ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យពិត​ត្រង់​ហ្នឹងហើយ​ចាត់ជា​សម្តី​ត្រូវ

5 ឆ្នាំ មុន

សម្តី​មនុស្ស​យើង​សំខាន់​ណាស់ បើ​និយាយ​ត្រឹមត្រូវ​ពិតប្រាកដ នឹង​បាន​ប្រយោជន៍ តែបើ​និយាយ​ភូត​កុហក បោកប្រាស់​គេ បាន​តែ​ម្តង​ទេ នៅ​ពេល​គេ​ដឹង​ពុតត្បុត ថ្ងៃក្រោយ​ទោះបីជា​ការ​ពិត​ក៏​គេ​លែង​ជឿ​តទៅ​ទៀត​ហើយ ដូច្នេះ​មនុស្ស​ប្រភេទ​នេះ​ស៊យ​មួយ​ជីវិត​គឺ ភូត​ច្រើន​ចាញ់​អាត្មា​។…

សម្តី​មនុស្ស​យើង​សំខាន់​ណាស់ បើ​និយាយ​ត្រឹមត្រូវ​ពិតប្រាកដ នឹង​បាន​ប្រយោជន៍ តែបើ​និយាយ​ភូត​កុហក បោកប្រាស់​គេ បាន​តែ​ម្តង​ទេ នៅ​ពេល​គេ​ដឹង​ពុតត្បុត ថ្ងៃក្រោយ​ទោះបីជា​ការ​ពិត​ក៏​គេ​លែង​ជឿ​តទៅ​ទៀត​ហើយ ដូច្នេះ​មនុស្ស​ប្រភេទ​នេះ​ស៊យ​មួយ​ជីវិត​គឺ ភូត​ច្រើន​ចាញ់​អាត្មា​។ ដូច្នេះ​ហើយ​ទើប​ចាស់​បុរាណ​លោក​លើក​ជា​ពោល​ថា មនុស្ស​គេ​យកសម្តី …​ពុំនោល​នេះ​ពិតជា​ត្រឹមត្រូវ​ណាស់ ។

ដួច​នៅ​ក្នុង​ផ្លូវ​ទាំង​៨​ក្នុង​នោះ​សម្មាវាចា ន័យ​ថា សម្តី​ត្រូវ ឬ​ការ​និយាយ​ត្រូវ​។ បាន​ដល់​កា​រិ​យាយ​ប្រកបដោយ​លក្ខណៈ​៤​យ៉ាង​គឺ មិន​និយាយ​កុហក​១ មិន​និយាយ​ញុះញង់​១ មិន​និយាយ​ទ្រគោះបោះបោក​១ និង​មិន​និយាយ​ពាក្យ​រោយរាយ​ឥតប្រយោជន៍​១​។

សម្មាវាចា​នេះ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សម្តែង​ដែល​មាននៅ​ក្នុង​គម្ពីរ​មជ្ឈិមនិកាយ​ត្រង់​មហា​ច​ត្តា​រី​សក​សូត្រ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​តថ​គត​សម្តែង​នូវ​សម្មាវាចា​ជា​ចំណែក​ពីរ ម្នាល​ភិក្ខុ​ទាំងឡាយ សម្មាវាចា​ប្រកបដោយ​អាសវៈ ជា​ចំណែក​នៃ​បុណ្យ​ឱ្យ​ផល​ជា​ឧបធិ​កិលេស​ជា​លោកិយ​ក៏​មាន ម្នាល​ភិក្ខុ​ទាំងឡាយ​សម្មាវាចា​ដ៏​ប្រសើរ​មិន​មាន​អាសវៈ​ជា​លោកុត្ត​រៈ​ជា​អង្គ​នៃ​មគ្គ​ក៏​មាន ។

សម្មាវាចា ជា​លោកិយ​នោះ​បាន​ដល់​ពាក្យ​សម្តី​ល្អ​ត្រឹមត្រូវ​របស់​បុថុជ្ជន ដែល​នៅ​ជាប់ជំពាក់​ដោយ​ឧបធិ​កិលេស (​កិលេស​ជា​គ្រឿង​ទាក់ទិន​)​នៅឡើយ​។ ឯ​សម្មាវាចា ជា​លោកុត្ត​រៈ បាន​ដល់​ពាក្យ​សម្តី​របស់​ព្រះ​អរិយបុគ្គល ដែល​មានចិត្ត​ប្រាសចាក​អាសវៈ បរិបូណ៌​ដោយ​អរិយ​មគ្គ​។ ម្យ៉ាងទៀត សម្មាវាចា​ទាំង​ពីរ​នេះ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​សម្តែង​មាននៅ​ក្នុង​សតិបដ្ឋាន​សូត្រ​ថា ចេតនា​វៀរចាក​ការ​ពោល​ពាក្យ​មិន​ពិត​១ ចេតនា​វៀរចាក សម្តី​រោយរាយ​ឥតប្រយោជន៍​១ ម្នាល​ភិក្ខុ​ទាំងឡាយ​នេះ​តថាគត​ហៅ​ថា សម្មាវាចា ។