ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិញ្ចឹមក្តាមលក់​សុខៗ២នាក់ប្តីប្រពន្ធ​បែកគំនិត​ធ្វើរឿង​ញាក់សាច់​

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ កាលពី​វេលាម៉ោង​៥និង​១៥នាទី​ល្ងាច​ថ្ងៃទី៧ មិថុនា​ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ សហការជាមួយកងរាជអាវុធហត្ថស្រុកមណ្ឌលសីមា និងកំលាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍​ត្រី នួន…

ខេត្តកោះកុង ៖ កាលពី​វេលាម៉ោង​៥និង​១៥នាទី​ល្ងាច​ថ្ងៃទី៧ មិថុនា​ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ សហការជាមួយកងរាជអាវុធហត្ថស្រុកមណ្ឌលសីមា និងកំលាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍​ត្រី នួន វុត្ថា មេបញ្ជាការរងទទួលបន្ទុក​ផ្នែក​គ្រឿងញៀន ដោយមានការចង្អុលបង្ហាញពីលោក​ឧត្តមសេនីយ៍​ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថ​ខេត្ត និងមានការសម្របសម្រួលពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញា​អមសាលាដំបូងខេត្តកោះកុង បានចុះបង្ក្រាបករណីជួញដូរ និង​រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចស្រែបង្គា ស្ថិតនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និង​​ឃាត់ខ្លួនជនសង្ស័យ២នាក់​ប្តីប្រពន្ធ​ ។

 តាម​ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​ថា  ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​រួម​មាន​ ឈ្មោះ ត្រឹង ឌីន ភេទប្រុស អាយុ​៥០​ឆ្នាំ ជា​ប្តី មុខរបរចិញ្ចឹម​ក្តាមលក់ ​និង​ឈ្មោះ សុខ វ៉ិត ភេទ​ស្រី អាយុ៤៨​ឆ្នាំ ជា​ប្រពន្ធ មុខរបរចិញ្ចឹមក្តាមលក់ ។ ជនសង្ស័យ​ទាំង​២នាក់​ប្តីប្រពន្ធ​ស្នាក់នៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។​

ក្នុង​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២នាក់ប្តីប្រពន្ធ​ខាងលើ​នេះ​ សមត្ថកិច្ច​ដកហូតបាន​វត្ថុតាងរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន២៥៨កញ្ចប់ (ធំ១៦ និង​តូច២៤២) ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(WY) ចំនួន១៦៦ គ្រាប់  ទូរស័ព្ទដៃ២គ្រឿង  ប្រាក់រៀល៤០០០រៀល និងសម្ភារៈប្រើប្រាស់ សំរាប់ច្រកថ្នាំញៀនមួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យទាំង​២នាក់ប្តីប្រពន្ធ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការ​តាមនីតិវិធី ៕