ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មណ្ឌល​កម្សាន្ត​កាឡាក់ស៊ី ដាក់​របស់​ហួស​កាលបរិច្ឆេទ​ទទួលភ្ញៀវ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ មណ្ឌល​កំសាន្ត​កាឡាក់ស៊ី​ខេត្តស្ទឹងត្រែង ត្រូវ​បាន​គេ​ពិនិត្យ​ឃើញ​ថា ចំណីអាហារ​ដែល​រក្សា​ក្នុង​កំប៉ុង​សម្បូរ​ទៅ​ដោយ​របស់​ហួស​កាលបរិច្ឆេទ អាច​បង្ក​ផល​ប៉ះពាល់ ដល់​អ្នក​បរិភោគ ចំណែក​មន្ត្រី​កាំកុងត្រូល​ធ្លាប់​បាន​ចុះ​ណែនាំ​ដល់​ម្ចាស់​មណ្ឌល​កម្សាន្ត​យ៉ាងណា នោះ​ទេ​។ ជាក់ស្តែង​ចំណីអាហា​រក្សា​ក្នុង​កំប៉ុង​ដែល​ជា​គ្រឿងក្លែម​នោះ…

ខេត្តស្ទឹងត្រែង ៖ មណ្ឌល​កំសាន្ត​កាឡាក់ស៊ី​ខេត្តស្ទឹងត្រែង ត្រូវ​បាន​គេ​ពិនិត្យ​ឃើញ​ថា ចំណីអាហារ​ដែល​រក្សា​ក្នុង​កំប៉ុង​សម្បូរ​ទៅ​ដោយ​របស់​ហួស​កាលបរិច្ឆេទ អាច​បង្ក​ផល​ប៉ះពាល់ ដល់​អ្នក​បរិភោគ ចំណែក​មន្ត្រី​កាំកុងត្រូល​ធ្លាប់​បាន​ចុះ​ណែនាំ​ដល់​ម្ចាស់​មណ្ឌល​កម្សាន្ត​យ៉ាងណា នោះ​ទេ​។ ជាក់ស្តែង​ចំណីអាហា​រក្សា​ក្នុង​កំប៉ុង​ដែល​ជា​គ្រឿងក្លែម​នោះ ត្រូវ​បាន​គេ​តាមដាន​ពិនិត្យ ឃើញ​ញឹកញយ​នៅ​លើ​សំបក​កំប៉ុង​ដែល​សុទ្ធ​សឹង​ហួល​កាលបរិច្ឆេទ រួម​មាន​សណ្តែកដី​កំប៉ុង នំ​បង្គា​កំប៉ុង ផលិតផល​របស់​ប្រទេស​ថៃ​ជាដើម​។ អតិថិជន​និយម​គាំទ្រ​មណ្ឌល​កម្សាន្ត​កាឡាក់ស៊ី ខេត្តស្ទឹងត្រែង បាន​ថ្លែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង​គ្រា​ដែល​ពួក​គេ​យក​លុយ​ទៅ​ចំណាយ​រាប់រយ​ដុល្លារ​ម្តង​ៗ តែ​របស់​ក្លែម​ជា​គ្រឿង​កំប៉ុង​ពិនិត្យ​ទៅ​ខូច​គុណ​ទាំងអស់​។ អតិថិជន​ទាំងនោះ​បាន​លើក​ឡើង​ថា ម្ចាស់​គ្រប់គ្រង​មណ្ឌល​កម្សាន្ត​គួរ​ព្យាយាម​ឧស្សាហ៍​ត្រួតពិនិត្យ​ផលិតផល​លក់ដូរ​របស់​ខ្លួន​ឲ្យ​បាន​ច្រើន ចៀសវាង​បាត់បង់​នៃ​ការ​ធ្លាក់​ចុះ​ចំនួន​អតិថិជន​របស់​ខ្លួន ព្រោះ​ករណី​នេះ​ពួក​គេ​ជូ​ប​ប្រទះ​ច្រើន​លើក មក​ហើយ​។

ដូច​ជា ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៨ ពិនិត្យ​ឃើញ​នំ​បង្គា​កំប៉ុង​ហួស​កាលបរិច្ឆេទ ដែល​បាន​ផលិត​ចេញ​នៅ​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៦ និង​ផុត​ថ្ងៃ​ប្រើប្រាស់ ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ពោល​គឺ​ខូចគុណភាព​កាន់​ឆ្នាំ​។ អតិថិជន​ដដែល​បន្ត​ថា នៅ​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៨ ពួក​គេ​បាន​ចូល​កម្សាន្ត​ទៀត​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​សណ្តែកដី​កំប៉ុង​ដែល​ផលិត​ចេញ​នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ និង​ផុតកំណត់​ប្រើប្រាស់​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៨ ពោល​គឺ​ហួសកំណត់​ប្រើប្រាស់​រយៈពេល​៦​ខែ ដែល​សំបក​កំប៉ុង​មាន​ស្នាម​ទង្គិច និង​កាន់​ច្រេស​ផង​ដែរ​។ លោក គឹ​ម ប្រុស ប្រធាន​សាលា​កាំកុងត្រូល​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ប្រាប់ កោះសន្តិភាព នៅ​រសៀល​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ​ថា លោក​ពិតជា​ទទួលស្គាល់​ថា មន្ត្រី​សាខា​កាំកុងត្រូល​របស់​លោក​មិន​ធ្លាប់​បាន​ចុះ​ណែនាំ​ដល់​បណ្តា​ម្ចាស់​មណ្ឌល​កម្សាន្ត​នោះ​មែន។

តែ​បន្ទាប់​ទទួល​ព័ត៌មាន​ជាក់ស្តែង​ខាងលើ​នេះ​លោក​នឹង​ចាត់វិធានការ​ចុះ​ត្រួតពិនិត្យ និង​អប់រំ​ណែនាំ​ដើម្បី​បញ្ចៀស​បញ្ហា​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​។ លោក អ៊​ន ប៉ោ​សឿ​ន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​ក៏​បាន​បញ្ជាក់​ប្រាប់ កោះសន្តិភាព នៅ​រសៀល​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ​ដែរ​ថា ជា​ធម្មតា​មន្ទីរ​ទេសចរណ៍​ចុះ​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​មណ្ឌល​កម្សាន្ត​ផង​ដែរ ដូច​ជា​ការ​ហាមប្រាម​ទទួលភ្ញៀវ​ដែល​មិន​ទាន់​គ្រប់​អាយុ ការ​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​សុវត្ថិភាព ដល់​អតិថិជន​ជាដើម​។ លោក​បន្ត​ថា ចំពោះ​ចំណីអាហា​អាច​និយាយ​បាន​ថា​ជា​បន្ទុក​របស់​កាំកុងត្រូល និង​សុខាភិបាល​។ លោក​ថា នៅ​តាម​មណ្ឌល​កម្សាន្ត ឬ​ហាង​លក់​ចំណីអាហារ​ត្រូវ​មាន​លិខិតធានា សុវត្ថិភាព​អនាម័យ​លើ​ចំណីអាហា​ព្រោះ​ទាក់ទង​នឹង​ការ​ហូប​ចុក​ដូច្នេះ​មិន​ថា​មន្ទីរ​ទេសចរណ៍​មន្ទីរ​សុខាភិបាល ឬ​សាខា​កាំកុងត្រូល​គឺ​ត្រូវ​រួមចំណែក​រក្សា​អនាម័យ​សុខភាព​ជូន​អ្នក​ទទួលទាន​ដូច​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ