ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​អនុម័ត​វិសោធនកម្ម​ច្បាប់​ការងារ ដើម្បី​ការ​កាត់​បន្ថយ​ការ​រទូ​ទាត់​ប្រាក់​ចំណា​ច់​អតីតភាព​ការងារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​៧ មិថុនា ឆ្នាំ​២០១៨​នេះ បាន​អនុម័ត​សេចក្តី​ព្រាង វិសោធនកម្ម​នៃ​ច្បាប់​ស្តី​ពី​ការងារ ដោយ​តម្រូវ​ឲ្យ​និយោជក​ទូទាត់​ប្រាក់ បំណាច់​អតីតភាព​ការងារ​ជូន​កម្មករនិយោជិត ក្នុង​រយៈពេល​៦​ខែ​ម្តង​ជា​រៀង​រាល់​ខែ​។…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​៧ មិថុនា ឆ្នាំ​២០១៨​នេះ បាន​អនុម័ត​សេចក្តី​ព្រាង វិសោធនកម្ម​នៃ​ច្បាប់​ស្តី​ពី​ការងារ ដោយ​តម្រូវ​ឲ្យ​និយោជក​ទូទាត់​ប្រាក់ បំណាច់​អតីតភាព​ការងារ​ជូន​កម្មករនិយោជិត ក្នុង​រយៈពេល​៦​ខែ​ម្តង​ជា​រៀង​រាល់​ខែ​។ ការ​អនុម័ត​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​៨៧ ចំណងជើង​ចំ ណុ​ច​«​គ​» ផ្នែក​ទី​៣ នៃ​ជំពូក​ទី​៤ មាត្រា​៨៩ មាត្រា​៩០ មាត្រា​៩១ មាត្រា​៩២ មាត្រា​១១០ មាត្រា​១២០ និង​មាត្រា​១២២ នៃ​ច្បាប់​ស្តី​ពី​ការងារ ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​ពេញ អង្គ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ ក្រោម​អ​ធិ​តី​ភាព​សម្តេច ហេង សំ រិ​ន ប្រធានរដ្ឋសភា ដោយ​សមាជិក​រដ្ឋសភា​ចំនួន​១០៧​នាក់ បាន​លើកដៃ​អនុម័ត​ក្នុង​ចំណោម​សមាជិក​ចូលរួម ទាំងអស់​១០៧​រូប​។ លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តំណាង​រាជរដ្ឋាភិបាល បាន​លើក​ឡើង​ក្នុង​សម័យប្រជុំ​ការ​វិសោធនកម្ម​ច្បាប់​ការងារ​នេះ​ថា ដើម្បី​ធានា​បាន​នូវ​ស្ថិរភាព និង​សុវត្ថិភាព​ការងារ រួម ជាមួយនឹង​ការ​រក្សា​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ​ប្រកបដោយ​ចីរភាព រាជរដ្ឋាភិបាល ដែល​មាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជា​សេនាធិការ បាន​បង្កើត​ក្រុមការងារ​ផ្នែក​ច្បាប់​មួយ​ដើម្បី​រៀបចំ​តាក់តែង​សេចក្តីព្រាងច្បាប់​ស្តី​ពី​វិ សោធនកម្ម​មាត្រា​៨៧ ចំណងជើង​ចំណុច​«​គ​» ផ្នែក​ទី​៣ នៃ​ជំពូក​ទី​៤ មាត្រា​៨៩ មាត្រា​៩០ ដល់​មាត្រា​៩២ មាត្រា​១១០ មាត្រា​១២០ និង​មាត្រា​១២២ នៃ​ច្បាប់​ស្តី​ពី​ការងារ​ដែល​ត្រូវ​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ ជ​ស​/​រកម​/០៣៩៧ /០១ ចុះ​ថ្ងៃ​ទី​១៣ មីនា ១៩៩៧ ដោយ​អនុញ្ញាត​ឲ្យ​មានការ​ទូរ​ទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​របស់​កម្មករ និយោជិត ជា​រៀងរាល់ថ្ងៃ​៦​ខែ​ម្តង​។

លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា សេចក្តីព្រាងច្បាប់​នេះ​ត្រូវ​បាន​ឆ្លង​កិច្ចប្រជុំ​ជា​បន្ត​បន្ទា ប់​ច្រើន​លើក​។ កា​រៀបចំសេចក្តី​វិសោធនកម្ម​ច្បាប់​នេះ​ដើម្បី​កែសម្រួល​បញ្ញត្តិ​មាត្រា​៨៩ ស្តី​ពី​ការ​ទូទាត់​ប្រាក់​ចំណា​ច់ បណ្តេញចេញ និង​មាត្រា​ពាក់ព័ន្ធ នៃ​ច្បាប់​ស្តី​ពី​ការងារ​ក្នុង​គោលបំណង​រក្សា​ផលប្រយោជន៍​ជូន​កម្មករនិយោជិត និយោជក និង​រាជរដ្ឋាភិបាល​។ បើ​តាម​លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​សេចក្តី​វិសោធនកម្ម​ច្បាប់​នេះ បាន​ផ្តល់ និង​រក្សា​ផលប្រយោជន៍ ជូន​កម្មករ និយោជិត និយោជក និង​រាជរដ្ឋាភិបាល​ដូច​ជា​៖ បង្ការ​ហានិភ័យ​របស់​កម្មករ និយោជិត ជា​ពិសេស​ក្នុង​ករណី រោងចក្រ សហគ្រាស​បិទទ្វារ​ដោយ​ម្ចាស់​រត់​ចោល ដើម្បី​អនុញ្ញាត​ឲ្យ​កម្មករនិយោជិត​ទ​ទូល​បានការ​ទូរ​ទាត់​ប្រាក់​បំណាច់ អតីតភាព​ការងារ ជា​រៀង​រាល់​៦​ខែ​ម្តង ផ្អែក​តាម​អតីតភាព​ការងារ ដោយ​មិន​មាន​កំណត់​កម្រិត​អតិបរមា​នៃ​ប្រាក់​បំណាច់ អតីតភាព​ការងារ បើ​ទោះបីជា​កម្មករនិយោជិត​ត្រូវ​បាន​បញ្ឈប់ ឬ​លាឈប់​ពី​ការងារ​។ សម្រាល​បន្ទុក និយោជក​ក្នុង​ការ ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ ចៀសវាង​ការ​រក្សា​ទុក​ប្រាក់​បំណាច់ អតីតភាព​ការងារ​រហូត​ដល់​ពេល​បញ្ចប់ កិច្ចសន្យា​។ លើកកម្ពស់​ភាព​សុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ ដោយ​កាត់​បន្ថយ​ការ​តវ៉ា​ទាមទារ​ការ​ទូទាត់​ប្រាក់ បំណាច់​ផ្សេង​ៗ​ក៏​ដូច​ជា​ការ​កាត់​បន្ថយ​ការ​ចំណាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ចូលរួម​ដោះស្រាយ​ជំនួស​ម្ចាស់​រោងចក្រ ស ហ​គ្រាស​ក្នុង​ករណី​ម្ចាស់​រោងចក្រ សហគ្រាស​រត់​ចោល​កម្មករនិយោជិត​។

លោក អ៊ិ​ត សំ​ហេង បាន​បញ្ជាក់​ថា​« សេចក្តីព្រាងច្បាប់​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ធានា​បានការ​ការពារ​អត្ថប្រយោជន៍​ជូន​បងប្អូន​កម្មករ និយោជិត ការ​សម្រាល​បន្ទុក​និយោជក​ក្នុង​ការ​ទូរ​ទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ ការ​ចៀសវាង​ការ​រក្សា​ទុក​ប្រាក់​បំណាច់ អតីតភាព​រហូត​ដល់​ពេល​បញ្ចប់​កិច្ចសន្យា និង​លើកកម្ពស់​ភាព​សុខដុមរ​នា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ តាម​រយៈ​ការ​កាត់​បន្ថយ ការ​តវ៉ា ទាមទារ​ការ​ទូទាត់​ប្រាក់​បំណាច់​ផ្សេង​ៗ​ក៏​ដូច​ជា​ការ​កាត់​បន្ថយ​ការ​ចំណាយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ចូលរួម ដោះស្រាយ​ជំនួស​ម្ចាស់​រោងចក្រ​សហគ្រាស​ក្នុង​ករណី​ម្ចាស់​រោងចក្រ​រត់​ចោល​កម្មករនិយោជិត​»​។ ក្នុង​សម័យប្រជុំ​ពេញអង្គ​សភា​នោះ​ដែរ​លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា ស្ថិត​ក្នុង​បរិបទ នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដ៏​ឆាប់រហ័ស វិស័យ​ការងារ​បាន​ប្រឈម នឹង​បញ្ហា​មួយ​ចំនួន​ដែល​រាជរដ្ឋាភិបាល​តែងតែបាន​ចូលរួម​អន្តរាគមន៍ ដោះស្រាយ រាល់​ការ​លំបាក​របស់​កម្មករនិយោជិត ជា​ពិសេស​នោះ​ក្នុង​ករណី​រោងចក្រ​សង​គ្រាស​បិទទ្វារ ដោយ​ម្ចាស់​រត់​ចោល​។ លោក​គូ សបញ្ជាក់​ថា​« នៅ​ឆ្នាំ​នេះ​រាជរដ្ឋាភិបាល​បាន​ផ្តល់​បុរេប្រទាន​ថវិកា​ចំនួន​៤,៦​លាន​ដុល្លា ដើម្បី​ដោះស្រាយ​ករណី​រោងចក្រ ចំនួន​៩​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ ដែល​បាន​បិទទ្វារ​ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករនិយោជិត ចំនួន​៤.១៦៥​នាក់​។ ការ​អន្តរាគមន៍​នេះ មាន​គោលបំណង​ធានា​ការ​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រាប់​បំណាច់​បណ្តេញចេញ និង​អត្ថប្រយោជន៍​ផ្សេង​ៗ ដែល​បាន​កំណត់​នៅ​ក្នុង​ច្បាប់​ស្តី​ពី​ការងារ ជូន​បងប្អូន​កម្មករនិយោជិត​គ្រប់​រូប »៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ