ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​យ៉ាងណា​ឲ្យ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​រឹង​មាំ​លើ​គ្រប់​វិស័យ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្នុង​សាល​ប្រជុំ​ទីបញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥ នៅ​ក្រុង​-​ខេត្តបាត់ដំបង បាន​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ ខែឧសភា និង​ផ្សព្វផ្សាយ​ផែនការ ការងារ ខែមិថុនា ឆ្នាំ​២០១៨…

ខេត្តបាត់ដំបង ៖ ក្នុង​សាល​ប្រជុំ​ទីបញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥ នៅ​ក្រុង​-​ខេត្តបាត់ដំបង បាន​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ ខែឧសភា និង​ផ្សព្វផ្សាយ​ផែនការ ការងារ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​ស្តីទី​យោធភូមិ​ភាគ​ទី​៥ លោក​ឧត្តមសេនីយ៍ឯក ផា​ន់ សាម​ន្ថា អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ​ប្រចាំ​ទិស​យោធភូមិ​ភាគ​ទី​៥ ដោយ​មានការ​ចូលរួម​ពី​មេបញ្ជាការ​រង មេបញ្ជាការ​តំបន់​ប្រ​តិ​បត្ត​ការ​សឹក​រង​ខេត្ត មេបញ្ជាការ​កងការពារ​ព្រំដែន នាយការិយាល័យ​ទាំងអស់​ចំណុះ​យោធភូមិ​ភាគ​ទី​៥ ប្រមាណ​៦០​នាក់ បាន​ចូលរួម​វេលា​ព្រឹក​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៨ ។

បន្ទាប់​ពី​លោក​ឧត្តមសេនីយ៍ទោ​ឯក សំ​អូន មេបញ្ជាការ​ស្តីទី​យោធភូមិ​ភាគ​ទី​៥ បាន​បើក​កម្មវិធី​រួច លោក​ឧត្តមសេនីយ៍ត្រី សារី ហ្សា​បឺត​នាយ​រង​សេនាធិការ​យោធភូមិ​ភាគ​ទី​៥ បាន​អាន​របាយការណ៍​បូក​សរុប​ការងារ ខែឧសភា​កន្លង​មក ដោយ​ផ្តោត​លើ​ការងារ អន្តរជាតិ និង​ការងារ​ជាតិ បញ្ជាក់​អំពី​សភាពការណ៍​តាម​ភូមិសាស្ត្រ សន្តិ​ខុស​តាម​ព្រំដែន សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ទំនាក់ទំនង​កិច្ច​សហ​ប្រ​តិ​បត្ត​ការ ពង្រឹង ការពារ​ជាតិ អនុវត្តន៍​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ការងារ ការ​កសាង​ពង្រឹង​កងកម្លាំង​អង្គភាព រឹង​មាំ​លើ​គ្រប់​វិស័យ ជំរុញ​ការងារ​ហ្វឹកហ្វឺន អប់រំ​ចិត្តសាស្ត្រ​-​នយោបាយ សង្គម​សាស្ត្រ ចុះ​ផ្ទាល់​ជាមួយ​អតីត​យុទ្ធ​ជន​កម្ពុជា ពង្រឹង​សម្ព័ន្ធមេត្រីភាព និង​ការងារ​ជំនាញ​ផ្ទៃក្នុង​បណ្តុះ​ជំនាញ និង​វាយតម្លៃ​ចំណុចខ្លាំង​-​ខ្សោយ ដើម្បី​បន្ត​អនុវត្តន៍​បន្ត​រក​ការ​រីក​ចម្រើន​បន្ត​ទៅ​ទៀត ។

ក្នុង​នោះ​លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​ស្តីទី​បាន​បញ្ជាក់​ថា ក្នុង​ខែមិថុនា​នេះ យោធភូមិ​ភាគ​ទី​៥ បាន​ត្រៀម​ការងារ​សំខាន់​ៗ​ចំពោះ​មុខ​បន្ថែម​ទៀត គឺ​ត្រៀម​ក្បួន​ព្យុះ​ហយា​ត្រា​របស់​កងទ័ព​ទូ​ទាំង​យោធ ភូមិភាគ​ទី​៥ ដើម្បី​រំលឹក​ខួប​លើក​ទី​៣០ នៃ​កំណើត​របស់​អង្គភាព​កង ទ័ព​យោធភូមិ​ភាគ​ទី​៥ ដោយ​ត្រូវ​ប្រើ​កម្លាំង​កងទ័ព​រាប់​ពាន់​នាក់ មក​ពី​គ្រប់​តាម​បណ្តា​អង្គភាព និង​តាម​តំបន់សឹករង​នៃ​ខេត្ត​ទាំង​៤ មាន​ខេត្តបាត់ដំបង ពោធិសាត់ ប៉ៃលិន និង​ខេត្តបន្ទាយមានជ័យ ហើយ​និង​ការងារ​ដែល​ត្រូវ​ពង្រឹង​ជំនួប​គ្នា​រវាង​យោធភូមិ​ភាគ​ទី​៥ ជាមួយ​កងទ័ព​ភូមិភាគ​ទី​១ របស់​ប្រទេស​ថៃ​នៅ​ខេត្តសៀមរាប ។

លោក​ឧត្តមសេនីយ៍ទោ កែវ ចំរើន មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ បាន​លើក​ឡើង​ថា ក្នុង​ទិវា​កំណើត​របស់​យោធភូមិ​ភាគ​ទី​៥ លើក​ទី​៣០(​ថ្ងៃ​២៨ ខែមិថុនា ឆ្នាំ​១៩៨៨) ត្រូវធ្វើ​នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨​ខាង​មុខ​នេះ គឺ​កងកម្លាំង​គ្រប់​តាម​បណ្តា​អង្គភាព​ដែល​នៅ​ឆ្ងាយ​ៗ​ត្រូវ​មក​ចូលរួម​ត្រៀម​ក្បួន​ហ្វឹកហាត់​ជា​មុន ដែល​មាន​កន្លែង​ខ្លះ​យើង​បាន​រៀបចំ​ទីកន្លែង និង​សហការ​ជាមួយ​មូលដ្ឋាន ហើយ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ដើម្បី​ចៀសវាង​ការ​កកស្ទះ និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សង្គម​តាម​ផ្លូវថ្នល់​ដែល​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ដំណើរ​ជា​រៀងរាល់ថ្ងៃ​នេះ ឲ្យ​បាន​សមរម្យ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ