ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ ចំពោះ​គ្រឿងចក្រ​ដែល​បន្ត​កាយ​ដី​ចំណី​ព្រែក​ខុសច្បាប់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ លោក ហ៊ី ធួ​ក អភិបាលស្រុក​ពារាំង បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារ​ព​ត៌​មាន កាលពី​រសៀល ថ្ងៃ​ទី​០៦ ខែមិថុនា…

ខេត្តព្រៃវែង ៖ លោក ហ៊ី ធួ​ក អភិបាលស្រុក​ពារាំង បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារ​ព​ត៌​មាន កាលពី​រសៀល ថ្ងៃ​ទី​០៦ ខែមិថុនា ថា លោក​នឹង​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​បំផុត ចំពោះ​គ្រឿងចក្រ​មួយ​ចំនួន​ដែល​លួច​កាយ​ដី​ចំណី​ព្រែក អូរ​រំលេច នៅ​ចំណុច​ភូមិ​វៃ​វេទ ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង ដោយ​ពុំ​មានច្បាប់​អនុញ្ញាត​ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​នោះ​។ លោក​អភិបាលស្រុក​ពារាំង បាន​បញ្ជាក់​ថា ចាប់ពី​ពេល​នេះ​ទៅ​បើ​លោក​រក​ឃើញ​ថា បើ​ក្រុមហ៊ុន​ណា នៅ​តែ​បន្ត​យក​គ្រឿងចក្រ​ទៅ​កាយ​យក​ដី​ចំណី​ព្រែក ឬ​ដី​បឹង​សាធារណៈ​ទៀត​នោះ លោក​នឹង​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច ចុះ​ចាប់​យក​គ្រឿងចក្រ​ទាំងនោះ កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ដោយ​ពុំ​មានការ​យោគយល់​អ្វី​ទាំងអស់​។

លោក ហ៊ី ធួ​ក អភិបាលស្រុក​ពារាំង ថ្លែង​បែប​នេះ បន្ទាប់​ពី​មាន​ប្រ​ព​ន្ធ័​ផ្សព្វផ្សាយ​ព​ត៌​មាន​ក្នុងស្រុក​មួយ​ចំនួន បាន​ចុះ​ផ្សាយ​អំពី​សកម្មភាព​របស់​អាជ្ញាធរ​ឃុំ​រាប ដែល​បាន​លក់​អាចម៍ដី​ព្រែក អូរ​រំលេច ទៅ​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​ដី​លក់ ក្រោម​ហេតុផល​ស្តារ​ព្រែក និង​ធ្វើ​ផ្លូវ​ក្នុងភូមិ ប៉ុន្តែ​ពេល​ដែល​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ ទើប​រក​ឃើញ​ថា ហេតុផល​នោះ គ្រាន់តែ​ជា​លេស​ដើម្បី​លួច​កេង យក​ផលប្រយោជន៍​ប៉ុណ្ណោះ ព្រោះ​អាចម៍ដី​ដែល​គេ​ជីក​យក​ពី​ក្នុង​ព្រែក​ទៅ​មាន​ចំនួន​រាប់​ពាន់​ឡាន ប៉ុន្តែ​ផ្លូវ​ដែល​គេ​ធ្វើ​ឃើញ​ចាក់​ដី​បាន​តែ​៥០​ទៅ​៦០​ឡាន​ប៉ុណ្ណោះ​។

ជាមួយ​គ្នា​នោះ​ដែរ ក៏​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ បាន​នាំ​គ្នា​ដាក់​ពាក្យ​ប្តឹង​ខាង​គ្រឿងចក្រ​ដែល​លួច​កាយ​យក​អាចម៍ដី​ក្នុង​ព្រែក អូរ​រំលេច ត្រង់​ចំណុច​ខាងជើង​ស្ពាន​ជ្រៃ ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​វៃ​វេទ ឃុំ​រាប ស្រុក​ពារាំង ថា បាន​ជីក​កាយ​យក​អាចម៍ដី បណ្តាល​ឲ្យ​កើត​ទៅ​ជា​រណ្តៅ​ជ្រៅ​ៗ​ពេញ​ព្រែក ហើយ​រណ្តៅ​ទាំងនោះ​បាន​បាក់​ដី ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដីស្រែ​ប្រាំង របស់​អ្នកស្រុក​ជា​ច្រើន​កន្លែង ដែល​នៅ​ក្បែ​នោះ​ថែម​ទៀត​ផង​។ ដើម្បី​ទប់ស្កាត់​សកម្មភាព​ជីក​កាយ​យក​អាចម៍ដី ពី​ក្នុង​ព្រែក​ក្នុង​បឹង​សាធារណៈ​ដោយ​ខុសច្បាប់​តទៅ​ទៀត ក៏​ដូច​ជា​ទប់ស្កាត់​កុំ​ឲ្យ​ក្រុម​ជនខិលខូច​ទាំងនោះ លួច​ធ្វើ​សកម្មភាព​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​តទៅ​ទៀត​។ ទើប​លោក​អភិបាលស្រុក​ពារាំង បាន​ចេញ​មុខ​ព្រមាន និង​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​បំផុត​ទៅ​លើ​បណ្តា​គ្រឿងចក្រ​ដែល​ប្រព្រឹត្ត​បទល្មើស​ទាំងនោះ ដោយ​ពុំ​មានការ​យោគយល់​ទៀត​ឡើយ​៕
https://www.youtube.com/watch?v=3X1wmzQ1JuY

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ