ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សព្វផ្សាយ​ការងារ​អប់រំ​ចិត្តសាស្ត្រ​យោធិន​សម្រាប់​សន្តិសុខ​ដំណើរការ​បោះ​ឆ្នោត​ខាង​មុខ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លោក​ឧត្តមសេនីយ៍ទោ​អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង​នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៨ ដែល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ការងារ​អប់រំ​ចិត្តសាស្ត្រ ក្រមសីលធម៌​សម្រាប់​យោធិន​នៃ​កង​យោធពលខេមរភូមិន្ទ…

ខេត្តបាត់ដំបង ៖ លោក​ឧត្តមសេនីយ៍ទោ​អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង​នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៨ ដែល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ការងារ​អប់រំ​ចិត្តសាស្ត្រ ក្រមសីលធម៌​សម្រាប់​យោធិន​នៃ​កង​យោធពលខេមរភូមិន្ទ នគរបាល​ជាតិ និង​ភ្នាក់ងារ​សន្តិសុខ​បោះ​ឆ្នោត ក្នុង​ដំណើ​ការ​បោះ​ឆ្នោត ដោយ​មានការ​ចូលរួម​លោក​មេបញ្ជាការ​រង នាយសេនាធិការ កងរាជអាវុធហត្ថ​ខេត្ត​, លោក​មេបញ្ជាការ​ង នាយ​រង​សេនាធិការ នាយ នាយ​រង​ការិយាល័យ​ផ្នែក លោក​មេបញ្ជាការ មេបញ្ជាការ​រង កង​វ​រសនា​តូច​ទាំង​៣ ផ្នែក​សឹក​រង​ក្រុង​-​ស្រុក​ទាំង​១៤​ក្នុង​ខេត្តបាត់ដំបង និង​នាយទាហាន – ទាហាន​រង ពល​ទាហាន​សរុប​ចំនួន​២៩៦​នាក់ នៅ​សាលា​ហ្វឹកហ្វឺន​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង ។

មាន​មតិ​ស្វាគមន៍​បើក​កម្មវិធី​នោះ​លោក​ឧត្តមសេនីយ៍ទោ​អ៊ុ​ក ឃ្នួ​ច​បាន​ថ្លែង​ថា យើង​ទើប​ទទួល​បានការ​ផ្សព្វផ្សាយ​តាម​វ៉េបសាយ​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក និង​ផ្សេង​ៗ​ទៀត​ក្តី​ពី​ក្រសួង​ព័ត៌មាន ក្រសួងមហាផ្ទៃ និង​ក្រសួង​ប្រៃសណីយ៍ និង​សារ​ទូរគមនាគមន៍ ដើម្បី​ទប់ស្កាត់​ប្រុង​ប្រយ័ត្ន​កុំ​ជឿ​រាល់​ការ​ផ្សាយ​ជា​ឯកជន ឬ​ស្ថាប័ន​ណា​ដែល​ញុះញង់ បំផុស​ព័ត៌មាន​មិន​ពិត​ក្នុង​ន័យ​បង្ក​ភាព​វឹកវរ​ក្នុង​ប្រទេស​ជាតិ គឺ​មិន​ត្រូវ​ឲ្យ​កើត​មាន​សកម្មភាព​ទាំងនោះ​ឡើយ សំខាន់​រំខាន​រាល់ មុន​ការ​បោះ​ឆ្នោត​តែងតែមាន​គ្រប់​សកម្មភាព ដែល​មាន​និន្នាការ​នយោបាយ​ប្រឆាំង និង​ប្រទេស​កម្ពុជា​យើង​មិន​ឲ្យ​ទទួល​បាន​ក្តី​សុខ​ឡើយ ទោះបី​ពេល​នេះ​យើង​ទាំងអស់​គ្នា​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ហើយ​ក្តី ។

លោក​បាន​បញ្ជាក់​អំពី​ក្រមសីលធម៌​របស់​យោធិន​យើង គឺ​យើង​ក៏​មាន​កាតព្វកិច្ច​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ដែរ ហើយ​ចំណែក​មួយទៀត​ត្រូវ​ណែនាំ​រួម​គ្នា ទាំង​ក្រុម​គ្រួសារ​ត្រូវ​នាំ​គ្នា​ទៅ​ចូលរួម​ការ​បោះ​ឆ្នោត​កុំបី​ខាន​ឡើយ ។ លោក​ឧត្តមសេនីយ៍ទោ បាន​បន្ថែម​កងកម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង យើង​បាន​ត្រៀមកម្លាំង​សម្រាប់​ការ​ចូលរួម​ខួបកំណើត​របស់​យោធភូមិ​ភាគ​ទី​៥ លើក​ទី​៣០​នៅ​ថ្ងៃ​ទី​២៨ មិថុនា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ហើយ​បន្ត​មក​យើង​បាន​ផ្សព្វផ្សាយ​ចូលរួម​ចលនា​មូលនិធិ ដើម្បី​មនុស្សធម៌​ជួយ​ដល់​បងប្អូន​អតីត​យុទ្ធ​ជន​ដែល​មានគុណ​បំណាច់​ចំពោះ​ប្រទេស​ជាតិ​កន្លង​មក​នោះ កុំ​ឲ្យ​គាត់​ជួប​ការ​លំបាក​ទៀត​ឡើយ ។

បន្ទាប់​មក​លោក​វរសេនីយ៍ឯក​អ៊ឹម ដា​រ៉ា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​ជា​គ្រូ​បង្គោល​បាន​ធ្វើ​បទ​បង្ហាញ​អំពី​ក្រមសីលធម៌ សម្រាប់​យោធិន​នៃ​កង​យោធពលខេមរភូមិន្ទ នគរបាល​ជាតិ និង​ភ្នាក់ងារ​សន្តិសុខ​បោះ​ឆ្នោត​ក្នុង​ដំណើរការ​បោះ​ឆ្នោត​ដែល​បាន​ចែង​ឡើង​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គជ​ប​) ដល់​នាយទាហាន​ទាំងអស់​បាន​យល់​ដឹង និង​អនុវត្តន៍​បន្ត​ក្នុង​ពេល​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ