វិធី​រក្សា​ស្បែក​មុខ​ឱ្យ​បាន​ល្អ ហើយស្រស់​ស្អាត


ស្បែក​ស្អាត​ពិតជា​នឹង​ជួយ​លើ​កម្រ​ស់​របស់​អ្នក​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​គួរ​ឲ្យ​គយ​គន់​។ ដូច្នេះ​មិន​ថា​ អ្នក​កើតមក​មាន​ស្បែក ស្អាត ឬ​អត់​នោះ​ទេ អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុកដា​ក់ ថែរក្សា​វា​ឲ្យ​បាន​ល្អ ។ នៅ​ពេល​ដែល​អ្នក​ពេញវ័យ​រាយ​កាយ របស់​យើង​ព្យាយាម​​សម្រប​សម្រួល​ទៅ​នឹង តុល្យភាព​អ៊័​រ​ម៉ូ​ន ។ ប្រការ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​ស្បែក​ផង​ដែរ។

កន្ទួល​កលើ​ស្បែក​មុខ
នៅ​ពេល​អ្នកមាន​កន្ទួល​ស្បែក អ្នក​មិន​ត្រូវ​ញេច​វា​ទេពី ព្រោះ​វា​អាច​នឹង​ធ្វើ​ឲ្យ​រាលដាល ការ​​ឆ្លង​មេរោគ​ចូល​ទៅ​ស្រទាប់​ស្បែក​កាន់តែ​ជ្រៅ ។ អ្នក​អាច​ញេច​កន្ទួល​ខ្មៅ​ដែល​មិន​មាន​ការ​រលាក និង​នៅ​ពេល​ដែល​វាប​បើកមុខ ។ ប៉ុន្តែ​អ្នក​អាច​ធ្វើ​ដូច្នេះ​បាន​បន្ទាប់​ពី​មុជ​ទឹក​​ក្តៅ​រួច ។ ក្រោយមក​ទៀត​អ្នក​ត្រូវ​លាប​ក្រេ​ម​ប្រឆាំង​មេរោគ​ដើម្បី​ធ្វើ​ឲ្យ​ស្បែក​ស្អាត ។ ចូរ​កុំ​ប្រើ​ក្រេ​ម​ព្យាបាល​កន្ទួល​ដែល​គេ​ដាក់​តាំង​លក់ ។

ម្យ៉ាងទៀត​បើសិនជា​ស្បែក​របស់​អ្នកមាន​ជាតិ​ខ្លាញ់ ច្រើន​ចូរ​អ្នក​ចៀសវាង​ការ​ប្រើ​អ្វីមួយ​ជូត​សម្អាត​ប៉ាត ណា​ប៉ាត​ណី ។ ការ​ធ្វើ​ដូច្នេះ​អាច​ធ្វើ​ឲ្យ​បាក់តេរី​រាលដាល ។

គ្រាប់​មុន​លើ​មុខ
ក្មេង​ជំទង់​ស្ទើ​ទាំង​អស់កើត​មុន មុខ​នៅ​ក្នុង​អាយុ​ណា មួយ​នោះ​។​នៅ​ពេល​ពួក​គេ​ពេញ​វ័យ នោះ​ពួក​គេ​ផលិត​អ៊័​រ​ម៉ូ​ន​ជា​ច្រើន ដែល​នាំ​ឲ្យ​មានការ ផលិត​សេ​បុ​ម​យ៉ាងច្រើន​នៅ​ក្នុង​​ស្បែក ។ សេ​បុ​ម​ទាំងនោះ​អាច​ធ្វើ​ឲ្យ​ស្ទះរ​ន្ឋ​ញើស​ដោយ​ធ្វើ​ឲ្យ​លេច​ចេញ​ដុំ ពណ៌​ខៀវ​​ដែល​អាច​ឆ្លង​មេរោគ​ហើយ​នាំ​ឲ្យ​មាន​ពង​ខ្ទុះ ។ នៅ​ពេល​ខ្លះ​កូន​កន្ទួល​នោះ​ធម្មតា​នៅ​ក្នុង​វ័យ​នេះ​។ ប៉ុន្តែ​រោគ​មុន​ធ្ងន់​អាច​នឹង​នាំ​ឲ្យ​មាន​សន្លាក​មុខ ។ ដូច្នេះ​អ្នក​ត្រូវ​ទៅ​រក​គ្រូពេទ្យ​ដើម្បី​បំបាត់​កន្ទួល​នោះ ។ មាន​ថ្នាំ​ព្យាបាល​រោគ​មុន​ជា​ច្រើន​មុខ​ដាក់​លក់ ប៉ុន្តែ​យក​ល្អ​បំផុត​នោះ​អ្នក​ត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ថា​តើ ត្រូវ​ប្រើ​ថ្នាំ​ប្រភេទ​ណា ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ