ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​គ្រោង​នឹង​សាងសង់​មណ្ឌល​សុខភាព​ចំនួន​៥​មណ្ឌល​បន្ថែម

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ មណ្ឌល​សុខភាព​ចំនួន​៥​មណ្ឌល គឺ​ត្រូវ​ធ្វើការ​សាងសង់​បន្ថែម​ក្នុង គម្រោង​សាងសង់​របស់​ក្រសួងសុខាភិបាល​នៅ​ឆ្នាំ​២០១៨​នេះ​សម្រាប់​ជាទី​តាំង​ផ្តល់​សេវា សំណុំ​សកម្មភាព​អតិប្បរិមា​ក៏​ដូច​ជា បំពេញបន្ថែម​នូវ​ការ​ផ្តល់​នូវ​សេវា​សុខភាព​ដល់​ពលរដ្ឋ​នៅ តាម​តំបន់​នានា​ដែល​នៅ​ឆ្ងាយ​ពី​មន្ទីរពេទ្យ​ឲ្យ​បាន​ទាន់​ពេល​និង​ឆាប់រហ័ស ។ មណ្ឌល​សុខភាព​ដែល​នឹង​ត្រូវ​ធ្វើការ​សាងសង់​បន្ថែម​ទាំងនេះ​មាននៅ​ស្រុក​សំបូរ…

ខេត្តក្រចេះ ៖ មណ្ឌល​សុខភាព​ចំនួន​៥​មណ្ឌល គឺ​ត្រូវ​ធ្វើការ​សាងសង់​បន្ថែម​ក្នុង គម្រោង​សាងសង់​របស់​ក្រសួងសុខាភិបាល​នៅ​ឆ្នាំ​២០១៨​នេះ​សម្រាប់​ជាទី​តាំង​ផ្តល់​សេវា សំណុំ​សកម្មភាព​អតិប្បរិមា​ក៏​ដូច​ជា បំពេញបន្ថែម​នូវ​ការ​ផ្តល់​នូវ​សេវា​សុខភាព​ដល់​ពលរដ្ឋ​នៅ តាម​តំបន់​នានា​ដែល​នៅ​ឆ្ងាយ​ពី​មន្ទីរពេទ្យ​ឲ្យ​បាន​ទាន់​ពេល​និង​ឆាប់រហ័ស ។

មណ្ឌល​សុខភាព​ដែល​នឹង​ត្រូវ​ធ្វើការ​សាងសង់​បន្ថែម​ទាំងនេះ​មាននៅ​ស្រុក​សំបូរ ស្រុក​ឆ្លូង ស្រុក​ចិត្រ​បុរី ស្រុក​ព្រែក​ប្រសព្វ និង​ស្រុក​ស្នួល ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត គឺ​លោក​ឈ្នាង សុ​វត្ថា ។

លើក​ឡើង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​បុគ្គលិក​ពេទ្យ​នៃ​មន្ទីរ​សុខាភិបាល ខេត្ត​ទាំង​ចំនួន​ជាង​៤០០​នាក់ ពី​លោក​វ៉ា ថន​អភិបាលខេត្ត​ក្រចេះ​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៨ មិថុនា ។ លោក​ប្រធាន​មន្ទីរ​សុខាភិបាល​លោក​ឈ្នាង សុ​វត្ថា​បាន​ឲ្យ​ដឹង​ទៀត​ថា មន្ទីរ​សុខាភិបាល​មាន​បុគ្គលិក​ពេទ្យ​ចំនួន​៧១០​នាក់ និង​មាន​ការិយាល័យ​សុខាភិបាល​ស្រុក ប្រតិបត្តិ​ចំនួន​២​កន្លែង មន្ទីរពេទ្យ​បង្អែក​ចំនួន​៣​កន្លែង មណ្ឌល​សុខភាព​ចំនួន​៣០​មណ្ឌល និង ប៉ុស្តិ៍​សុខភាព​ចំនួន​១៣​កន្លែង ។

លោក​ថា ការ​អនុវត្ត​ការងារ​របស់​មន្ទីរ​សុខាភិបាល គឺ​មាន​ភាព​ប្រឈម​ដោយសារ តំបន់​ខ្លះ ចំនួន​មណ្ឌល​សុខភាព និង​ប៉ុស្តិ៍​សុខភាព គឺ​នៅ​មិន​ទាន់​គ្របដណ្តប់​ស្របគ្នា​នោះ សម្ភារ​បរិក្ខា​ពេទ្យ​ក៏​នៅ​ខ្វះខាត ។ ក្រៅពី​នោះ ក៏​មាន​មណ្ឌល​សុខភាព​ខ្លះ​នៅ​ឆ្ងាយ​ពី​តំបន់​ពលរដ្ឋ​រស់នៅ​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ពិបាក​មក​ទទួល​សេវា​ព្យាបាល​ស្រប​ជាមួយ និង​ចំនួន​វេជ្ជបណ្ឌិត និង​គ្រូពេទ្យ​ជំនាញ ក៏​នៅ​មិន​ទាន់​គ្រប់គ្រាន់ ហើយ​ចំណេះដឹង​បុគ្គលិក​ពេទ្យ​នៅ​មាន​កម្រិត ។

លោក​ប្រធាន​មន្ទីរ​បាន​លើក​ឡើង​ថា កត្តា​ចំណេះដឹង​របស់​ប្រជា​ពល រដ្ឋ​មក​លើ​ផ្នែក​សុខាភិបាល​ក៏​ជា​កត្តា​ប្រឈម​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ងាយ​ទទួល​រង​ប៉ះពាល់​សុខ ភាព ដោយសារ​ជំងឺ​ពី​ស្រាល​មក​ធ្ងន់​ក៏​ព្រោះ តែ​តំបន់​ខ្លះ​ពលរដ្ឋ​ជឿ​ទៅ​លើ​អបិយ​ជំនឿ និង​ជឿ ទៅ​លើ​ទម្លាប់​ទៅ​វិញ​នោះ ។

បើ​ទោះបីជា​ការ​ប្រឈម​នៅ​មាន​តិចតួច​យ៉ាងណា​ក្តី​អភិបាលខេត្ត​ក្រចេះ​លោក​វ៉ា ថន បាន​មាន​ប្រសាសន៍​ជម្រុញ​ឲ្យ​មន្ត្រី​បុគ្គលិក​ពេទ្យ​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​បំពេញការងារ ការ​ផ្តល់​សេវា​សុខភាព​ជូន​ដល់​ពលរដ្ឋ​កុំ​ឲ្យ​មាន​ភាព​ចន្លោះ​ប្រហោង​ទាំង​ឥរិយាបថ​របស់​គ្រូ ពេទ្យ​ទៅ​លើ​ពួក​គាត់​ក៏​ដូច​ជា ការ​បំពេញការងារ​គោរព​តាម​វិជ្ជាជីវ​ឲ្យ​បាន​ខ្ជាប់ខ្ជួន គឺ​ធ្វើ​ឲ្យ យ៉ាងណា​ឲ្យ​ពលរដ្ឋ​កាន់តែ​មាន​ជំនឿ​មក​លើ​វិស័យ​សុខាភិបាល ។

ស្របគ្នា​នោះ​លោក​វ៉ា ថន អភិបាលខេត្ត​បាន​សម្តែង​ការ​កោតសរសើរ​ដល់​បុគ្គលិក​មន្ទីរពេទ្យ​ខេត្ត និង​មណ្ឌល​សុខភាព ដែល​ក្នុង​ការ​ជួយ​សង្គ្រោះ​ព្យាបាល​ជំងឺ​ដល់​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ការ​ពុល​កន្លង​មក ក្នុង សកម្មភាព​យ៉ាង​សស្រាក់សស្រាំ​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ