ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក DENNIS RODMAN គ្រោង​មក​កាន់​សិង្ហ​បុរី ពេល​ប្រជុំ​កំពូល​

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​ ៖​ កាសែត​ញូ​វ​យ៉​ក​ប៉ុស្តិ៍​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៥ ​មិថុនា​ថា អតីត​កីឡា​ករ​​បាល់បោះ​អា​មេ​រិ​ក​ក្រុម NBA លោក DENNIS RODMAN គ្រោង​មក​កាន់​សិង្ហ​បុរី…

សហរដ្ឋអាមេរិក​ ៖​ កាសែត​ញូ​វ​យ៉​ក​ប៉ុស្តិ៍​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៥ ​មិថុនា​ថា អតីត​កីឡា​ករ​​បាល់បោះ​អា​មេ​រិ​ក​ក្រុម NBA លោក DENNIS RODMAN គ្រោង​មក​កាន់​សិង្ហ​បុរី ពេល​​មាន​កិច្ចប្រជុំ​កំពូល​នៅ​ទីនោះ រវាង​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ​ជុង​អ៊ុ​ន​ និង​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ​ត្រាំ​។

យោង​តាម​កាសែត​អា​មេ​រិ​ក​នោះ​ថា កីឡាករ​រូប​នេះ ដែល​គេ​ស្គាល់​ថា​ជា​មិត្ត​ជិតដិត​របស់​​​លោក​គី​ម​ ជុង​អ៊ុ​ន ត្រូវ​មក​ដល់​សិង្ហ​បុរី​មុន​ពេល​ចាប់ផ្ដើម​កិច្ចប្រជុំ​កំពូល​នេះ​។​

ប្រភព​មួយ​និយាយ​ប្រាប់​កាសែត​ញូ​វ​យ៉​ក​ប៉ុស្តិ៍​ថា ប្រទេស​នានា​ចង់បាន​ឯកអគ្គរដ្ឋទូត​សុឆ​ន្ទៈ និង​ថា​ ទោះជា​យល់​ស្រប​តាម​ឬ​អត់ លោក DENNIS RODMAN បាន​បំពេញ​ករណី​​នេះ​។

ជា​ច្រើន​លើក លោក​RODMAN ប៉ុនប៉ង​ឲ្យ​មានការ​ខិតចូល​ជិត​គ្នា​រវាង លោក​គី​ម​ ជុង​អ៊ុន​ និង​បណ្ដា​មេដឹកនាំ​អា​មេ​រិ​ក​។ ​កាលពី​ឆ្នាំ​២០១៤ ​លោក​ធ្លាប់​ជួប​ជាមួយ​លោក​ត្រាំ ក្រោយ​​ពី​លោក​ត្រាំ​អះអាង​ថា​ ចង់ទៅ​កូរ៉េ​ខាងជើង ដើម្បី​ជួប​ជាមួយ​លោក​គី​ម​ជុង​អ៊ុ​ន​។​

រួច​នា​ពេល​ថ្មី​ៗ​នេះ​ក្នុង​បទ​សម្ភាសន៍​មួយ ជាមួយ​ទូរទស្សន៍ TMZ កាលពី​ខែមេសា​ឆ្នាំ​២០១៨ លោក RODMAN ក៏​អះអាង​ដែរ ពី​ឆ​ន្ទៈរបស់​លោក​ចង់​ដើរតួ​នាទី​ជា​ឯក​អគ្គរដ្ឋទូត​កីឡា​សម្រាប់​កូរ៉េ​ខាងជើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ