ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ពូកែ​អាយុ​១៨​ឆ្នាំ​មុខ​ដូច​​អាយុ​៨០​ឆ្នាំ ដោយសារ​តែ​… (មាន​វីដេអូ)

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា សិស្ស​ប្រុស​ដែល​ជា​សិស្ស​ពូកែ​នៅ​វិទ្យាល័យ​ក្នុង​ខេត្ត Harbin ប្រទេស​ចិន ធ្វើ​ឲ្យ​គ្រប់​គ្នា​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា សិស្ស​ប្រុស​ដែល​ជា​សិស្ស​ពូកែ​នៅ​វិទ្យាល័យ​ក្នុង​ខេត្ត Harbin ប្រទេស​ចិន ធ្វើ​ឲ្យ​គ្រប់​គ្នា​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​មុខ​របស់​គេ​ដូច​ទៅ​នឹង​តា​ចាស់​អាយុ​៨០​ឆ្នាំ ខណៈ​ដែល​វ័យ​ទើបតែ​១៨​ឆ្នាំ​។

Xiao Cui មាន​បញ្ហា​សុខភាព​កម្រ​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​ស្បែក​មុខ​របស់​គេ​យារ​ធ្លាក់​ចាប់​តាំង​ពី​​រៀន​នៅ​អនុ​វិទ្យាល័យ​។ តាំងពី​ពេល​នោះ​មក Xiao ហាក់បីដូចជា​ជីតា​របស់​មិត្ត​រួម​ថ្នាក់​អ៊ីចឹង​។

Xiao បាន​ប្រាប់​ថា បើ​ទោះបីជា​រូបគេ​មានមុខមាត់​បែប​នេះ​ក៏​ដោយ ក៏​គេ​នៅ​តែ​សម្លឹង​មើល​​ភាព​វិជ្ជមាន ហើយ​សង្ឃឹមថា នឹង​អាច​ទៅ​រៀន​នៅ​មហាវិទ្យាល័យ​ល្បី ក្រោយ​ពេល​ចប់​ការ​សិក្សា​នៅ​វិទ្យាល័យ​។

មិត្ត​រួម​ថ្នាក់​របស់ Xiao បាន​សរសើរ​ថា រូបគេ គឺជា Superman ដែល​ខ្លាំង​ហ៊ាន​ជំនះ​នូវ​ឧបសគ្គ​ដែល​កំពុង​កើត​មាន​។ Xiao គឺជា​សិស្ស​ពូកែ​ម្នាក់ ដែល​នរណា​ក៏​ស្គាល់​ដែរ​នៅ​ក្នុង​សាលា​៕

ចង់​ដឹង​ថា ចាស់​ប៉ុនណា សូម​ក្រឡេក​មើលរូប​ និង​វីដេអូ​ឃ្លីប​ទាំងអស់​គ្នា​ ៖
វីដេអូ​ដក​ស្រង់​ចេញពី​ ៖ Thelma Maloney

https://www.youtube.com/watch?v=Et37z5sjMkw

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ