ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនាគត Ronaldo នៅ Real Madrid កាន់តែ​មាន​ភាព​ច្របូកច្របល់

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​នេះ​មិន​ខុស​ពី​ឆ្នាំ​មុន​ប៉ុន្មាន​ទេ​ពាក់ព័ន្ធ​ជាមួយនឹង​រឿង Ronaldo ចង់​ចេញពី​ក្លិប ។ តែ​ឆ្នាំ​នេះ​មាន​ភាព​ច្របូកច្របល់​ជាង ។ គេ​កាន់តែ​មានការ​សង្ស័យ​ខ្ពស់​ក្រោយ​ពេល…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​នេះ​មិន​ខុស​ពី​ឆ្នាំ​មុន​ប៉ុន្មាន​ទេ​ពាក់ព័ន្ធ​ជាមួយនឹង​រឿង Ronaldo ចង់​ចេញពី​ក្លិប ។ តែ​ឆ្នាំ​នេះ​មាន​ភាព​ច្របូកច្របល់​ជាង ។ គេ​កាន់តែ​មានការ​សង្ស័យ​ខ្ពស់​ក្រោយ​ពេល Ronaldo និយាយ​បង្ហាញ​ពី​អារម្មណ៍​នឹង Real Madrid ដោយ​ប្រើ​ប្រយោគ​ជា​ទម្រង់​អតីតកាល កាលពី​ចប់​ប្រកួត​វគ្គ​ចុង​ក្រោយ Champions League ។

ដោយឡែក​ប្រធាន​ក្លិប Florentino Perez បាន​ប្រកាស​ថា លោក​ចង់​ឲ្យ Ronaldo បន្ត​នៅ Real Madrid ទៀត ។ ម្យ៉ាងវិញទៀត​កីឡាករ​ព័រ​ទុ​យ​ហ្កា​ល់​មួយ​រូប​នេះ នៅ​ជាប់​កុងត្រា​ដល់​ឆ្នាំ​២០២១ ដែល​មាន​ថ្លៃ​ផ្តាច់​កុងត្រា​ដល់​ទៅ​១​ពាន់​លាន​អឺ​រ៉ូ ដែល​វា​ជា​តម្លៃ​មួយ​មិន​គួរ​ឲ្យ​ស្មាន​ដល់ ។

ទោះបីជា​អីចឹង​ក៏​ដោយ ក៏​យើង​ឃើញ​ថា Ronaldo មិនសូវ​ជា​សប្បាយចិត្ត​ដែរ ក្នុង​ការ​លេង​ឲ្យ​ក្លិប​នេះ ដោយ​មានការ​ខកចិត្ត​នឹង​គ្មាន​អ្នក​ជួយ​ពេល​ជួប​បញ្ហា​ពន្ធ និង​មាន​តម្លៃ​ខ្លួន​ទាប​ជា​កីឡាករ​ខ្លាំង​ផ្សេង​ទៀត ដូច​ជា Neymar និង Messi ។

Real Madrid នៅ​តែ​មាន​ទំនុកចិត្ត​ថា Ronaldo នឹង​បន្ត​លេង​តទៅ​ទៀត​បើ​ទោះបីជា​ក្លិប​កំពុង​តែ​សម្លឹង​ឃើញ Neymar ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ