ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែក​គ្នា​តែ​១​យប់ ហេតុអី​ត្រូវបែក១​ជីវិត…?

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​វ័យក្មេង​ម្នាក់​បាន​យំសោក​បោក​ខ្លួន​ដូច​អក រៀបរាប់​ទាំង​ទឹកភ្នែក​ថា ​មិន​គួរ​សោះបែក​គ្នា​តែ​១​យប់សោះ ស្រាប់តែ​ទទួល​ព័ត៌មាន​ថា ​ប្តី​ស្លាប់​នៅ​ក្នុង​ប្រទេស​ថៃ ​ដែល​សង្ស័យ​ខ្យល់. គរ ។…

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​វ័យក្មេង​ម្នាក់​បាន​យំសោក​បោក​ខ្លួន​ដូច​អក រៀបរាប់​ទាំង​ទឹកភ្នែក​ថា ​មិន​គួរ​សោះបែក​គ្នា​តែ​១​យប់សោះ ស្រាប់តែ​ទទួល​ព័ត៌មាន​ថា ​ប្តី​ស្លាប់​នៅ​ក្នុង​ប្រទេស​ថៃ ​ដែល​សង្ស័យ​ខ្យល់.
គរ ។ សព​បុរស​ខាងលើ ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​មក​ឲ្យ​សាច់ញាតិ ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​កាលពី​វេលា​ម៉ោង​ជិត​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​៧ ខែមិថុនា ។

ស្ត្រី​ដែល​ទ្រហោយំ​ព្រោះ​ប្តី​ស្លាប់​នេះ ​ឈ្មោះ ស្រី​អូន អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។ នាង​រៀបរាប់​ថា ប្តី​នាង​ឈ្មោះ ស៊ិ​ន សោម អាយុ​២៧​ឆ្នាំ ជា​កម្មករ​សំណង់ និង​មានស្រុក​កំណើត​នៅ​ភូមិ​តានី ឃុំ​រោង​គោ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។

នាង​និយាយ​ដោយ​ក្តី​សោកស្តាយ​ជីវិត​ប្តី​ថា បើ​នៅ​ជុំ​គ្នា ប្តី​នាង​ប្រហែលជា​មិន​ស្លាប់​ទេ ព្រោះ​បើ​កើត​ជំងឺ​ខ្យល់​ នាង​អាច​កោស​ជប់​ឲ្យ​ប្តី​បាន ។ មុន​ស្លាប់​មួយ​ថ្ងៃ ប្តី​បាន​ជូន​នាង​ឡើង​ជិះ​រថយន្ត​ពី​ខេត្ត​ឈុ​ន​បុរី ​មក​កម្ពុជា​​វិញ ដើម្បី​ធ្វើ​លិខិតឆ្លងដែន​ឱ្យ​បាន​សម​ស្រប​នឹង​គេ ដឹង​អី​បែក​គ្នា​តែ​១​ថ្ងៃ ព្រឹក​ឡើង​ស្រាប់តែ​ទទួល​ព័ត៌មាន​ថា​ប្តី​ស្លាប់​គួរ​ឲ្យ​រន្ធត់​ខ្លាំង​ណាស់ ។

តាម​ព័ត៌មាន​ថា ប្តី​នាង​ស្លាប់​នៅ​ខេត្ត​ឈុ​ន​បុរី ប្រទេស​ថៃ ខណៈ​ទៅ​ធ្វើការ​ជា​កម្មករ​សំណង់​នៅ​ទីនោះ ហើយ​ត្រូវ​កម្មករ​រួមការ​ងារ​ជាមួយ​គ្នា​ប្រទះ​ឃើញ​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែមិថុនា ។ សាច់ញាតិ​សព​និយាយ​ថា ជន​រង​គ្រោះ​កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែមិថុនា ខណៈ​កំពុងធ្វើការ​បាន​ប្រាប់​គេឯង​ថា​ខ្លួន​ចុកពោះ ប៉ុន្តែ​មិន​ព្រម​សម្រាក​ពី​ការងារ​ទេ បើ​ទោះជា​កម្មករ​រួមការ​ងារ​ជាមួយ​គ្នា​ប្រាប់​ឲ្យ​សម្រាក​ក្តី ។ សព​ជន​រង​គ្រោះ ក្រោយ​ពី​បញ្ជូន​ដល់​កម្ពុជាវិញ ត្រូវ​បាន​សាច់ញាតិ​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ក្រោម​ការ​សោកសង្រេង​របស់​ស្ត្រី​ជា​ភរិយា ៕ ​

អត្ថបទសរសេរ ដោយ