ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លា.ប់​​គូ​ដណ្ដឹងចោលមុន​រៀប​ការ ព្រោះ​ដឹង​អាថ៌កំបាំង​ខ្លួន​

5 ឆ្នាំ មុន

បើ​តាម​សារព័ត៌មាន​ពី​ប្រទេស​នី​ហ្សេ​រី​យ៉ា​ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ស្ត្រី​ម្នាក់​ត្រូវ​គូ​ដណ្ដឹង​​ចាក់​ស្លាប់​បាត់បង់​ជីវិត ក្រោយ​ពី​ទាស់​សំដី​គ្នា​នៅ​ក្នុងផ្ទះ ។ បុរស​ជា​ឪពុក​ខាង​ស្រី​បាន​យកស​ពកូន​របស់​ខ្លួន​ទៅ​ស្រុក និង​ឲ្យ​បុរស​បង្កហេតុ​ត្រូវ​រៀប​ការ​ជាមួយ​សព​​កូនស្រី​តាម​ទំនៀមទម្លាប់​ប្រពៃណី រួម​ទាំង​ទារ​បណ្ណាការ​ទ្វេ​ដង ។ របាយការណ៍​បាន​បញ្ជាក់​ថា​…

បើ​តាម​សារព័ត៌មាន​ពី​ប្រទេស​នី​ហ្សេ​រី​យ៉ា​ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ស្ត្រី​ម្នាក់​ត្រូវ​គូ​ដណ្ដឹង​​ចាក់​ស្លាប់​បាត់បង់​ជីវិត ក្រោយ​ពី​ទាស់​សំដី​គ្នា​នៅ​ក្នុងផ្ទះ ។ បុរស​ជា​ឪពុក​ខាង​ស្រី​បាន​យកស​ពកូន​របស់​ខ្លួន​ទៅ​ស្រុក និង​ឲ្យ​បុរស​បង្កហេតុ​ត្រូវ​រៀប​ការ​ជាមួយ​សព​​កូនស្រី​តាម​ទំនៀមទម្លាប់​ប្រពៃណី រួម​ទាំង​ទារ​បណ្ណាការ​ទ្វេ​ដង ។

របាយការណ៍​បាន​បញ្ជាក់​ថា​ ស្ត្រី​រង​គ្រោះ​ដល់​ជីវិត​ឈ្មោះ​ Confidence Nwanma អាយុ​១៩​​ឆ្នាំ និង​គូ​ដណ្ដឹង​ឈ្មោះ​ Saliu Ladayo អាយុ​២៤​ឆ្នាំ ​អ្នកស្រុក​នៅ​ក្រុង​អា​គូ​រ៉េ រដ្ឋ​អន​ដូ។ មុន​ពេល​កើតហេតុ​នាង​បានឃើញ​គូ​ដណ្ដឹង​របស់​ខ្លួន​នៅ​ជាមួយ​ស្រី​ផ្សេង​ជា​ញឹក​ញាប់ ឃើញ​ដូច្នេះ​នាង​ក៏​ជេរ ហើយ​ក៏ទាស់​សំដី​គ្នា ។ ដោយសារ​តែ​មាន​កំហឹងទ្រាំ​មិន​បាន ​ខាង​ប្រុស​​បាន​យក​​កាំបិត​ចាក់​គូ​ដណ្តឹងរបស់​ខ្លួន​ ​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​តែម្តង  ក្រោយ​មក​បុរស​បង្កហេតុនោះ​​ត្រូវ​ប៉ូលិស​ចាប់ខ្លួន ។

លោក​ Jude Nwanma​ ឪពុក​របស់​នារី​រង​គ្រោះ​បាន​ថ្លែង​ថា ​« Ladayo ត្រូវ​យក​សព​កូន​ស្រី​​របស់​លោក​ត្រឡប់​ទៅ​ស្រុក​កំណើត​នៅ​រដ្ឋ​អ៊ី​ម៉ូ រួច​រៀប​ការ​ជាមួយ​សព​តាម​ទំនៀម​ទម្លាប់ ។

បើ​តាម​ទំនៀមទម្លាប់ ប្រសិនបើ​មុន​ពេល​រៀប​ការ​ខាង​ប្រុស​បាន​សម្លាប់​អនាគត​ប្រពន្ធ​នោះ រូប​គេ​ត្រូវ​រៀប​ការ​ជាមួយ​សព​នៅ​ក្នុងស្រុក​ភូមិ​របស់​ខាង​ស្រី និង​ខាង​បុរស​ត្រូវ​ផ្ដល់​បណ្ណា​ការ​​ទៅ​ខាង​ស្រី​ដល់​ទៅ​ទ្វេ​ដង មិន​អាច​បន្ធូរបន្ថយ​បាន​នោះទេ ។

បុរស​ជា​ឳ​ពុក​នារី​រង​គ្រោះ​និយាយ​ថា​ «​នៅ​ពេល​ការ​រៀប​ការ​បាន​បញ្ចប់ រឿងរ៉ាវ​នានា​នឹង​ចប់ បើ​មិន​ដូច្នេះ​ខ្ញុំ​នឹង​មិន​បណ្ដោយ​ឲ្យ​ប្អូនស្រី ឬ​ប្អូនប្រុស​របស់​គេ​បាន​នៅ​រស់​ទេ ។ បញ្ហា​​​នេះ​មិនមែន​ជា​កំហុស​របស់ខ្ញុំ វា​ជា​ទំនៀមទម្លាប់​តាំងពី​បុរាណ ទោះបីជា​គ្មាន​ការ​កាត់​ក្ដី​ពី​តុលាការ​ក៏​ដោយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ