ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់…! មនុស្សម្នាក់ខ្ទេចខ្ទីខ្លួនមើលលែងយល់ និង៧​នាក់​ទៀតរបួសធ្ងន់-ស្រាល​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមបាន​ឱ្យដឹងថា មានហេតុការណ៍ដ៏​ភ្ញាក់​ផ្អើលមួយ ​​ក្រោយពី ​កើត​ករណី​​ផ្ទុះ​ធុង​ហ្គាសលាន់​​​ឡើង​កក្រើកដី​​​​​នៅ​ក្នុង​​សាលា​បច្ចេក​ទេស​ «ដុន​បូ​​ស្កូ» បណ្តាល​​ឱ្យ​បុរស​​ម្នាក់ ​ជា​ប្រធាន​ផ្នែក​ជាង​ក្រឡឹង​ត្រូវ​ស្លាប់​យ៉ាងអាណោចអាធ័មបំផុត​ និង​មនុស្ស​៧​នាក់​ទៀត​…

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមបាន​ឱ្យដឹងថា មានហេតុការណ៍ដ៏​ភ្ញាក់​ផ្អើលមួយ ​​ក្រោយពី
​កើត​ករណី​​ផ្ទុះ​ធុង​ហ្គាសលាន់​​​ឡើង​កក្រើកដី​​​​​នៅ​ក្នុង​​សាលា​បច្ចេក​ទេស​ «ដុន​បូ​​ស្កូ» បណ្តាល​​ឱ្យ​បុរស​​ម្នាក់
​ជា​ប្រធាន​ផ្នែក​ជាង​ក្រឡឹង​ត្រូវ​ស្លាប់​យ៉ាងអាណោចអាធ័មបំផុត​ និង​មនុស្ស​៧​នាក់​ទៀត​ បាន​​រង​របួស​ធ្ងន់-​ស្រាល ។  ហេតុ​ការណ៍ដ៏រន្ធត់នេះ កើត​ឡើង​​កាលពី​វេលា​ម៉ោង​ជាង​០១​​រសៀលថ្ងៃ​ទី​០៧ ​មិថុនា ​​ស្ថិត​នៅ​ក្រុម​១៨ ក្នុង​ភូមិ​៥ សង្កាត់​លេខ​៥ ក្រុងព្រះសីហនុ ​។

សេចក្តីរាយការណ៍បន្តថា ​ជំហានដំបូង ​នៅមិនទាន់ដឹងពីមូល​ហេតុនោះទេ ។ ដោយឡែក ជន​រង​គ្រោះ​ដែល​​ស្លាប់ ​មាន​ឈ្មោះ​​សេង សា​រ៉ាត់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​ប្រធាន​ផ្នែក​ជាងក្រឡឹង​ប្រចាំ​សាលា​បច្ចេកទេស​ខាងលើ ដោយត្រូវខ្ទេច​ខ្ទី​ដងខ្លួនតែម្តង ។ រីឯ​ជន​រង​គ្រោះទាំង​៧​នាក់ ​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ ដោយនៅមិនស្គាល់​អត្តសញ្ញាណនៅឡើយ ។

ព័ត៌មានលម្អិតនឹង​ផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ