ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វ៊ី​លី​ពី​ន​ពុំ​ចង់​ប្រកាស​ច្បាប់អាជ្ញាសឹក​ទេ

5 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ​៖ ​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន លោក​RODRIGO DUTERTE ថ្លែង​កាលពី​ថ្ងៃ​ទី​៧​ មិថុនា​ថា លោក​ពុំ​មាន​បំណង​ដាក់​ប្រទេស​ទាំងមូល​ឲ្យ​ស្ថិត​ក្រោម​ច្បាប់​អាជ្ញា​សឹក ដើម្បី​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​ទាំងស្រុង​ឡើយ​។ លោក​…

ប្រទេស​ហ្វ៊ី​លី​ពី​ន ​៖ ​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន លោក​RODRIGO DUTERTE ថ្លែង​កាលពី​ថ្ងៃ​ទី​៧​ មិថុនា​ថា លោក​ពុំ​មាន​បំណង​ដាក់​ប្រទេស​ទាំងមូល​ឲ្យ​ស្ថិត​ក្រោម​ច្បាប់​អាជ្ញា​សឹក ដើម្បី​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​ទាំងស្រុង​ឡើយ​។

លោក​ DUTERTE ក៏​បញ្ជាក់​ផង​ដែរ​ថា បែប​នេះ​ពុំ​អាច​អនុវត្ត​បាន ហើយនឹង​ធ្វើ​ឲ្យ​ប្រទេស​​បែកខ្ញែក​។ ​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត នៅ​ទីក្រុង​សេ​ប៊ូ ភាគ​កណ្ដាល​ប្រទេស​ជា​​កន្លែង​លោក​បើក​សម្ពោធ​ព្រ​លាន​យន្តហោះ​ថ្មី​មួយ ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​អះអាង​ថា ប្រទេស​របស់​លោក​ស្ថិត​ក្នុង​ស្ថានភាព ប្រកាស​អាសន្ន​ជា​និច្ច ចាប់តាំងពី​ខែកញ្ញា​ ឆ្នាំ​២០១៦​ មក​ម្ល៉េះ​។

​លោក​បញ្ជាក់​ថា ច្បាប់អាជ្ញាសឹក​ពុំ​អាច​អនុវត្ត​ទៅ​បាន ហើយនឹង​ពុំ​ដំណើរការ​ឡើយ ដោយ​​វា​អាច​ធ្វើ​ឲ្យ​ប្រជាជាតិ​មានការ​បែកខ្ញែក​។ ​លោក​បន្ត​ថា ​ហ្វ៊ី​លី​ពី​ន​ធ្លាប់​ជួប​ប្រទះ​រួច​ហើយ ច្បាប់អាជ្ញាសឹក​ក្រោម​របប​ប្រធានាធិបតី លោក​ហ្វ័​រ​ឌី​ណ​ង់ ​ម៉ា​កូ​ស ​កាលពី​ទស​វត្ស​ឆ្នាំ​១៩៧០​។ ​បែប​នោះ​ធ្វើ​ឲ្យ​លោក​បាត់បង់​ប្រជាប្រិយភាព ដោយ​វា​ជា​ការ​រំលោភ​បំពាន​​អំណាច​យ៉ាង​សាហាវ​។​ ខ្ញុំ​នឹង​ពុំ​អនុញ្ញាត​ឲ្យ​មាន​បែប​នេះ​ទៀត​ទេ​។​ ក្រោម​អាណត្តិ​​របស់ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​មានការ​ជិះជាន់​សង្កត់សង្កិន​ណាមួយ​ឡើយ​។

ផ្ទុយ​ទៅ​វិញ​ប្រធានាធិបតី​ថ្លែង​ថា លោក​ក៏​មិន​អនុញ្ញាត​ឲ្យ​មានការ​បញ្ចេញមតិ​ហៀរ​កែង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ