ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកួត​បវរកញ្ញាឆ្នាំ​២០១៩ នឹងគ្មានទៀតទេឈុត១នេះ

5 ឆ្នាំ មុន

សារព័ត៌​មាននៅ​សហរដ្ឋអាមេរិក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បវរកញ្ញា​បាន​ប្តូរ​ច្បាប់​ថ្មី ដោយ​មិន​ចាំបាច់​មាន​ឈុត​ហែល​ទឹក​សម្រាប់​បេ​ក្ខ​នារី​ដែល​ចូលរួម​ប្រកួត និង​ជា​យុគសម័យ​ថ្មី​ដោយ​បិទ​ឆាក​តុបតែង​កាយ​ក្នុង​ឈុត​នេះ ។ លោកស្រី​ហ្គ្រេ​ត​ឆេ​ន ខាល​សុ​ន​ (Gretchen Carlson)…

សារព័ត៌​មាននៅ​សហរដ្ឋអាមេរិក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បវរកញ្ញា​បាន​ប្តូរ​ច្បាប់​ថ្មី ដោយ​មិន​ចាំបាច់​មាន​ឈុត​ហែល​ទឹក​សម្រាប់​បេ​ក្ខ​នារី​ដែល​ចូលរួម​ប្រកួត និង​ជា​យុគសម័យ​ថ្មី​ដោយ​បិទ​ឆាក​តុបតែង​កាយ​ក្នុង​ឈុត​នេះ ។

លោកស្រី​ហ្គ្រេ​ត​ឆេ​ន ខាល​សុ​ន​ (Gretchen Carlson) ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បវរកញ្ញា​អា​មេ​រិ​ក ឲ្យ​ដឹង​ពី​បម្រែបម្រួល​ច្បាប់​នៅ​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ប្រចាំឆ្នាំ​២០១៩ នៅ​ក្នុង​កម្មវិធី ​«Good Morning America» ​តាម​ស្ថានីយទូរទស្សន៍ ​ABC​ ថា នឹង​គ្មាន​ឈុត​ហែល​ទឹក​ក្នុង​ការ​ប្រកួត​នេះ​បន្ត​ទៀត រួម​ទាំង​ឈុត​រាត្រី​ដែល​មាន​តាំងពី​យូរ​មក​ហើយ ។

គណៈកម្មការ​នឹង​មិន​​ពិចារណា​លើ​បេ​ក្ខ​នារី​តាម​រយៈ​រូបរាង មុខមាត់​ទេ ប៉ុន្តែ​នឹង​ពិចារណា ឬ​ការ​សម្រេច​របស់​គណៈ​កម្មការ​គឺ​ស្ដាប់​ពី​គោល​គំនិត​របស់​អ្នកចូលរួម​ប្រកួត ជា​ករណី​ដែល​គណៈ​កម្មការ​ផ្ដល់​សារ​សំខាន់​​បំផុត ជា​ពិសេស​ទៅ​លើ​គោល​គំនិត​ថ្មី​ៗ​ពី​ផល​ប៉ះពាល់​នៅ​ក្នុង​សង្គម ត្រូវ​ពិចារណា​ពី​សមត្ថភាព​ពិសេស​របស់​ពួក​គេ ។

លោកស្រី​ខាល​សុ​ន ធ្លាប់​ឈ្នះ​ការ​ប្រកួត​បវរកញ្ញា​អា​មេ​រិ​ក​នៅ​ឆ្នាំ​១៩៨៩ និង​ធ្លាប់​ធ្វើ​ជា​អ្នក​ប្រកាស​​ព័ត៌មាន​តាម​ស្ថានីយទូរទស្សន៍ «Fox News» បាន​បញ្ជាក់​ថា ការ​ប្រកួត​បវរកញ្ញា​អា​មេ​រិ​ក​២០១៩ នឹង​ធ្វើ​ឡើង​នៅ​ក្រុង​Atlantic City រដ្ឋ​ញូ​វ​ចឺ​សុី នៅ​ថ្ងៃ​ទី​៩ កញ្ញា ២០១៨​ ដោយ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ស្ថានីយទូរទស្សន៍​ABC ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ