ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីនេះ​សម្បូរណាស់​​សិស្សវង្វេងសាលា​

5 ឆ្នាំ មុន

ខេត្តបាត់ដំបង​៖ កម្លាំង​នគរបាល​ផ្នែក​បង្ការ បង្ក្រាប​នៃ​ស្នងការ​ខេត្ត​បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេ​ម​អុីនធឺណិត​មួយ​កន្លែង កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៧ មិថុនា នៅ​ចំណុច​ភូមិ​២០ ​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដែល​ប្រមូល​បាន​អ្នកលេង​ជាង​២០​នាក់​សុទ្ធតែ​ជា​សិស្ស​។…

ខេត្តបាត់ដំបង​៖ កម្លាំង​នគរបាល​ផ្នែក​បង្ការ បង្ក្រាប​នៃ​ស្នងការ​ខេត្ត​បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេ​ម​អុីនធឺណិត​មួយ​កន្លែង កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៧ មិថុនា នៅ​ចំណុច​ភូមិ​២០ ​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដែល​ប្រមូល​បាន​អ្នកលេង​ជាង​២០​នាក់​សុទ្ធតែ​ជា​សិស្ស​។

 លោក​ឈឿ​ង គឹ​ម​សុង នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល និង​ជា​ប្រធាន​ក្រុម​អន្តរាគមន៍​បង្ការ
បង្ក្រាប បាន​ឲ្យ​ដឹង​ថា ទីតាំង​ល្បែង​ហ្គេ​ម​នេះ​មាន​ម្ចាស់​ឈ្មោះ​ឡុ​ង ដែល​បាន​បើក​បំរើ​ល្បែង​ហ្គេ​ម​គ្រប់​ប្រភេទ​ដែល​ជ្រក​ក្រោម​ស្លាក​អាជីវកម្ម​អុីន​ធឺ​ណេ​ត ហើយ​អ្នក​ចូល​លេងល្បែង​នេះ​ភាគច្រើន​សុទ្ធតែ​ជា​សិស្ស ទើប​លោកស្នងការ​ខេត្ត​បញ្ជា​ឲ្យ​កម្លាំង​របស់​លោក​ចុះ​បង្ក្រាប​តែ​ម្ដង ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្ដមសេនីយត្រី​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​។ លោក​បាន​ប្រាប់​ថា ជាមួយនឹង​ការ​បង្ក្រាប​នេះ យើង​បាន​ដកហូត​នូវ​វត្ថុ​តាង​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​ល្បែង​ហ្គេ​ម​តាម​អុីនធឺណិត​នេះ​។

យោង​តាម​របាយ​ការ​ណ៍របស់​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន ម៉ាស៊ីន​កុំព្យូទ័រ​ចំនួន​២០​គ្រឿង​, អេ​ក្រង់​កុំព្យូទ័រ ចំនួន​២០​គ្រឿង​, ក្តារ​ចុច​កុំព្យូទ័រ​ចំនួន​២០​គ្រឿង​, Mouse កុំព្យូទ័រ​ចំនួន​២០​គ្រឿង​, កាស​ស្តាប់​ចំនួន ២០​គ្រឿង​, ឧបករណ៍​សំរាប់​ភ្ជាប់​អុីន​ធឺ​ណេ​ត​ចំនួន​១​គ្រឿង​, ឧបករណ៍​សំរាប់​ភ្ជាប់​បំបែក​អុី​ន​ធឺ​ណេ​ត​ចំនួន​១​គ្រឿង​, ឧបករណ៍​ចែកចាយ​អុីន​​ធឺ​ណេ​ត​ចំនួន​១​គ្រឿង និង​សម្ភារ​:​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

ជុំវិញ​ការ​បង្ក្រាប​ខាងលើ​នេះ បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​មាន​ប្រសាសន៍​ថា លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​បញ្ជូន​អ្នកលេង​ទាំងអស់ រួម​ទាំង​សិស្ស និង​វត្ថុ​តាង​ផង​ទៅ​កាន់​ស្នងការ​ខេត្ត ដើម្បី​សាកសួរ និង​ធ្វើ​កំណត់ហេតុ​។ លោក​បាន​បញ្ជាក់​ថា នៅ​មាន​ទីតាំង​ល្បែង​អុីនធឺណិត​ជា​ច្រើន​ទៀត​ដែល​ជា​គោលដៅ​ត្រូវ​ចុះ​បង្ក្រាប​។

ពាក់ព័ន្ធ​នឹង​ចំណាត់ការ​នេះ​ដែរ លោក​ជេ​ត វណ្ណ​នី បាន​បញ្ជាក់​ថា ក្រុម​សិស្ស​ដែល​វង្វេង​សាលា​ទាំងនោះ នឹង​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​សួរនាំ ហើយ​អញ្ជើញ​អាណាព្យាបាល​របស់​ពួក​គេ​ឲ្យ​មក​ធ្វើ​កិច្ចសន្យាធានា​កូន​ៗ​របស់​ខ្លួន ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​អប់រំ​។ ដោយឡែក​ម្ចាស់​ទីតាំងខាងលើ​ យើង​នឹង​រង់​ចាំ​គោលការណ៍​លោកស្នងការ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។

ជាមួយនឹង​ការ​ចុះ​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេ​ម​ខាងលើ​នេះ ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​បាត់ដំបង ក៍​ដូច​ជា​អាណាព្យាបាល​សិស្ស​មួយ​ចំនួន​បាន​សំណូមពរ​សូម​ឲ្យ​លោកស្នងការ​ខេត្ត​ធ្វើការ​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេ​ម​ជ្រក​ក្រោម​ស្លាក​អុ​ី​ន​ធឺ​ណិ​ត​ប៉ុន្មាន​កន្លែងទៀត​​ដែល​ដុះ​ស្លែ​នៅ​ខាងលិច​វិទ្យាល័យ​ព្រះ​មុនី​វង្ស​ផង​ដែរ​។

បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង ​ទីតាំង​នេះ​បាន​បើក​ទ​ទូល​អតិថិជន​ចាប់តាំងពី​ភ្លឺ​ស្រាង​ៗ​រហូត​ដល់​យប់​ជ្រៅ​។ សិស្ស​ដែល​ធ្លាប់​ទៅ​លែង​ល្បែង​ហ្គេ​ម​នៅ​ទីតាំង​ខាងលើ​បាន​បង្ហើប​ឲ្យ​ដឹង​ថា សិស្សសាលា​ខ្លះ​បាន​ចូល​លេង​ហ្គេ​ម​តាំងពី​មុន​ម៉ោង​៧​ព្រឹក ដើម្បី​ឲ្យ​បាន​មុន​ម៉ោង​ចូល​រៀន ប៉ុន្តែ​ពេល​ដល់​ម៉ោង​ចេញលេង ​ពួក​គេ​នាំ​គ្នា​ទៅ​លេង​ទៀត​ នៅ​ទីនោះ​មាន​តែ​សិស្សសាលា​ទេ​ដែល​ចូល​លេង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ