ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាស៊ីណូ​នៅ​ច្រក​ដើម​៧​ដើម ពង្វក់​ខ្មែរ​ឲ្យ​ចូល​លេង​ដោយ​សេរី

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ផ្លូវ​ច្រក​ដូង​៧​ដើម ស្ថិត​នៅ​ឃុំ​ដារ ស្រុក​មេមត់ បាន​បើក​កាស៊ីណូ​មួយ​កន្លែង​ដោយ​បាន ដំណើរការ​ប្រមាណ​កន្លះ​ខែ​នេះ​ទេ ភាគច្រើន​៩០​ភាគរយ​សុទ្ធតែ​ខ្មែរ​ចូល​លេង ក្នុង​នោះ​មាន អ្នកស្រុក​ទីនោះ…

ខេត្ត​ត្បូងឃ្មុំ ៖ ផ្លូវ​ច្រក​ដូង​៧​ដើម ស្ថិត​នៅ​ឃុំ​ដារ ស្រុក​មេមត់ បាន​បើក​កាស៊ីណូ​មួយ​កន្លែង​ដោយ​បាន
ដំណើរការ​ប្រមាណ​កន្លះ​ខែ​នេះ​ទេ ភាគច្រើន​៩០​ភាគរយ​សុទ្ធតែ​ខ្មែរ​ចូល​លេង ក្នុង​នោះ​មាន
អ្នកស្រុក​ទីនោះ និង​រថយន្ត​មក​ពី​ចម្ងាយ​ផង​ដែរ​។ គេ​មាន​ច​ម្ង​ល់​ថា តាម​ច្បាប់​គឺ​អនុញ្ញាត​ឲ្យ​តែ​ជនបរទេស ទៅ​ចូល​លេង​តែ​ប៉ុណ្ណោះ ចុះ​ហេតុ​អ្វី​បានជា​មិន​ទប់ស្កាត់​មិន​ឲ្យ​ខ្មែរ​ចូល​លេង​ផង? ដូន​ចាស់​វ័យ​ជាង ៧០​ឆ្នាំ​ម្នាក់ រស់នៅ​ឃុំ​ដារ បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពីមុន​មក​ក្នុង​ឃុំ​របស់​គាត់​មិន​ដែល​ឃើញ​មាន​គេ បើក​លេងល្បែង​ស៊ីសង​យ៉ាង​គគ្រឹកគគ្រេង​នោះ​ទេ គឺ​ឲ្យ​តែ​ដល់​ពេល​រដូវ​បុណ្យចូលឆ្នាំ​ម្តង​ៗ​គាត់​បាន ឃើញ​គេ​លេង​ចាក់​ខ្លា​ឃ្លោក នៅ​តាម​ផ្ទះ​តែ​ប៉ុណ្ណោះ​។ នៅ​ច្រក​ដូង​៧​ដើម​បើក​ល្បែង​បែប​នេះ​គាត់​មាន ក្តី​ព្រួយបារម្ភ​ខ្លាច​អ្នក​ដែល​ញៀន​ល្បែង​ចាញ់​អស់​លុយកាក់ ដើរ​ប្រព្រឹត្ត​អំពើ​លួច​ទ្រព្យ​របស់​គេ​នៅ​តាម​ផ្ទះ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​បាន​លុយ​ទៅ​លេងល្បែង​ទៀត​។

 ក្នុង​នាម​គាត់​ជា​ប្រជាពលរដ្ឋ​ម្នាក់​មិន​មាន​សិទ្ធ ហាមឃាត់​គេ កុំ​ឲ្យ​ទៅ​លេងល្បែង​នោះ​ឡើយ​។ លោក ថាំង សា​រឿ​ន មេឃុំ​ដារ ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក ថ្ងៃ​ទី​០៧ មិថុនា ២០១៨​ថា ប្រមាណ​ជាង​២​ខែ​នេះ មាន​គេ​កាន់​ច្បាប់​មក​ឲ្យ​គាត់​ចុះហត្ថលេខា ដើម្បី​បើក​កាស៊ីណូ​នៅ​ច្រក​ដូង​ដើម ស្ថិត​នៅ​ឃុំ​ដារ ស្រុក​មេមត់​។ ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​នាំ​គ្នា​ចូល ទៅ​លេងល្បែង​នៅ​កាស៊ីណូ​ខាងលើ​នេះ រូប​លោក​មិន​ទាន់​ដឹង​នូវឡើយ​ទេ ព្រោះ​មិន​ទាន់​មាន​អ្នក​ណា រាយការណ៍​ប្រាប់​ទាល់តែ​សោះ​។ អាច​និយាយ​ថា គេ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ដូច្នេះ​ខ្មែរ​ចូល​ទៅ​លេង បាន​ដោយ​មិន​អាច​ហាមឃាត់​បាន​សម្អាង​ថា គេ​មានច្បាប់​អនុញ្ញាត​។ សូម​បញ្ជាក់​ថា នៅ​ច្រក​ត្រពាំង​ផ្លុ​ង ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ព​ញ​ក្រែក មានកា​ស៊ី​ជា​ច្រើន​កន្លែង​ក្នុង​នោះ​មាន​ដូច​ជា ហេង ហេង​។ កាស៊ីណូ​៧​ជាន់ ជី​អ៊ឹម​ជី ដែល​មាន​សំណង់​អាគារ​បេតុង​ត្រឹមត្រូវ​ហៅ​ថា​កាស៊ីណូ​ទើប​សម​ហេតុផល ក្នុង​នោះ​ក៏​មាន​កាស៊ីណូ​ខ្លះ​បាន​ក្ស័យធន បាន​បិទទ្វារ​ចោល​ផង​ដែរ​។

ចំណែក​កាស៊ីណូ​នៅ​ច្រក​ដូង ៧​ដើម ឃុំ​ដារ ស្រុក​មេមត់ ទីនោះ​កាលពីមុន​គ្រាន់តែ​ជា​ឃ្លាំង​មួយ​សង់​នៅ​ផ្ទាល់​ដី ក្នុង​តំបន់​អភិវឌ្ឍន៍ របស់​លោក​ឧកញ៉ា​ម្នាក់ ហៅ​ថា​កាស៊ីណូ​ដែរ ហាក់បីដូចជា​មិន​សម ហើយ​ស្លាក​ក៏​មិន​បាន​លើក​បង្ហាញ ទៅ​ពី​ខាង​មុខ​ឲ្យ​សាធារណៈជន​បានឃើញ​ដែរ​។ នៅ​រសៀល​ថ្ងៃ​ទី​៧ មិថុនា ២០១៨ មិន​អាច​សុំ​ការ​បំភ្លឺ ណាមួយ ពី​ភាគី​ម្ចាស់​កាស៊ីណូ​នៅ​ច្រក​ដូង​៧​ដើម​នេះ​បាន​ទេ​។ តាម​ធម្មតា​ច្បាប់​កាស៊ីណូ​បើក​លេង នៅ​ត្រង់​កន្លែង​ណាមួយ​ជាប់​ព្រំដែន គេ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​លេង​ឡើយ​គឺ​បាន​តែ ជនបរទេស​ប៉ុណ្ណោះ តែ​ទី​នេះ​បាន​ពង្វក់​ខ្មែរ​ឲ្យ​ចូល​លេង​ដោយ​សេរី​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ