ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គួច ចំរើន ផ្តាំផ្ញើដល់អ្នកបើកបរដឹកកម្មករ-កម្មការិនី កុំភ្លេច៤ចំណុចសំខាន់នេះ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ មន្ត្រី​រដ្ឋបាល​ខេត្តកំពង់ចាម​ពាន​អះអាង​ថា ដើម្បី​បង្កើន ភាព​ស្និត​ស្នាល ជាមួយនឹង​បងប្អូន​ជា​អ្នកបើកបរដឹក​ជញ្ជូនកម្មករ-កម្មការិនី តាម​រោងចក្រ​នានា នៅ​ក្នុង​ខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា​នេះ​លោក…

ខេត្តកំពង់ចាម ៖ មន្ត្រី​រដ្ឋបាល​ខេត្តកំពង់ចាម​ពាន​អះអាង​ថា ដើម្បី​បង្កើន ភាព​ស្និត​ស្នាល ជាមួយនឹង​បងប្អូន​ជា​អ្នកបើកបរដឹក​ជញ្ជូនកម្មករ-កម្មការិនី តាម​រោងចក្រ​នានា នៅ​ក្នុង​ខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា​នេះ​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​រៀបចំ​ពិសា​របាយ​រួម​គ្នា​ជាមួយ​បងប្អូន​អ្នកបើកបរ​ដឹក​កម្មករ កម្ម​ការ​នី ទៅ​តាម​រោងចក្រ​នានា ក្នុង​ខេត្តកំពង់ចាម ។ ពិធី​ជួប​សំណេះសំណាល​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ភោជនីយដ្ឋាន ស្ថិត​នៅ​ភូមិ​ឈើទាល ឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។

លោក គួ​ច ចំរើន បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​អ្នក​បើកឡាន​ដឹក​កម្មករ​នូវ​ចំណុច​សំខាន់​ៗ​ចំនួន​៤​គឺ ទី​១-​ប្រសិនបើ​បងប្អូន​យើង មាន​គម្រោង​ខ្ចី​លុយ​ពី​ធនាគារ​ត្រូវ​ជ្រើសរើស​ធនាគារ​ណា​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​ដែល​ចំណុច​នេះ សូម​បងប្អូន​ត្រូវ​មានការ​សម្រេចចិត្ត​ដោយ​ត្រឹមត្រូវ ដើម្បី​កុំអោយ​មាន​បញ្ហារ​ក្នុង​ជីវភាព​របស់​ខ្លួន​ដោយសារ​តែ​ការ​ខ្ចី​លុយ​ធនាគារ ព្រោះ​ធនាគារ​ខ្លះ​មាន​អត្រា​ការ​ប្រាក់​ខ្ពស់​នោះ ។ ទី​២-​សូម​មេត្តា​កុំ​ពិសារ​ស្រា​នៅ​ពេល​បើកបរ ព្រោះ​រយៈពេល​កន្លង​មក​ទូ​ទាំង​ខេត្តកំពង់ចាម កំពុង​តែ​មាន​អត្រា​ខ្ពស់​នៃ​អ្នក​រងគ្រោះថ្នាក់​ដោយ​ចរាចរណ៍​, ទី​៣-​សូមកុំ​ប្រើប្រាស់ គ្រឿងញៀន​ឲ្យ​សោះ ដោយ​បច្ចុប្បន្ន​នេះ​គ្រឿងញៀន​កំពុង​តែ បំផ្លិចបំផ្លាញ​យុវជន ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី ជា​សសរទ្រូង​នៃ​ប្រទេស​ជាតិ ដោយឡែក​បងប្អូន​ជា អ្នក​បើក បររថ​យន្ត​ធំ​មួយ​ចំនួន​បាន​ប្រើប្រាស់​គ្រឿងញៀន​ដែល​ប៉ះពាល់​យ៉ាង​ធ្ងន់​ក្នុង​ពេល​បើកបរ​អាច​នឹង​បង្ក​គ្រោះថ្នាក់​ក្នុង​ពេល​ធ្វើ​ដំណើរ និង​ចំណុច​ទី​៤-​ជា​ចំណុច​សំខាន់​នោះ គឺ​បងប្អូន​ប្រជា​ពល រដ្ឋ ទាំងអស់​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត សូម​អញ្ជើញ​ទៅ​បោះ​ឆ្នោត ដើម្បី​ជ្រើសរើស​មេដឹកនាំ ដែល​អភិវឌ្ឍន៍​ប្រទេស​អោយ​បាន​រីក​ចម្រើន និង​រក្សាសុខ​សន្តិភាព​ជូន​យើង​ទាំងអស់​គ្នា ។

ក្នុង​ឱកាស​សំណេះសំណាល​នោះ​លោក គួ​ច ចំរើន បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ដល់​បងប្អូន​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​ចំនួន​៤១០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​៥​ម៉ឺន​រៀល និង​មានការ​រៀបចំ​ពិសារ​អាហារ​មួយ​ពេល​ជាមួយ​គ្នា​នៅ​ទីនោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ