ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជនបរទេស​ដាក់​ពាក្យ​ប្តឹង​បុរស​ម្នាក់​ទាំង​យប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌចំការមន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស ធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ត្រី​ជនជាតិ​បរទេស​កំពុង​ដើរ​តាម​ផ្លូវ កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​៥១​កែង​ផ្លូវ​២៧៨ នៅ​ចំណុច​ម្តុំ​បឹង​កេងកង ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កេងកង​១…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌចំការមន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស ធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ត្រី​ជនជាតិ​បរទេស​កំពុង​ដើរ​តាម​ផ្លូវ កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​៥១​កែង​ផ្លូវ​២៧៨ នៅ​ចំណុច​ម្តុំ​បឹង​កេងកង ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​​ឈ្មោះ​សៅ ពៅ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​នគរបាល​ព្រហ្ម​ខណ្ឌចំការមន​កំពុង​ល្បាត​នៅ​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ ១A-៣៤៦៥ បើកបរ​មក​តាម​បណ្តោយ​ផ្លូវ​៥១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​ពេល​ជនសង្ស័យ​បានឃើញ​ជនជាតិ​បរទេស​ប្រុស​ស្រី​៥​ទៅ​៦​នាក់​កំពុង​តែ​ដើរ​និយាយ​គ្នា​តាម​ផ្លូវ ពេលនោះ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច ហើយ​ជិះ​ម៉ូតូគេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌចំការមន​ដេញ​ប៉ផាប់​ចាប់​ពភីង ពេល​នោះ​ជនសង្ស័យ​ក៏​បាន​បោះ​កាបូប​ចោល​នៅ​ម្តុំ​មុខ​ក្រុមហ៊ុន​មួយ​កន្លែង រួច​បើក​ម៉ូតូ​ដល់​ផ្លូវ​២១៥ នៅ​ម្តុំ​ខារ៉ាអូខេ​មួយ​កន្លែង ក៏​ត្រូវ​កម្លាំង​ព្រហ្មទណ្ឌ​ក្របួច​បាន​យក​ទៅ​ប៉ុស្តិ៍​បឹង​កេងកង​១​ដើម្បី​សួរនាំ ។

ពេល​ទៅ​ដល់​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​ទី​១ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ត្រី​ជនជាតិ​បរទេស​ប្រាកដ​មែន ។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​ជា​ជនជាតិ​បរទេស​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​បឹង​កេងកង​១​ដើម្បី​ឱ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ខាងលើ​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ