ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រប​ខ្លួន​នឹង​បរិស្ថាន​ក្បែរ​ទំនប់​ដ​ន​សា​ហុង មិនមែន​ជា​ការ​ប្រសើរ​ឡើង​សម្រាប់​ពលរដ្ឋ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​នៅ​ខ្សែទឹក​ខាងក្រោម​នៃ​ទំនប់​វ៉ា​រី​អគ្គិសនី​ដ​ន​សា​ហុង ប្រទេស​ឡាវ​ផ្នែក​ខាងលើ​មិន​អាច​ប្រែក្លាយ​ស្ថានការណ៍​ឲ្យ​វិល​ត្រឡប់​ដូច​ដើម​នោះ​ឡើយ គ្រា​ទំនប់​វ៉ា​រី​អគ្គិសនី​ដ​ន​សា​ហុង​ដែល​មាន​កម្លាំង​ថាមពល​២៦០​មេកា​វ៉ា​ត់ បាន​ដំណើរការ​អភិវឌ្ឍ​ស្ទើ​៩០​ភាគរយ​ទៅ​ហើយ ។ ហើយ​ការ​រំពឹង​ទុក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​ទំនប់​ដ​ន​សា​ហុង​នោះ​នឹង​បញ្ចេញ​ថាមពល​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ គ្រានោះ គេ​នឹង​ដឹង​ថា…

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​នៅ​ខ្សែទឹក​ខាងក្រោម​នៃ​ទំនប់​វ៉ា​រី​អគ្គិសនី​ដ​ន​សា​ហុង ប្រទេស​ឡាវ​ផ្នែក​ខាងលើ​មិន​អាច​ប្រែក្លាយ​ស្ថានការណ៍​ឲ្យ​វិល​ត្រឡប់​ដូច​ដើម​នោះ​ឡើយ គ្រា​ទំនប់​វ៉ា​រី​អគ្គិសនី​ដ​ន​សា​ហុង​ដែល​មាន​កម្លាំង​ថាមពល​២៦០​មេកា​វ៉ា​ត់ បាន​ដំណើរការ​អភិវឌ្ឍ​ស្ទើ​៩០​ភាគរយ​ទៅ​ហើយ ។

ហើយ​ការ​រំពឹង​ទុក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​ទំនប់​ដ​ន​សា​ហុង​នោះ​នឹង​បញ្ចេញ​ថាមពល​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ គ្រានោះ គេ​នឹង​ដឹង​ថា វា​នឹង​អាច​ជះ​ឥទ្ធិពល​ផល​វិជ្ជមាន​ប៉ុណ្ណា និង​ប៉ះពាល់​ផល​អវិជ្ជមាន​ធ្ងន់ធ្ងរ​យ៉ាងណា ។
ជា​ប្រភព​សក្តានុពល​ធនធានធម្មជាតិ​នៅ​ខ្សែទឹក​ខាងក្រោម​ទំនប់​ដ​ន​សា​ហុង​ជា​ទន្លេមេគង្គ​ដែល​ជា​ខ្សែទឹក​ហូរ​កាត់​ប្រទេស​ចិន ថៃ វៀតណាម ឡាវ និង​កម្ពុជា ។ នៅ​ក្រោម​ទំនប់​ដ​ន​សា​ហុង​ប្រទេស​ជា​ព្រំ​ព្រ​ទល់​ជាប់​ប្រទេស​កម្ពុជា​ដែល​បច្ចុប្បន្ន​មាន​សក្តានុពល​ផ្នែក​ទេសចរណ៍​ដូច​ជា សត្វ​ផ្សោត​ទឹកសាប​ទន្លេមេគង្គ ជា​ប្រទេស​សត្វ​កម្រ​លើ​ពិភពលោក តំ​នប់​ព្រៃ​រាំ​សារ ចម្ងាយ​៣៧​គីឡូម៉ែត្រ​គ្របដណ្តប់​លើ​ភូមិ​ចំនួន​២១​ឃុំ ចំនួន​៣​មួយ​សង្កាត់ ក្នុងស្រុក​ថា ឡា​បរិ​វ៉ា​ត់ និង​ក្រុង​ស្ទឹង​ត្រែង​ប្រភេទ​សត្វ​ស្លាប និង​ពពួក​ត្រី​មេ​ពូជ​សំខាន់​ធំ​ៗ​ដែល​រស់នៅ​តាម​អន្លុង​ជ្រៅ ។

ប្រជាពលរដ្ឋ​រស់នៅ​តំ​នប់​នោះ​៨០​ភាគរយ​ពឹងផ្អែក​លើ​ការ​ធ្វើស្រែ​១៥​ភាគរយ​ពឹងផ្អែក​លើ​ការ​នេសាទ និង​១៥​ភាគ​ពឹងផ្អែក​ទៅ​តំ​នប់​ទេសចរណ៍​នេះ បើ​ការ​ឲ្យ​ដឹង​ពី​លោក​សួ​ស ច័ន្ទ​ផល ជំទប់​ទី​២ ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។ លោក​បាន​បញ្ជាក់​ថា នៅ​ក្នុង​ឃុំ​ព្រះ​រំកិល​មាន​ភូមិ​ចំនួន​៨ នៅ​លើ​ដី​កោះ​ចំនួន​៣​ភូមិ និង​ត្រើយ​ទន្លេ​ចំនួន​៥​ភូមិ ពួក​គាត់​បាន​ពឹងផ្អែក និង​ប្រើប្រាស់​ទឹកទន្លេ​សម្រាប់​ទ្រ​ទ្រ​ង​ការ​រស់​ប្រចាំ​ថ្ងៃ​ដូច​ជា ការ​ដាំ​ស្លរ​ធ្វើ​ជា​អាហារ និង​ប្រើប្រាស់​ផ្សេង​តែ​ពួក​គាត់​ទទួលទាន​ទឹកបរិសុទ្ធ​ជំនួស​ការ​បរិភោគ​ទឹកទន្លេ​វិញ ។


ប្រជាពលរដ្ឋ​រស់នៅ​តំ​នប់​នោះ​បាន​ត្អូញត្អែរ​អំពី​កង្វះ​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​ប្រែប្រួល​ពី​បរិស្ថាន​ធម្មជាតិ​ទៅ​ជា​ល្អក់​កង្វះ​អនាម័យ ។ ពួក​គាត់​បន្ត​ថា រាប់​សិប​ឆ្នាំ​កន្លង​ផុត​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ទន្លេ​តែង​ប្រើប្រាស់​ទឹកទន្លេ​ជា​ប្រចាំ​ជា​លក្ខណៈ​ធម្មតា តែ​ខណៈ​ទំនប់​ដ​ន​សា​ហុង​ទើប​ដំណើរការ​សាងសង់​ពួក​គាត់​ជួប​ផល​ប៉ះពាល់​អំពី​ការ​ប្រើប្រាស់​ទឹកទន្លេ ដោយសារ​ជាតិ​បំផ្ទុះ​គ្រាប់​ក្នុង​បាទ​ទន្លេ​ហូរ​តាម​ទឹក​ចុះ​មក​ខ្សែទឹក​ខាងក្រោម ហើយ​រយៈ​ប៉ុន្មាន​ឆ្នាំ​មកនេះ ប្រជាពលរដ្ឋ​ហាក់បីដូចជា សម្រប​ខ្លួន​ទៅ​នឹង​បរិយាកាស​នោះ​ដែរ តែ​មិន​ទាន់​ប្រាកដ​ថា នឹង​អាច​ជះ​ឥទ្ធិពល​យ៉ាងណា​ក្រោម​ទំនប់​ត្រូវ​បិទ​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នោះ​ឡើយ ។

ប្រជា​នេសាទ​នៅ​ខ្សែទឹក​ទន្លេមេគង្គ​បាន​ត្អូញត្អែ​ដែរ ថា​គ្រា​ផ្តើម​នៃ​ការ​បង្កើត​ទំនប់​វ៉ា​រី​អគ្គិសនី​ផល​ចាប់​ត្រី​មានការ​ធ្លាក់​ចុះ​ខ្លាំង ហើយ​ត្រី​ពុំ​សូវ​មាន​ធំធាត់​នោះ​ដែរ ដោយសារ​ទឹក​ប្រែជា​ល្អក់​ខុស​ពី​ធម្មជាតិ ។ ប្រជា​នេសាទ​ដដែល​បន្ត​ថា បើ​កាលពី​ណា​ទឹកល្អក់​ពពួក​ត្រី​តូច​ធំ​វា​មិន​អាច​រស់​នៅឡើយ ដូច្នេះ​មាន​តែ​ការ​សម្រប​ខ្លួន​ទៅ​តាម​ធម្មជាតិ​នោះ​ដែរ ។

លោក ដ​ន បាន់​ប្រធាន​ភូមិ និង​ជា​អនុប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​ព្រះ​រំកិល​ស្រុក​ថា ឡា​បរិ​វ៉ា​ត់​បាន​លើក​ឡើង​ថា យើង​មិន​អាច​ហាមឃាត់​គេ​ឲ្យ​ប​ញ្ឍ​ប់​ដំណើរការ​សាងសង់​នោះ​ឡើយ ព្រះ​ជា​សិទ្ធិ​របស់​គេ​ហើយ​ការ​សាងសង​ទំនប់​ដ​ន​សា​ហុង​នោះ គឺ​នៅ​លើ​ទឹកដី​នៃ​ប្រទេស​របស់​គេ ដូច្នេះ​ជម្រើស​តែ​មួយ​គត់​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ខ្សែទឹក​ខាងក្រោម មាន​តែ​ការ​សម្រប​ខ្លួន​ប៉ុណ្ណោះ ។ លោក​បញ្ជាក់​បន្ត​ថា ការ​ខ្វាយខ្វល់​របស់​ប្រជាពលរដ្ឋ​ដែល​ប្រឈម​បច្ចុប្បន្ន​នឹង​ទៅ​អនាគត គឺ​ប្រភព​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់ ទន្ទឹម​នេះ​ដែរ​ពួក​គាត់​បាន​សំណូមពរ​ដល់​រដ្ឋាភិបាល​ក៏​ដូច​ជា អាជ្ញាធរ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​មេត្តា​ជួយ​រក​ប្រភព​ទឹក​ស្អាត ដើម្បី​ប​បញ្ជៀ​ស​ពី​ការ​ប្រើប្រាស់​ទឹកល្អក់​បង្ក​ជា​បញ្ហា​ដល់​សុខភាព ។

ប្រជាពលរដ្ឋ​នៅ​តំ​នប់​ខ្សែទឹក​ខាងក្រោម​នៃ​ទំនប់​ដ​ន​សា​ហុង​បាន​ថ្លែង​ថា បច្ចុប្បន្ន​ពុំ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រង​គ្រោះ ដោយសារ​ប្រើប្រាស់​ទឹកទន្លេ​នោះ​នៅឡើយ​ទេ តែ​វត្តមាន​សម្បុរ​ទឹកល្អក់​កំពុង​ផ្លាស់​ប្តូ​រកា​រវិ​វត្ត​នៃ​ជីវៈចម្រុះ​ពី​ប្រើ​សើរ​ទៅ​ជា​អន្តរាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ