ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកបរទាំងស្រវឹង​បុក​បង្គោល​ស្លាក​លេខ​ផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោក​បើករថយន្ត​បា​ឡែ​ន​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន ហើយ​បត់​មិន​ទាន់​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​បង្គោល​ស្លាក​បង្ហាញ​លេខ​ផ្លូវ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ទល់មុខ​នឹង​សាលា​បឋម​សិក្សា​ភ្នំពេញ​ថ្មី…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោក​បើករថយន្ត​បា​ឡែ​ន​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន ហើយ​បត់​មិន​ទាន់​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​បង្គោល​ស្លាក​បង្ហាញ​លេខ​ផ្លូវ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ទល់មុខ​នឹង​សាលា​បឋម​សិក្សា​ភ្នំពេញ​ថ្មី តាម​បណ្តោយ​ផ្លូវ​ហាណូយ កែង​នឹង​ផ្លូវ​២៨​គ្រួសារ ស្ថិត​ក្នុងភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ​។

 តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ស្រវឹង​ជោក បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២Z-៦០២៨ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ហាណូយ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង និង​បើកបរ​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ រថយន្ត​ក៏​បាន​បួង​ចង្កូត​បត់​ស្តាំ​ទៅ​ផ្លូវ​២៨​គ្រួសារ​ ដោយ​មិន​បាន​បន្ថយល្បឿន ក៏​ជ្រុល​ទៅ​បុក​បង្គោល​ស្លាក​បង្ហាញ​លេខ​ផ្លូវ រួច​ផ្ទុប​នឹង​បង្គោល​ភ្លើង​ បណ្តាល​ឱ្យ​វៀចបង្គោល​ស្លាកបង្ហាញលេខផ្លូវ​រងការ​ខូចខាត  ចំណែក​រថយន្តបង្ក​បានរងការ​ខូចខាត​ក្រពឹត​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង​។ ភ្លាម​ៗ​នោះ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេច​ទៅ​មុខ​ទៀត​បាន​ចម្ងាយ​ប្រមាណ​២០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ​ក៏​ឈប់​ចត​អែប​នឹង​ចិញ្ចើម​ផ្លូវ រួច​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ បន្សល់​ទុក​តែ​រថយន្ត​ដែល​រង​ការ​ខូចខាត​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ ហើយ​បាន​ធ្វើការ​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ដើម្បី​រង​ចាំ​ម្ចាស់​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ