ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង​ថា Messi និយាយ​អ្វីខ្លះ​អត់​ទាក់ទង​នឹង​ការ​ចាកចេញ​របស់ Zidane​?

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា Messi បាន​ប្រាប់​ទៅ​សារព័ត៌មាន El Mundo Deportivo នូវ​អារម្មណ៍​របស់​ខ្លួន​ខ្លះ​ៗ​ទាក់ទង​នឹង​ការ​ចាកចេញ​ដែល​មិន​គួរ​ឲ្យ​នឹក​ស្មាន​របស់​អ្នកចាត់ការ​ក្លិប…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា Messi បាន​ប្រាប់​ទៅ​សារព័ត៌មាន El Mundo Deportivo នូវ​អារម្មណ៍​របស់​ខ្លួន​ខ្លះ​ៗ​ទាក់ទង​នឹង​ការ​ចាកចេញ​ដែល​មិន​គួរ​ឲ្យ​នឹក​ស្មាន​របស់​អ្នកចាត់ការ​ក្លិប Real Madrid លោក Zinedine Zidane ។

កាលពី​ចុងខែ​មុន Zidane បាន​ប្រកាស​ចាកចេញ​ពី​តំណែង​ជា​អ្នកចាត់ការ​នៅ​ក្រោយ​ពេល​ឈ្នះ Champions League ជាមួយនឹង Liverpool ភ្លាម ។ ការ​ប្រកាស​នេះ​ពិតជា​ធ្វើ​ឲ្យ​គ្រប់​គ្នា​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ព្រោះ​គ្មាន​នរណា​គិតដល់​នោះ​ទេ ។ ជាមួយនឹង​ការ​ដឹកនាំ​ក្លិប​អធិរាជ​ស​រយៈពេល​២​ឆ្នាំ​កន្លះ លោក​រក​ពាន​បាន​៩ ដែល​នៅ​ក្នុង​នោះ​រួម​មាន​ពាន UEFA Champion League 3​ដង​ជាប់​ៗ​គ្នា ។ នេះ​ពិតជា​មិនធម្មតា​នោះ​ទេ​សម្រាប់​អ្នកចាត់ការ​ក្លិប​។

Messi បាន​និយាយ​ថា «​គ្មាន​នរណា​ម្នាក់​រំពឹង​ដឹង​មុន​ទេ ។ វា​ពិតជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់ តែ​គាត់​មាន​ហេតុផល​របស់​គាត់ ។ ខ្ញុំ​មិនដឹង​ថា​ពេល​ខាង​មុខ​នឹង​ទៅ​ជា​យ៉ាងណា​ទេ តែ​វា​ល្អ​ណាស់​ចំពោះ​ការ​ចាកចេញ​មួយ​នេះ ព្រោះ​គាត់​បាន​ឈ្នះ​នូវ​អ្វី​ជា​ច្រើន​ដែល​មិន​មាន​នរណា​ធ្វើ​ដូច​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ការ​ចាកចេញ​របស់ Zidane ក្លិប​អធិរាជ​ស​មិន​ទាន់​បាន​ប្រកាស​ថា​នរណា​គេ​ជា​អ្នក​ស្នង​តំណែង​នោះ​ទេ ។ តែបើ​តាម​ការ​រាយការណ៍​ពី​អេ​ស្ប៉ា​ញ​ក្រៅផ្លូវការ​បាន​ឲ្យ​ដឹង​ថា មាន​បេក្ខជន​បី​នាក់​ដែល​អាច​នឹង​ត្រូវ​គេ​គិតគូរ​ក្នុង​នោះ​រួម​មាន Antonio Conte, Mauricio Pochettino និង Massimiliano Allergri ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ