ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ ក្របួច​ក្រុម​កាច់ក​ម៉ូតូ​បាន​២​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធាន​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៥ មិថុនា ២០១៨ បាន​ធ្វើការ​ស្រាវជ្រាវ ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ នៅ​ចំណុច​សាលា​បឋម​សិក្សា​ភូមិ​៧ ផ្លូវ​២៧១…

រាជធាន​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៥ មិថុនា ២០១៨ បាន​ធ្វើការ​ស្រាវជ្រាវ ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ នៅ​ចំណុច​សាលា​បឋម​សិក្សា​ភូមិ​៧ ផ្លូវ​២៧១ សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​លួច​កាច់​សោ​ម៉ូតូ របស់​ប្រជាពលរដ្ឋ​ចំនួន​០៣​លើក​។ ក្នុង​នោះ​ក៏​បាន​ចាប់​យក​វត្ថុ​តាង​មធ្យោបាយ ឧបករណ៍​សម្រាប់​ធ្វើ​សកម្មភាព និង ចាប់​យក​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​(​សង្ស័យ​សារធាតុ​ញៀន​) ចំនួន​១​ថង់​តូច​។ លោក​វរៈសេនីយ៍ឯក ប៊ុ​ន សន្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​បាន​សារភាព លួច​កាច់​សោ​ម៉ូតូ​ប្រជាពលរដ្ឋ​ចំនួន​៣​លើក​នោះ​មាន ៖ ១.​លួច (​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ​១GK-៤៨៨៧)១​គ្រឿង នៅ​ចំណុច​ផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៤ មេ​សា ២០១៨​។ ជន​រង​គ្រោះ​ឈ្មោះ សំ សុវណ្ណ​ដា​រ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​, សម្ភារ​ដែល​បាត់បង់​មាន​ម៉ូតូ​ម៉ាក​ហុងដា​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ១GK-៤៨៨​។

២.​លួច​កាច់​សោរ​ម៉ូតូ​ម៉ាក SUZUKI NEX ១១០ ពណ៌​ស សេរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ ១FT-៥២៦៨ នៅ​ចំណុច​ភោជនីយដ្ឋាន​រាជ​នី​ថ្មី ផ្ទះ​លេខ​៤៣ ផ្លូវ​២៥៧ ក្រុម​២២ ភូមិ​៨ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​វេលា​រសៀល ថ្ងៃ​ទី​២០ មីនា ២០១៦ ជន​រង​គ្រោះ​ឈ្មោះ ឈី​ម ឆ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជាង​អគ្គិសនី ស្នាក់​នៅ​វត្ត​ចិន​ដំ​ដែក ផ្លូវ​ព្រះ​ស៊ី​ស​វត្ថិ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ បាត់បង់​ម៉ូតូ​ម៉ាក SUZUKI NEX ១១០ ពណ៌​ស ស៊េរី​ឆ្នាំ​២០១៤ មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ១FT-៥២៦៨​។ និង លើក​ទី​៣.​លួច​កាច់​សោ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៨ មួយ​គ្រឿង ពាក់​ស្លាក​លេខ តាកែវ ១P-៦៩០៧ នៅ​ចំណុច​ផ្ទះ​លេខ​៩B ផ្លូវលំ ក្រុម​១ ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០១ មិថុនា ២០១៨ វេលា​ម៉ោង​ប្រហែល​១១ និង​៥០​ព្រឹក​។ ជន​រង​គ្រោះ​ឈ្មោះ វណ្ណ ហ្សា​វ​រី​យ៍ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន និង​ស្នាក់​នៅផ្ទះ​ជួល​លេខ​៩B ផ្លូវលំ ក្រុម​១ ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

បាត់បង់​សម្ភារ​មាន ៖ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ដែល​មាន​ពាក់​ស្លាក​លេខ តាកែវ ១P-៦៩០៧​។ ជនសង្ស័យ ១.​ឈ្មោះ ហេង ចំរើន ភេទ​ប្រុស អាយុ​៣១ ឆ្នាំ មុខរបរ និង​ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវជាតិ​លេខ​៥ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ២-​ឈ្មោះ ឆោម វាសនា ហៅ​វ៉េ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ វត្ថុ​តាង​ចាប់​យក​កូប​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ពាក់​ស្លាក​លេខ ភ្នំពេញ ១FR-២៨៥៣ ។ បាត់បង់​ម៉ូតូ​ម៉ាក MSX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១FG-៧៥៨២ ដង្កាប់ , សោ​សម្រាប់​ដោះ​ខ្ចៅ​ម៉ូតូ និង​ដែក​សម្រាប់​ឆ្កឹះ​សោ​ម៉ូតូ​ចំនួន​០១ ពាក់ព័ន្ធ​ប្រអប់ ក្រាម​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន មួយ​កញ្ចប់​តូច​។ ជនសង្ស័យ​ទាំង​ពីរ​នាក់ និង​វត្ថុ​តាង​ខាងលើ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​៕
https://youtu.be/sYmDZKZH8lQ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ