ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​នៅ​កន្លែង​ម្នាក់​ទៀត​ហើយ តែ​មួយប៉ប្រិចភ្នែក​សោះ​!

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅនឹង​កន្លែង​កើតហេតុ ​ដោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក​ពេញទំហឹង ខណៈ​រថយន្ត​កំពុង​មាន​ល្បឿន​លឿន ហើយ​ម៉ូតូ​ជន​រង​គ្រោះ​បត់​ទៅ​ខាងស្តាំ​ផ្លូវ​រថយន្ត​ក៏​ត្រូវ​​បុក​ពេញទំហឹង​ទៀត បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។ ហេតុ​ការ​ដ៏​រន្ធត់​នេះ​បាន​កើតឡើង ​កាល​ថ្ងៃ​ទី០​៧…

ខេត្តកំពត ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅនឹង​កន្លែង​កើតហេតុ ​ដោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក​ពេញទំហឹង ខណៈ​រថយន្ត​កំពុង​មាន​ល្បឿន​លឿន ហើយ​ម៉ូតូ​ជន​រង​គ្រោះ​បត់​ទៅ​ខាងស្តាំ​ផ្លូវ​រថយន្ត​ក៏​ត្រូវ​​បុក​ពេញទំហឹង​ទៀត បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។ ហេតុ​ការ​ដ៏​រន្ធត់​នេះ​បាន​កើតឡើង ​កាល​ថ្ងៃ​ទី០​៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤១ (​ផ្លូវ​អង្គឌួង​) ត្រង់​ចំណុច​ភូមិ​ដំណាក់​ឈ្នួល ឃុំ​ត្រពាំង​បី ស្រុក​ឈូក ខេត្តកំពត ។

លោក​វរសេនីយ៍ទោ ពុធ សឺ​ង នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​យានយន្ត​ទាំង​ពីរ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ប​ញ្ជ្រា​សទិស​គ្នា​(​ត្បូង​ជើង​)​ជា​រថយន្តមួយគ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2Aq- 2009 លុះ​មក​ដល់​ចំណុច​កើតហេតុ​អ្នកបើកបរ​ម៉ូតូ​បាន​បត់​ឆ្លងផ្លូវ​ចូល​មក​ចំណី​ផ្លូវ​ខាង​រថយន្ត បណ្តាល​ឲ្យ​រថយន្ត​កំពុង​តែ​លឿន​ផង​នោះ​ចាប់​ហ្វាំ​ង​ មិន​ទាន់​ក៏​បុក​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធម៌ ។

ក្រោយ​ពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​រថយន្ត​ដែល​ខូចខាត​ធ្ងន់​នៅ​កន្លែង​កើតហេតុ ។ ចំណែក​ជន​រង​គ្រោះ​អ្នកបើកបរ​ម៉ូតូ​ដែល​ស្លាប់​បាត់បង់​ជីវិត​មានឈ្មោះ ង៉ែត ប្រុស ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​១AT-០៨៦២ ខូចខាត​ធ្ងន់ធ្ងរ​ដូច​រថយន្ត​ដែរ ។

ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួច ​សព​ក៏​ត្រូវ​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ឯ​ចំណែក​យានយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឈូក​រង់ចាំ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ