ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ថា ព្យាយាម​ប្រឆាំង​ដែរ តែ​មិត្ត​កូន​គាត់​នៅ​បំពាន​ផ្លូវភេទ

5 ឆ្នាំ មុន

អា​មេ​រិ​ក ៖ បើ​តាម​ម្តាយ​ម្នាក់​ដែល​មក​ពី​រដ្ឋ Tennessee ក្នុង​សហរដ្ឋអាមេរិក បាន​និយាយ​ថា គាត់​ព្យាយាម​តស៊ូ​ប្រឆាំង​ដែរ បន្ទាប់​ពី​មិត្តភក្តិ​របស់​កូន​ខ្លួន​ព្យាយាម​បំពាន​ផ្លូវភេទ​របស់​គាត់​។ បើ​តាម​ប្រភព​ព័ត៌មាន Crime…

អា​មេ​រិ​ក ៖ បើ​តាម​ម្តាយ​ម្នាក់​ដែល​មក​ពី​រដ្ឋ Tennessee ក្នុង​សហរដ្ឋអាមេរិក បាន​និយាយ​ថា គាត់​ព្យាយាម​តស៊ូ​ប្រឆាំង​ដែរ បន្ទាប់​ពី​មិត្តភក្តិ​របស់​កូន​ខ្លួន​ព្យាយាម​បំពាន​ផ្លូវភេទ​របស់​គាត់​។

បើ​តាម​ប្រភព​ព័ត៌មាន Crime Watch Daily បាន​ឲ្យ​ដឹង​ថា យុវជន Jordan Corter ដែល​មាន​អាយុ​១៨​ឆ្នាំ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំលោភ និង​ហិង្សា​ផ្លូវភេទ​។

នគរបាល​នៅ​ខណ្ឌ Shelby បាន​និយាយ​ថា ពេល​នោះ Corter បាន​គេង​នៅផ្ទះ​របស់​មិត្ត​​ខ្លួន​។ តាម​សារព័ត៌មាន​ក្នុងស្រុក​បាន​ឲ្យ​ដឹង​ថា ម្តាយ​ខាងលើ​បាន​យក​គ្រឿង​ស្រវឹង​ទាំងអស់​ទៅ​កាន់​បន្ទប់​ខ្លួន និង​ចាក់សោរ​ជាប់​។ ប្រមាណ​ជា​ម៉ោង​២​និង​៣០​នាទី​ព្រឹក Corter បាន​ងើប​ទៅ​គោះ​ទ្វារ​ម្តាយ​របស់​មិត្ត​ខ្លួន​។ ពេល​ដែល​ម្តាយ​រូប​នេះ​បាន​បើកទ្វារ ស្រាប់តែ​យុវជន​នោះ​បាន​ព្យាយាម​ចូល​ទៅ​កាន់​បន្ទប់ រួច​ចាក់សោរ និង​បំពាន​រាង​កាយ​របស់​គាត់​តែ​ម្តង​។

ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​ដល់​អ្នកស៊ើប​អង្កេត​ថា គាត់​បាន​សង្កត់​យុវជន​រូប​នេះ​ជាប់ រួច​ឈោង​ទៅ​យក​កាំភ្លើងខ្លី និង​បង្ខំ​ឲ្យ​យុវជន​នេះ​ចាកចេញ​។ ហើយ​នៅ​ថ្ងៃ​បន្ទាប់​ស្ត្រី​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​។ ចំណែក Corter បាន​និយាយ​ទាំង​ទឹកភ្នែក​ថា រូបគេ​មិន​គួរ​ត្រូវ​បាន​លើកលែង​កំហុស​ឲ្យ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ