ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​លើកកម្ពស់​ភាព​ប្រកួតប្រជែង​ជា​យុទ្ធសាស្ត្រ​ទាក់ទាញ​ការ​វិនិយោគ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា កម្ពុជា​ចាត់​ទុក​ការ​លើកកម្ពស់​ភាព​ប្រកួតប្រជែង ជា​យុទ្ធសាស្ត្រ​និង​ជា​វិស័យ​អាទិភាព​ចាំបាច់ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ និង​លើកកម្ពស់​បរិយាកាស​ធុរកិច្ច​អំណោយផល ។ ក្នុង​ជំនួប​ជាមួយ​លោក…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា កម្ពុជា​ចាត់​ទុក​ការ​លើកកម្ពស់​ភាព​ប្រកួតប្រជែង ជា​យុទ្ធសាស្ត្រ​និង​ជា​វិស័យ​អាទិភាព​ចាំបាច់ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ និង​លើកកម្ពស់​បរិយាកាស​ធុរកិច្ច​អំណោយផល ។

ក្នុង​ជំនួប​ជាមួយ​លោក យ៉ូ​ស៊ី​ហ៊ី​សា កៃ​នូ​ម៉ា (Yoshihisa Kainuma) អគ្គនាយក​ក្រុមហ៊ុន​Minebea Mitsumi លោក​ទេស​រដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ថា គោលនយោបាយ​នៃ​ការ​អនុគ្រោះ​និង​គាំពារ​ការ​វិនិយោគ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ការ​លើកកម្ពស់​ភាព​ប្រកួតប្រជែង ជា​គោលបំណង​យុទ្ធសាស្ត្រ និង​ជា​អាទិភាព​ចាំបាច់ ដែល​តាម​រយៈ​នេះ កម្ពុជា​បាន​និង​កំពុងធ្វើការ​សិក្សា​អំពី​ភាព​ប្រកួតប្រជែង​ដូច​ជា របប​ពន្ធ ការ​សម្របសម្រួល​ពាណិជ្ជកម្ម ការ​ដឹក​ជញ្ជូន និង​ប្រាក់​ឈ្នួល ជាដើម ដើម្បី​ទាក់ទាញ​ការ​វិនិយោគ និង​លើកកម្ពស់​បរិយាកាស​ធុរកិច្ច​អំណោយ
ផល ។

លោក​បន្ត​ថា ៖« ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ ពង្រីក​ការ​វិនិយោគ និង​ផលិតកម្ម​រោងចក្រ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំពុង​រៀបចំ​ក្រុមការងារ​ដើម្បី​សិក្សា និង​ចូលរួម​ក្នុង​ការ​រៀបចំ​ច្បាប់​វិនិយោគ​ថ្មី និង​ការ​រៀបចំសេចក្តី​ព្រាង​អនុក្រឹត្យ រួម​ជាមួយ​លិខិត​បទដ្ឋាន​ផ្សេង​ៗ សំដៅ​ផ្តល់​ការ​លើកទឹកចិត្ត​ចំពោះ​គម្រោង​ពង្រីក​ផលិតកម្ម​របស់​គម្រោង​វិនិយោគ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ដែល​មាន​ស្រាប់​ឱ្យ​បាន​លឿន​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ » ។

លោក ខាត់​ហ្ស៊ូ​ហ៊ិ​កុ យ៉ូ​ស៊ី​ដា មន្ត្រី​គ្រប់គ្រង​ក្រុមហ៊ុន​មី​នេ​បៀ មី​ត​ហ្ស៊ូ​មី បាន​ថ្លែង​នូវ​កោតសរសើរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ជំរុញ និង​យកចិត្ត​ទុក​ដល់​ការ​អភិវឌ្ឍ ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគទុន​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់ ។ ជាក់ស្តែង ក្រុមហ៊ុន​មី​នេ​បៀ នៅ​ក្នុង​រយៈពេល​៧​ឆ្នាំ​នៃ​ប្រតិបត្តិការ​ក្នុង​សង្វា​ក់​ផលិក​ម្ម​ដំឡើង​គ្រឿង​បង្គុំ​អគ្គិសនី និង​ម៉ូ​ទ័​រ ក្រុមហ៊ុន​បាន​បង្កើន​ទុន​វិនិយោគ​ពី​២៣​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១១ រហូត​ដល់​ប្រមាណ​៨៥​លាន​ដុល្លារ​អា​មេ​រិ​ក បើ​គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ និង​បាន​ជួយ​បង្កើត​ការងារ​ប្រមាណ​ជាង​៥​ពាន់​កន្លែង​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ ។

លោក​បន្ថែម​ថា ៖« ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្មន្តសាល នា​ពេល​អនាគត ក្រុមហ៊ុន​ចាំបាច់​ត្រូវ​ប្រែក្លាយ​ផលិតកម្ម​គ្រឿង​បង្គុំ ឱ្យទៅ​ជា​ផលិតកម្ម​មាន​តម្លៃបន្ថែម​ខ្ពស់ ដោយ​តម្រូវ​ឱ្យ​មានការ​គិតគូរ​លើ​របប​លើកទឹកចិត្ត​ពន្ធ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​មាន​ទំហំ​ធំ និង​រយៈពេល​វែង » ។

យោង​តាម​របាយការណ៍​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច វិស័យ​ឧស្សាហកម្ម​នឹង​បន្ត​រក្សា​កំណើន​រឹង​មាំ​ក្នុង​អត្រា​ប្រចាំឆ្នាំ​រង្វង់​១០% ក្នុង​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ ដែល​គាំទ្រ​ដោយ​ភាពរឹងមាំ​នៃ​វិស័យ​សំណង់ និង​ការ​បន្ត​កំណើន​នៃ​វិស័យ​កាត់ដេរ ស្រប​នឹង​សន្ទុះ​កំណើន​ខ្ពស់​វិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ​ទាំង​សម្រាប់​នាំ​ចេញ និង​បម្រើ​ទីផ្សារ​ក្នុងស្រុក ។ ទន្ទឹម​នឹង​នេះ វិស័យ​ឧស្សាហកម្ម​ផ្សេង​ទៀត​ត្រូវ​បាន​រំពឹង​ថា នៅ​រក្សា​បាន​នូវ​កំណើន​ល្អ​ដដែល​ក្នុង​រង្វង់​១១,៩%​ក្នុង​ឆ្នាំ​២០១៨ និង​១២,២%​ក្នុង​ឆ្នាំ​២០១៩ ដោយសារ​ការ​ពង្រីក​ការ​វិនិយោគ​ដែល​មាន​ស្រាប់ និង​ការ​វិនិយោគ​ថ្មី ក្នុង​អនុ​វិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ ដែល​ជា​ជ​ន្ទ​ល់​កំណើន​មួយ​ដ៏​រឹង​មាំ រួម​មាន ៖ ការ​ផលិត​ម្ហូបអាហារ និង​ភេសជ្ជៈ​, គ្រឿង​បង្គុំ​អេ​ឡិច​ត្រូ​និក​, គ្រឿងបន្លាស់​, គ្រឿងសង្ហារិម​, កង់ និង​ស៊ីម៉ងត៍
ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ