ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​រយៈពេល​២​ថ្ងៃ​សោះ បាន​មិន​ស្ទើរ​!

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដោយ​បានការ​ចូលរួម​សហការ​ពី​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង កម្លាំង​ស្រុក​សូទ្រនិគម នគរបាល​ស្រុក​បន្ទាយស្រី សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបន្ទាយមានជ័យ​ចុះ​បង្ក្រាប​បទ​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៨​នាក់​បានជា​បន្តបន្ទាប់​រយៈ​២​ថ្ងៃ នៅ​ទីតាំង​ផ្សេង​គ្នា ។ ហេតុ​ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​នេះ​ធ្វើ​ឡើង​រយៈ​២​ថ្ងៃ​នៅ​ទីតាំង​ផ្សេង​គ្នា​គឺ​ថ្ងៃ​ទី​៦…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដោយ​បានការ​ចូលរួម​សហការ​ពី​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង កម្លាំង​ស្រុក​សូទ្រនិគម នគរបាល​ស្រុក​បន្ទាយស្រី សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបន្ទាយមានជ័យ​ចុះ​បង្ក្រាប​បទ​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៨​នាក់​បានជា​បន្តបន្ទាប់​រយៈ​២​ថ្ងៃ នៅ​ទីតាំង​ផ្សេង​គ្នា ។

ហេតុ​ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​នេះ​ធ្វើ​ឡើង​រយៈ​២​ថ្ងៃ​នៅ​ទីតាំង​ផ្សេង​គ្នា​គឺ​ថ្ងៃ​ទី​៦ និង​ទី​៧ ស្ថិត​នៅ​ចំនុច​ភូមិ​ដូន​រាជ ឃុំ​គោក ធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប និង​នៅ​ចំនុច​ភូមិ​បន្ទាយស្រី ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម និង​ស្រុក​បន្ទាយស្រី និង​ពន្លាត​ដែន​សមត្ថកិច្ច​ទៅ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​នៅ​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជុំ​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​៨​នាក់ ក្នុង​នោះ​មាន​ទី​១- ឈ្មោះ កង ភាព ភេទ​ប្រុស ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ទីលំនៅ សង្កាត់​ចុង​ឃ្នៀស ក្រុង​ខេត្តសៀមរាប (​រក្សា​ទុក​ជួញដូរ និង​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​២- ឈ្មោះ តាន់ វិបុល ភេទ​ប្រុស មុខរបរ​គ្មាន ទីលំនៅ​ភូមិ​កកោះ ឃុំ​គោក​ធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប (​រក្សា​ទុក​ជួញដូរ និង​ប្រើប្រាស់ ) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​៣- ឈ្មោះ ហ៊ី វ៉ា​ន់​នី ភេទ​ប្រុស មុខរបរ​គ្មាន ទីលំនៅ​ភូមិ​កកោះ ឃុំ​គោក​ធ្លក ក្រោម​ស្រុក​ជីក្រែង ខេត្តសៀមរាប (​ជួញដូរ និង​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​៤- ឈ្មោះ ថេ​ង សាគរ ភេទ​ប្រុស មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ចក្រី ឃុំ​ជុំ​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ (​រក្សា​ទុក​ជួញដូរ និង​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​៥- ឈ្មោះ រៀម សា​រ័​ត្ន ភេទ​ប្រុស មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ចក្រី ឃុំ​ជុំ​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ (​ចាត់ចែង និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​៦- ឈ្មោះ ណែម វី​រាក់ ភេទ​ប្រុស មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ទួល​ក្រឡាញ់ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី (​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​៧- ឈ្មោះ​ចាន់ រ​ដ្ឋា ភេទ​ប្រុស មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ទួល​ក្រឡាញ់ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី (​ចាត់ចែង និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) និង​ទី​៨-​ឈ្មោះ លី ដែន ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៧ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ត្បែង​ខាងលិច ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប (​ចាត់ចែង និង​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។

​បន្ទាប់​ពី​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ក្នុង​នោះ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន ប្រភេទ​ទឹកកក​ចំនួន​០៨​កញ្ចប់ ស្មើនឹង​ទម្ងន់​១០,៣​ក្រាម (​ទម្ងន់​សុទ្ធ​) និង​ទូរស័ព្ទ​ដៃ​ចំនួន​០៥​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ផង​ដែរ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៨​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ