ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌី សូ​នី​តា ធ្វើ​ឱ្យ​ម្តាយលោតកញ្ឆេង​ពេញ​ផ្ទះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា​ឌី សូ​នី​តា បាន​ធ្វើ​ឲ្យ​ម្តាយ​របស់​ខ្លួន​ត្រេកអរ​យ៉ាង​ខ្លាំង បន្ទាប់​ពី​នាង​បាន​ទិញ​នាឡិកា​ដាំ​ពេជ្រ​ក្នុង​ឱកាស​ខួបកំណើត​របស់​គាត់ ។ បើ​​ទោះ​បីជា​ខួបកំណើត​ម្តាយ​របស់​ខ្លួន​បាន​រំលង​ហួស​ក៏​ដោយ ប៉ុន្តែ​ឌី សូ​នី​តា…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា​ឌី សូ​នី​តា បាន​ធ្វើ​ឲ្យ​ម្តាយ​របស់​ខ្លួន​ត្រេកអរ​យ៉ាង​ខ្លាំង បន្ទាប់​ពី​នាង​បាន​ទិញ​នាឡិកា​ដាំ​ពេជ្រ​ក្នុង​ឱកាស​ខួបកំណើត​របស់​គាត់ ។ បើ​​ទោះ​បីជា​ខួបកំណើត​ម្តាយ​របស់​ខ្លួន​បាន​រំលង​ហួស​ក៏​ដោយ ប៉ុន្តែ​ឌី សូ​នី​តា នៅ​បន្ត​បង្កើត​ការ​ភ្ញាក់ផ្អើល​សម្រាប់​ម្តាយ​របស់​ខ្លួន តាម​រយៈ​នាឡិកាដៃ​ដ៏​មាន​តម្លៃ​មួយ​គ្រឿង ។

នាឡិកា​ដាំ​ពេជ្រ​នេះ ​ត្រូវ​បាន​ឌី សូ​នី​តា អះអាង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ជា​ក្តី​បំណង​​ម្តាយ​របស់​នាង​ជា​យូរ​មក​ហើយ ប៉ុន្តែ​ដោយសារ​តែ​នាង​មិន​ទាន់​មាន​លទ្ធភាព ទើប​មិន​បាន​បំពេញ​បំណង​មួយ​នេះ​បាន​ទាន់​ពេលវេលា ។

ឌី សូ​នី​តា បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​កថា «​នាឡិកា​មួយ​នេះ​កូន​កុម្ម​ង់​យូរហើយ​តាំងពី​មុន​ខួប​ម៉ែ ឥឡូវ​ហួស​ខួប​ម៉ែ​ហើយ​ ទើបតែ​ធ្វើ​បាន ​ប៉ុន្តែ​សម្រាប់​កូន​មិន​ទាន់​ហួសពេល​ទេ​ ព្រោះ​ខួប​ម៉ែ​រាល់​តែ​ថ្ងៃ​ហ្នឹង ។ អ្នក​ម្តាយកូន​មិន​ដែល​ចេះ​ចង់បាន​អ្វី ឬ​ក៏​ទាមទារ​អ្វី​ពី​កូន​ស្រី​ទេ ។​គ្រាន់​តែបើ​ម៉ែ​ស្រលាញ់​អ្វី​ហើយ គឺថា​និយាយ បញ្ឆិតបញ្ឆៀង​តែ​ម្តង ។

ម៉ែ​៖​ឃើញ​​គេ​ពាក់​នាឡិកា​នោះ​សម​ដល់​ហើយ​កូន ! អ្នក​នោះ​ពាក់​ស្អាត​, ​អ្នក​នេះ​ពាក់​ឡូយ​,​ ឃើញ​គេ​អ៊ីចេះ​, ​ឃើញ​គេ​អ៊ីចុះ​) បើ​គាត់​និយាយ​ដូច្នេះ​ហើយ គឺ​ដឹង​តែ​ចង់បាន​ដែរ​ហើយ នេះ​ជា​ស្តាយ​របស់​ម៉ែ ។

កូន​ដឹង​ថា​ ម៉ែ​ស្រលាញ់​នាឡិកាដៃ​យូរហើយ តែ​កូន​មិន​ចង់​ធ្វើ​ឲ្យ​បែប​ធម្មតា ចាំ​សន្សំ​លុយ​​គ្រប់​ចាំ​ធ្វើ​ពេជ្រ​តែ​ម្តង ហើយ​ធ្វើ​ឲ្យ​លើសគេ​ទៀត​ផង ។ គ្មាន​អ្វី​ដែល​ម៉ែ​ស្រលាញ់​ហើយ​កូន​ធ្វើ​មិន​បាន​នោះ​ទេ ឲ្យ​តែ​កូន​មាន​សម្ថ​ត​ភាព គ្រាន់តែ​យូរហើយ​និង​ឆាប់ ។

ស៊ុប​ប្រាយ​ម៉ែ ! ម៉ែ​រំភើប​ឡើង លោតកញ្ឆេង​ពេញ​ផ្ទះ កូន​ក្មេង​មិន​ដូរ ។ ឥឡូវ​សូ​ម្បី​តែ​ម៉ែ​សម្រាន្ត​ក៏​មិន​ដោះ​ចេញពី​ដៃ​ដែរ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ