ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូរ​អនុ​វត្ត​ទម្លាប់​ទាំង​នេះនឹងជួយ​​កាត់​បន្ថយ​ជំងឺ​បេះដូងរបស់​អ្នក​

5 ឆ្នាំ មុន

នៅ​ក្នុង​ការ​ស្រាវជ្រាវ​ថ្មី​មួយ ដែល​បាន​មើលទៅ​លើ​បុរស និង​ជំងឺ​បេះដូង អ្នក​ស្រាវជ្រាវ​ជនជាតិ​ស៊ុ​យ​អែ​ត​បាន​តាមដាន​លើ​បុរស​ជាង​២០.០០០​នាក់ ។ នៅ​ពេល​ចាប់ផ្តើម​នៃ​ការ​​ស្រាវជ្រាវ បុរស​គឺ​មាន​អាយុ​ពី​៤៥​ទៅ​៧៩​ឆ្នាំ ដែល​មិន​មាន​ប្រវត្តិ​ជំងឺ​បេះដូង ជំងឺ​សរសៃ​ឈាម​បេះដូង ជំងឺ​ទឹកនោមផ្អែម…

នៅ​ក្នុង​ការ​ស្រាវជ្រាវ​ថ្មី​មួយ ដែល​បាន​មើលទៅ​លើ​បុរស និង​ជំងឺ​បេះដូង អ្នក​ស្រាវជ្រាវ​ជនជាតិ​ស៊ុ​យ​អែ​ត​បាន​តាមដាន​លើ​បុរស​ជាង​២០.០០០​នាក់ ។ នៅ​ពេល​ចាប់ផ្តើម​នៃ​ការ​​ស្រាវជ្រាវ បុរស​គឺ​មាន​អាយុ​ពី​៤៥​ទៅ​៧៩​ឆ្នាំ ដែល​មិន​មាន​ប្រវត្តិ​ជំងឺ​បេះដូង ជំងឺ​សរសៃ​ឈាម​បេះដូង ជំងឺ​ទឹកនោមផ្អែម ជំងឺលើសឈាម ឬ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​នោះ​ទេ ។ ពួក​គេ​បានអោយ​ព័ត៌មាន​ទៅ​អ្នក​ស្រាវជ្រាវ លើ​ទម្លាប់​រស់នៅ​របស់​ពួក​គេ អំឡុង​ពេល​នៃ​ការ​ស្រាវជ្រាវ​ផង​ដែរ ។

អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ទម្លាប់​ល្អ​ទាំង​៥ ខាងក្រោម​នេះ អាច​កាត់​បន្ថយ​ហានិ​ភ័យ នៃ​ការ​គាំងបេះដូង​របស់​បុរស ដល់​ទៅ​៨៦​ភាគរយ​៖

-​កុំ​ជក់បារី
-​ញ៉ាំ​អាហារ​ដែល​ផ្តល់​នូវ​សុខភាព
-​ផឹកស្រា​ក្នុង​កម្រិត​មធ្យម គឺ​តិច​ជាង​២ កំប៉ុង​ក្នុង​មួយ​ថ្ងៃ

-​ធ្វើ​លំ​ហាត់ប្រាណ ដូច​ជា​ដើរ ឬ​ជិះ​កង់ អោយ​បាន​យ៉ាង​ហោច​ណាស់​៤០​នាទី ជា​រៀងរាល់ថ្ងៃ

-​មាន​ទំហំ​ចង្កេះ​តិច​ជាង ៩៣ សង់ទីម៉ែត្រ ។

អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា មាន​តែ​បុរស​មួយ​ភាគរយ​នៃ​ការ​ស្រាវជ្រាវ​ប៉ុណ្ណោះ ដែល​មាន​ទម្លាប់​ល្អ​ទាំង​៥​នេះ ។

ពួក​គេ​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​អាហារ​ដែល​ផ្តល់​នូវ​សុខភាព និង​ការ​ផឹកស្រា​កម្រិត​មធ្យម គឺ​មាន​ឥទ្ធិពល​បំផុត​លើ​ការ​បន្ថយ​ហានិភ័យ​ដល់​បុរស ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ