ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៤​នាក់ និង​របួស​ជា​ច្រើ​ននាក់ ករណី​បែប​នេះ​សូម​ប្រយ័ត្ន​ផង​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៨ កើតឡើង​៩​លើក (​យប់​៤​លើក​) ស្លាប់​ប្រុស​៤​នាក់ របួសធ្ងន់​ប្រុស​៥​នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៨ កើតឡើង​៩​លើក (​យប់​៤​លើក​) ស្លាប់​ប្រុស​៤​នាក់ របួសធ្ងន់​ប្រុស​៥​នាក់ របួសស្រាល​ប្រុស​ម្នាក់ ។

មូលហេតុ​គ្រោះថ្នាក់ គឺ​ល្បឿន​២​លើក , មិន​គោរព​សិទ្ធ​១​លើក ,​មិន​ប្រកាន់​ស្តាំ​១​លើក ,​ប្រជែង​៣​លើក​ស្លាប់​២​នាក់ ,​បត់​គ្រោះថ្នាក់​១​លើក ស្លាប់​ម្នាក់ ,​កត្តា​យានយន្ត​១​លើក ស្លាប់​ម្នាក់ ។ សរុប​ស្លាប់​៤​នាក់ ម៉ូតូ​៤​នាក់​(​មិន​ពាក់មួក​៣​នាក់​) ។

គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ និង​ម៉ូតូ​១​លើក ,​ម៉ូតូ និង​រថយន្ត​តូច​៥​លើក ស្លាប់​២​នាក់ ម៉ូតូ និង​រថយន្ត​ធំ​៣​លើក​ស្លាប់​២​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៩​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​១០​គ្រឿង ,​រថយន្ត​តូច​៥​គ្រឿង , រថយន្ត​ធំ​៤​គ្រឿង ។ យានយន្ត​បង្កហេតុ ម៉ូតូ​២​លើក ,​រថយន្ត​តូច​៣​លើក , រថយន្ត​ធំ​៤​លើក ។
ដោយ​គ្រោះ​ថ្នាក់លើ​ផ្លូវ មាន​ផ្លូវជាតិ ៥​លើក​,​ផ្លូវ​ខេត្ត​៣​លើក​,​ផ្លូវលំ​១​លើក ។ នៅ​រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន​ដែល​នៅ​ខេត្តកំពត​៣​លើក ស្លាប់​២​នាក់ របួស​ម្នាក់ ,​បាត់ដំបង​១​លើក ស្លាប់​ម្នាក់ និង​ខេត្តកំពង់ស្ពឺ​១​លើក ស្លាប់​ម្នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ​៣១៩៦​គ្រឿង ( ម៉ូតូ​៥៣%) មធ្យោបាយ​ល្មើស​៦០៦​គ្រឿង (​ម៉ូតូ​៧៦%) អប់រំ​២៤៦​គ្រឿង (​ម៉ូតូ​៤១%) មធ្យោបាយ​ពិន័យ​៣៦០​គ្រឿង​(៩៩%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​ចំនួន​៤០​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៧៨៩​គ្រឿង អប់រំ​៩២​គ្រឿង ពិន័យ​សរុប​២២៣​គ្រឿង (​មួក​១៨៧​គ្រឿង , កញ្ចក់​២៧​គ្រឿង , ស្រវឹង​០​គ្រឿង ,​ផ្សេង​ៗ៩​គ្រឿង ។

ដោយឡែក​រាជធានី​ភ្នំពេញ​បាន​ចុះ​អនុវត្ត​១៣​គោលដៅ ឃាត់​យានយន្ត​ស​រុ​៣៧៩​គ្រឿង ម៉ូតូ​៣៧៩​គ្រឿង ពិន័យ​រួច ៣៧៣​គ្រឿង​មិន​ទាន់​ពិន័យ​៦​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ