ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​ស៊ី​ល​បញ្ជា​ថ្មី​​បា.ញ់​សាក​ពី​យន្តហោះ​ទំនើប​នៅ​ស៊ី​រី

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ​៖ ​កាសែត​អា​មេ​រិ​ក THE DAILY BEAST មុន​នេះ​ និយាយ​ថា ​ការ​បាញ់​សាក​​កាលពី​ខែឧសភា នៅ​ស៊ីរី​…

ប្រទេស​រុ​ស្ស៊ី ​៖ ​កាសែត​អា​មេ​រិ​ក THE DAILY BEAST មុន​នេះ​ និយាយ​ថា ​ការ​បាញ់​សាក​​កាលពី​ខែឧសភា នៅ​ស៊ីរី​ របស់​កងទ័ព​រុ​ស្ស៊ី​មី​ស៊ី​ល​បញ្ជា​ធុន KH-59MK2 ចេញពី​យន្ត​ហោះ​ទំនើប​បំបាំងកាយ​ជំនាន់​ទី​៥ ធុន​ SU-57​ គ្រាន់តែ​ជា​ការ​បន្លំ​ភ្នែក​ប៉ុណ្ណោះ​។

ក៏​ប៉ុន្តែ​វ៉េបសាយ LIFE.RU.​សរសេរ​នា​ថ្ងៃ​ទី​៧​ មិថុនា​ ថា ការ​បាញ់​សាកល្បង​នោះ​នៅ​ដែន​អាកាស​ស៊ី​រី ពិតជា​មាន​ប្រាកដ​មែន​។​ យន្តហោះ​ជំនាន់​ទី​៥​ ត្រូវ​បំពាក់​ដោយ​អាវុធ​សម​ស្រប​។​ យន្តហោះ​បំបាំងកាយ​នេះ​មាន​លទ្ធភាព​ទម្លាក់​គ្រាប់បែក ឬ​បាញ់​មី​ស៊ីល​ចំៗ​គោលដៅ​ពួក​សត្រូវ​។ ​ក្នុង​គោលដៅ​នេះ​រុ​ស្ស៊ីត្រូវការ​មី​ស៊ី​ល​ទំនើប​ៗ ​និង​បាញ់​បាន​ឆ្ងាយ​នានា​។

វី​ដេ​អូ​ដែល​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ីចេញផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ បង្ហាញ​មី​ស៊ីល​មួយ​ខុស​​ប្លែក​ពី​មី​ស៊ី​ល​មុន​ៗ ដែល​វា​ហាក់​មាន​រាង​បួន​ជ្រុង​ទ្រវែង ស្រ​ដៀង​គ្នា​នឹង DRONE មួយ​។ ​យោង​តាម​ពួក​អ្នកជំនាញ​ការ​ថា មី​ស៊ី​ល KH-59MK2 ​អាច​វាយប្រហារ​គោលដៅ​ក្នុង​ចម្ងាយ​៤០០​គីឡូម៉ែត្រ​។​ ពួក​អ្នកជំនាញ​ការ​លោក​ខាងលិច​មួយ​ចំនួន ស្ទើរ​មិន​ជឿ​ដោ​យ​​និយាយ​ថា ​វា​មិន​អាច​ទៅ​រួច​ទេ តែ​អ្វី​ៗ​ពិតជា​ទៅ​រួច​ប្រាកដ​មែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ