៅ​ផ្ទះ​វិញ ។ តាម​ការ​បំភ្លឺ​របស់​សាក្សី​ឈ្មោះ សន សាន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ បាន​បំភ្លឺ​ថា ខ្លួន​បាន​ដើរទៅ​មើល​ស្រែ​របស់​ខ្លួន​បានឃើញ​ជន​រង​គ្រោះ​កំពុង​តែ​ចង​សត្វ​គោ បាន​បន្តិច​ក្រោយមក​ស្រាប់តែ​ឃើញ​មាន​រថយន្ត​កូរ៉េ​១​គ្រឿង​ដឹក​សត្វ​គោ​នោះ​ឡើង​រថយន្ត​ទើប​ខ្លួន​ឆ្ងល់​បាន​ទូរស័ព្ទ​ប្រាប់​ទៅ​ប្រធាន​ភូមិ​ទើប​នាំ​គ្នា​ជួយ​ស្ទាក់​ឃាត់​បាន​នៅ​ចំណុច​ភូមិ​ត្រពាំង​អណ្តែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ ហេង ចាំ បាន​សារភាព​ថា ខ្លួន​បាន​លួច​ដឹក​សត្វ​គោ​២​ក្បាល​ខាងលើ​ឡើង​លើ​រថយន្ត​របស់​ខ្លួន​ដើម្បី​យក​ទៅ​លក់ ។ ជនសង្ស័យ​បាន​សារភាព​ថា ក្នុង​រយៈពេល​១​ឆ្នាំ​នេះ​ខ្លួន​បាន​លួច​សត្វ​៧​ដង​មក​ហើយ និង​បាន​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​បាន​ចំនួន​៦​លើក ។ ករណី​នេះ​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​បន្ត និង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ