ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ត្រូវ​យល់​ដឹងឱ្យ​​ច្បាស់​ពី​ថ្នាំ​គ្រាប់​កាល់ស្យូម​ ចៀស​វាង​ព្រួយ​បារម្ភ

5 ឆ្នាំ មុន

នៅ​ក្នុង​ការ​ព្រួយបារម្ភ​ថា ថ្នាំ​គ្រាប់​កាល់ស្យូម​បង្កើន​ហានិភ័យ​នៃ​ការ​គាំងបេះដូង ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ប៉ុន្តែ​ការ​ស្រាវជ្រាវ​ថ្មី​បាន​បង្ហាញ​ពី​ការ​ធានា​មួយ​ចំនួន​ដល់​ស្ត្រី និង​គ្រូពេទ្យ​របស់​ពួក​គេ ។ អ្នក​ស្រាវជ្រាវ​ដែល​មក​ពី​មន្ទីរពេទ្យ Bringham បាន​រក​ឃើញ​ថា ការ​ស្រាវជ្រាវ​នៃ​ស្ត្រី​ជាង​​៧៤.០០០​នាក់…

នៅ​ក្នុង​ការ​ព្រួយបារម្ភ​ថា ថ្នាំ​គ្រាប់​កាល់ស្យូម​បង្កើន​ហានិភ័យ​នៃ​ការ​គាំងបេះដូង ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ប៉ុន្តែ​ការ​ស្រាវជ្រាវ​ថ្មី​បាន​បង្ហាញ​ពី​ការ​ធានា​មួយ​ចំនួន​ដល់​ស្ត្រី និង​គ្រូពេទ្យ​របស់​ពួក​គេ ។

អ្នក​ស្រាវជ្រាវ​ដែល​មក​ពី​មន្ទីរពេទ្យ Bringham បាន​រក​ឃើញ​ថា ការ​ស្រាវជ្រាវ​នៃ​ស្ត្រី​ជាង​​៧៤.០០០​នាក់ ដែល​ថ្នាំ​គ្រាប់​ទាំងនោះ គឺ​មាន​សុវត្ថិភាព​ចំពោះ​សុខភាព​បេះដូង ។

ស្ត្រី​ជាង​ច្រើន​លាន​នាក់​បាន​លេបថ្នាំ​គ្រាប់​កាល់ស្យូម​ក្នុង​គោលបំនង​ផ្តល់​ភាពរឹងមាំ​ដល់​​សុខភាព​ឆ្អឹង​, ជា​ពិសេស​ក្រោយ​អ​ស់ដូវ​នៅ​ពេល​ដែល​ហានិភ័យ​នៃ​ការ​បាក់ឆ្អឹង​បាន​កើនឡើង ។ ជា​ទូទៅ​នេះ​ត្រូវ​បាន​គេ​គិត​ថា​កាល់ស្យូម​ដែល​បាន​ពី​ចំណីអាហារ​គឺ​ល្អ​ជាង​ថ្នាំ​គ្រាប់​កាល់ស្យូម ។

វេជ្ជបណ្ឌិត​ជូ​លី ផេ​ក (Julie Paik) បាន​និយាយ​ថា ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ជាង​៦០%​នៃ ស្ត្រី​ដែល​មាន​អាយុ​លើស​ពី​៦០​ឆ្នាំ​កំពុង​តែ​ប្រើ​ថ្នាំ​គ្រាប់​កាល់ស្យូម​។

ការ​ស្រាវជ្រាវ​ថ្មី​ៗ​មួយ​ចំនួន​បាន​ផ្សារ​ភ្ជាប់​ថ្នាំ​គ្រាប់​កាល់ស្យូម​ជាមួយនឹង​ជំងឺ​បេះដូង ។ ការ​ស្រាវជ្រាវ មួយ​ចំនួន​បាន​បង្ហាញ​ថា ប្រើ​ថ្នាំ​គ្រាប់​ជា​រៀងរាល់ថ្ងៃ​អាច​បង្កើន​ការ​ប្រមូល​ផ្តុំ​ជាតិ​កាល់ ស្យូ​ម​នៅ​ក្នុង សរសៃឈាម​អារ​ទែ និង​សរសៃឈាម​វ៉ែន​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ការ​គាំងបេះដូង​។

ការ​ស្រាវជ្រាវ​ថ្មី​នេះ​មិន​បាន​រក​ឃើញ​ពី​ការ​កើនឡើង​ហានិភ័យ​នៃ​ការ​គាំងបេះដូង ឬ​ជំងឺ​ដាច់ សរសៃឈាម​ខួរក្បាល​ក្នុង​ចំណោម​ស្ត្រី​ដែល​ប្រើ​ថ្នាំ​គ្រាប់​កាល់ស្យូម​អំឡុង​ពេល​២៤​ឆ្នាំ​នៃ​ការ​តាមដាន​នោះ​ទេ ។ អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា ថ្នាំ​គ្រាប់​កាល់ស្យូម​ជា​ទូទៅ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ថយ​ចុះ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ។

Paik បាន​បន្ថែម​ថា ទោះជា​យ៉ាងណា​ក៏​ដោយ​, សមាគម​វេជ្ជសាស្ត្រ​នៅ​តែ​មិន​ទាន់​ច្បាស់ពី​ឥទ្ធិពល​នៃ​ថ្នាំ​គ្រាប់​កាល់ស្យូម​ចំពោះ​ស្ត្រី ។

គាត់​បាន​និយាយ​ថា ការ​ស្រាវជ្រាវ​របស់​យើង​បាន​បន្ថែម​ការ​គាំទ្រ​ថា ថ្នាំ​គ្រាប់​កាល់​ស្យូ​មិន​បង្កើន​ហានិភ័យ​នៃ​ការ​គាំងបេះដូង ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នោះ​ទេ ។

អ្នក​ស្រាវជ្រាវ​បាន​សម្គាល់​ឃើញ​ថា ស្ត្រី​នៅ​ក្នុង​ការ​ស្រាវជ្រាវ​ដែល​បាន​ប្រើ​ថ្នាំ​គ្រាប់​កាល់​ស្យូម​នោះ បាន​ធ្វើ​លំ​ហាត់ប្រាណ​បន្ថែម​, ជក់បារី​តិច និង​ញ៉ាំ​ជាតិ​ខ្លាញ់​តិច​ជាង​ស្ត្រី​ដែល​មិន​ប្រើ​ថ្នាំ​គ្រាប់ ។

វេជ្ជបណ្ឌិត​ម៉ា​រី អាន ម៉ា​កឡា​វលី​ន (Mary Ann McLaughlin) បាន​និយាយ​ថា ការ​ស្រាវ​ជ្រាវ​មិន​បង្ហាញ​ថា ថ្នាំ​គ្រាប់​កាល់ស្យូម​ការពារ​ការ​គាំងបេះដូង ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នោះ​ទេ ដោយសារ​តែ​អ្នក​ដែល​មាន​ទម្លាប់​រស់នៅ​ល្អ​អាច​បាន​ជះ​ឥទ្ធិពល​ទៅ​លើ​សុខភាព​របស់​ស្ត្រី​។

គាត់​បាន​បន្ត​ថា អ្វី​ដែល​វា​បាន​បង្ហាញ​នោះ​គឺថា ចំពោះ​ស្ត្រី​ដែល​មាន​ទម្លាប់​រស់នៅ​ល្អ​, ថ្នាំ​គ្រាប់​កាល់ស្យូម​មិន​ធ្វើ​អោយ​ពួក​គេ​ប៉ះពាល់​នោះ​ឡើយ ។ ការ​ស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​កាសែត Osteoporosis International ។

ពួក​គេ​បាន​សម្គាល់​ឃើញ​ថា គ្រប់​ស្ត្រី​ទាំងអស់​គឺ​ខុស​គ្នា​, Paik បាន​និយាយ​ថា អ្នកជំងឺ​គួរតែ​ពិគ្រោះ​ជាមួយនឹង​គ្រូពេទ្យ​អំពី​ថា​តើ​ថ្នាំ​គ្រាប់​កាល់ស្យូម​គឺ​សាក​សម​សម្រាប់​ពួក​គេ ឬ​យ៉ាងណា​។ ដូច​គ្នា​ដែរ​, ការ​ស្រាវជ្រាវ​បន្ថែម​គឺ​ចាំបាច់​ដើម្បី​យល់​ពី​ឥទ្ធិពល​នៃ​ថ្នាំ​គ្រាប់​កាល់ស្យូម​លើ​បេះដូង និង​សរសៃឈាម ។

McLaughlin ជឿ​ក្នុង​ការ​ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​កាល់ស្យូម ដូច​ជា​ទឹកដោះគោ​, តៅហ៊ូ​, ត្រី​សា​ឌី​ន​, ស្ពៃ​ខ្មៅ​ជាដើម​មុន​នឹង​ពឹងផ្អែក​លើ​ការ​ប្រើ​ថ្នាំ​នោះ ។

ចំពោះ​ការ​ស្រាវជ្រាវ​, Paik បាន​មើលទៅ​លើ​ស្ត្រី​៧៤.២៤៥​នាក់​។ ការ​ប្រើ​ថ្នាំ​គ្រាប់​កាល់​ស្យូម​ត្រូវ​បាន​គេ​វាយតម្លៃ​រៀង​រាល់​៤​ឆ្នាំ​ម្តង ។ អំឡុង​ពេល​២៤​ឆ្នាំ​នៃ​ការ​តាមដាន​, មាន​ការ​គាំងបេះដូង ២.៧០៩​នាក់ និង​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ១.៨៥៦​នាក់។

ក្រោយ​ពី​បាន​មើល​ពី​កត្តា​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ដូច​ជា អាយុ​, ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន និង​ការ​ញ៉ាំ​កាល់ស្យូម​ប្រចាំ​ថ្ងៃ​នោះ​, មិន​មានការ​ខុស​ប្លែក​គ្នា​ណា​ដែល​គួរ​ឲ្យ​កត់សម្គាល់​ចំពោះ​​អត្រា​នៃ​ការ​គាំងបេះដូង ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​រវាង​ស្ត្រី​ដែល​ប្រើ​ថ្នាំ​គ្រាប់​កាល់ស្យូម ១.០០០​មី​លី្ល​ក្រាម​ក្នុង​មួយ​ថ្ងៃ និង​អ្នក​ដែល​មិន​ប្រើ​នោះ ។ លទ្ធផល​គឺ​ស្រ​ដៀង​​គ្នា​នៅ​ពេល​ដែល​អ្នក​ស្រាវជ្រាវ​បាន​វិភាគ​លើ​អ្នក​មិន​ជក់បារី​, ស្ត្រី​ដែល​មិន​មាន​ជំងឺលើសឈាម និង​អ្នក​ដែល​ធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់ ។

វេជ្ជបណ្ឌិត នី​កា ហ្គូ​ល​ប៊ឺ​ក (Nieca Goldberg) បាន​និយាយ​ថា វា​ជា​រឿង​សំខាន់​ដែល​ស្ត្រី​មាន​លំនឹង​ក្នុង​ការ​ទទួល​បាន​កាល់ស្យូម​ពី​ចំណីអាហារ និង​ពី​ថ្នាំ​គ្រាប់ ។ ស្ត្រី​ជា​ច្រើន​មិន​ទទួល​បាន​កាល់ស្យូម​គ្រប់គ្រាន់​ពី​ចំណីអាហារ​នោះ​ទេ​។

ស្ត្រី​ត្រូវការ​ប្រហែល​១.២០០​មី​ល្លី​ក្រាម​នៃ​កាល់ស្យូម​ក្នុង​មួយ​ថ្ងៃ ។ គាត់​បាន​ណែនាំ​ថា គ្រប់ ឬ​ស្ទើរតែ​កាល់ស្យូម​ទាំងនោះ​បាន​មក​ពី​ចំណីអាហារ​។ គាត់​បាន​បន្ត​ថា «​ខ្ញុំ​គិត​ថា វា​តែងតែ​ប្រសើរ​សម្រាប់​យើង​ក្នុង​ការ​ទទួល​សារជាតិ​ចិញ្ចឹម​ពី​អាហារ ដោ​សារ​តែ​នេះ​ជំរុញ​ឲ្យ​យើង​ញ៉ាំ​អាហារ​ដែល​ផ្តល់​នូវ​សុខភាព »​។

អាហារ​សំបូរ​ទៅ​ដោយ​កាល់ស្យូម​រួម​មាន ទឹកដោះគោ​, ទឹកដោះគោ​ជូរ​, បន្លែ​បៃតង និង​ទឹក​ផ្លែ​ឈើ​ជាដើម ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ