ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ធុង​ហ្គា​ស​នៅ​សាលា​ដុន​បូ​ស្កូ ស្លា.ប់​ម្នាក់​របួស​៧​នាក់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ជិត​២​រសៀល ថ្ងៃ​៧ មិថុនា ២០១៨​នេះ នៅ​ក្នុង​សាលា​បច្ចេកទេស ដុន​បូ​ស្កូ ដែល​មាន​ទីតាំង…

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ជិត​២​រសៀល ថ្ងៃ​៧ មិថុនា ២០១៨​នេះ នៅ​ក្នុង​សាលា​បច្ចេកទេស ដុន​បូ​ស្កូ ដែល​មាន​ទីតាំង ក្នុង​ក្រុម​១៨ ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ មាន​ករណី​ផ្ទុះ​ធុង​ហ្គា​ស នៅ​រោង​ជាងក្រឡឹង​មួយ​កន្លែង បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​បែក​សាកសព​ខ្ទេចខ្ទី និង​មនុស្ស​៧​នាក់​ផ្សេង​ទៀត​រង​របួស​។ ជន​រង​គ្រោះ​ដែល​ស្លាប់​នោះ​ឈ្មោះ សេង សា​រ៉ាត់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ប្រធាន​ផ្នែក​ជាងក្រឡឹង មាន​ទីលំនៅ ស្នាក់​នៅផ្ទះ​ជួល​ក្រុម​១០ ភូមិ​៣ សង្កាត់​១ ក្រុង​ខេត្ត​ព្រះ​សីហ​នុ​។ សមត្ថកិច្ច​បន្ថែម​ថា ចំណែក​អ្នក​របួស​ទាំង​៧​នាក់ រួម​មាន​៖

១-​ឈ្មោះ អៀង សុធា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ ជំនាញ​រថយន្ត
២-​ឈ្មោះ ជុំ វណ្ណ​ជិន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ ជំនាញ​រថយន្ត (​របួសធ្ងន់​)
៣-​ឈ្មោះ នូ​ច វ​ណ្ណា ភេទ​ប្រស អាយុ​៣០​ឆ្នាំ មុខរបរ គ្រូ​ផ្នែក​មេកានិច
៤-​ឈ្មោះ សយ គឹ​ម​ហ៊ូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ ផ្នែក​មេកានិច
៥- ឈ្មោះ ស្ងួន សារ​ត្ន័ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ ផ្នែក​មេកានិច
៧-​ឈ្មោះ ម៉ួ​ង វណ្ណៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ ផ្នែក​មេកានិច
៧-​ឈ្មោះ ម៉ី សុភា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ ផ្នែក​មេកានិច​។

កម្លាំង​ជំនាញ​នៃ​ការិយាល័យ​បច្ចេកទេស វិទ្យាសាស្ត្រ បាន​ចុះ​ពិនិត្យ​កន្លែង​ដែល​មានការ​ផ្ទុះ​ធុង​ហ្គា​ស់ ហើយ​បាន​ធ្វើការ​សន្និដ្ឋាន​ឃើញ​ថា ការ​ផ្ទុះ​នេះ​មិនមែន​មក​ពី​ផ្ទុះ​ធុង​ហ្គា​ស់​ទេ គឺ​បណ្តាល​មក​ពី​ការ​ផ្ទុះ​ធុង​ខ្យល់​ផ្សារ ដោយ​សមត្ថកិច្ច​យើង​បាន​រក​ឃើញ​ក្បាល​ធុង​ខ្យល់ គឺ​កម្លាំង​ខ្យល់​ឡើង​ទៅ​ដល់​១៧០​គីឡូ​។ ករណី​នេះ​ដែរ ប្រហែល​មក​ពី​ការ​ធ្វ​ស​ប្រហែស ដាក់​ធុង​ហ្គា​ស់ និង​ធុង​ខ្យល់ នៅ​ជិត​គ្នា​ពេល​កំពុង​ផ្សារ ហើយ​កម្តៅ​ដែល​ចេញពី​ក្បាលមាន់​ផ្សារ​នោះ ធ្វើ​ឲ្យ​កម្តៅ​ជះ​ទៅ​លើ​ធុង​ខ្យល់ ធ្វើ​ឲ្យ​ធុង​ខ្យល់​រីក​មាឌ​ក៏​បង្ក​ឲ្យ​មាន​ហេតុ​ផ្ទុះ​នេះ​កើតឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ