ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដោះ​លែង​ជន​ប្រឆាំង​២​នាក់​ ក្រោយ​ជាប់ចោទពី​បទ​ប៉ុន​ប៉ង​ផ្ដួលរំលំ​រដ្ឋ

5 ឆ្នាំ មុន

ប្រទេស​វៀតណាម​ ៖​ អ្នកការទូត​អឺរ៉ុប​ម្នាក់ ​និង​អង្គការសិទ្ធិមនុស្ស​មួយ រាយការណ៍​កាល ពី​ថ្ងៃ​ទី​៨ ​មិថុនា​ថា អ្នកប្រឆាំង​វៀតណាម​ម្នាក់​លោក NGUYEN VAN…

ប្រទេស​វៀតណាម​ ៖​ អ្នកការទូត​អឺរ៉ុប​ម្នាក់ ​និង​អង្គការសិទ្ធិមនុស្ស​មួយ រាយការណ៍​កាល ពី​ថ្ងៃ​ទី​៨ ​មិថុនា​ថា អ្នកប្រឆាំង​វៀតណាម​ម្នាក់​លោក NGUYEN VAN DAI ជា​មេធាវី​មួយ​រូប ទទួល​ការ​កាត់ទោស​កាលពី​២​ខែ​មុន​ដាក់គុក​១៥​ឆ្នាំ ពី​បទ​ប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋ ត្រូវ​បាន​​​ដោះ​លែង​កាលពី​យប់​ថ្ងៃ​ទី​៧ ​មិថុនា ហើយ​បាន​ឡើង​យន្តហោះ​មួយ​គ្រឿង​ទៅ​កាន់​ប្រទេស​អា​ល្លឺ​ម៉​ង់​។

ក្រុម​ការពារ​សិទ្ធិ​មនុស្ស VIET TAN ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បញ្ជាក់​ថា ស្ថាប​និក​​ក្រុម​ភាតរភាព​ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​រូប​នេះ ត្រូវ​បាន​ដោះ​លែង​ដំណាលគ្នា​នឹង​សមា​ជិក​ម្នាក់​ទៀត​របស់​អង្គការ​នេះ គឺ​លោក​ LE THU HA ដែល​ទទួល​ការ​កាត់ទោស​ដាក់​គុក​៩​ឆ្នាំ​។ ​អង្គការ VIET TAN បន្ត​ថា ភរិយា​លោក DAI លោកស្រី VU MING KHANG ព្រមទាំង​លោក HA បាន​ជិះ​យន្តហោះ​ជាមួយ​គ្នា​ទៅ​កាន់​ទីក្រុង FRANCFORT អា​ល្លឺ​ម៉​ង់​។

លោក DAI ​និង​លោក HA ស្ថិត​ក្នុង​ចំណោម​សមាជិក​៦​នាក់​នៃ​ក្រុម​ភាតរភាព ដែល​រង​ការ​​កាត់ទោស​កាលពី​ខែមេសា ​របស់​តុលាការក្រុង​ហាណូយ​មួយ ដែល​កាត់ទោស​ពួក​គេ​​ដាក់គុក​ពី​បទ​ធ្វើ​សកម្មភាព​នានា​ប្រឆាំង​រដ្ឋាភិបាល សំដៅ​ផ្ដួលរំលំ​រដ្ឋ​។ ​ពួក​គេ​ពុំ​បាន​ប្ដឹង​​តវ៉ា​ទៅ​សាលាឧទ្ធរណ៍​ឡើយ​។

ទោះបី​មានការ​កែទម្រង់សេដ្ឋកិច្ច​ខ្លាំង​យ៉ាងណា​ក្ដី ក៏​បក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម​ដែល​កាន់​​អំណាច ត្រួតត្រា​ម៉ឺ​ង​ម៉ាត់​ជា​និច្ច​ចំពោះ​ការ​បញ្ចេញមតិ ហើយ​ពុំ​អនុញ្ញាត​ឲ្យ​មានការ​រិះ​គន់​ណាមួយ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ