ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អវកាសយានិក​៣​រូប​ទៅ​កាន់​ ISS​

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ​៖ ​ក្រោយ​ទទួល​ការ​ហ្វឹកហ្វឺន​រយៈពេល​២៥០​ថ្ងៃ អវកាសយានិក​រុ​ស្ស៊ី១​រូប អវកាសយានិក​អា​មេ​រិ​ក​ម្នាក់ ​និង​អា​ល្លឺ​ម៉​ង់​ម្នាក់ កាលពី​ថ្ងៃ​ទី​៦ ​មិថុនា​ បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​​វាលស្មៅ STEPPES…

ប្រទេស​រុ​ស្ស៊ី ​៖ ​ក្រោយ​ទទួល​ការ​ហ្វឹកហ្វឺន​រយៈពេល​២៥០​ថ្ងៃ អវកាសយានិក​រុ​ស្ស៊ី១​រូប អវកាសយានិក​អា​មេ​រិ​ក​ម្នាក់ ​និង​អា​ល្លឺ​ម៉​ង់​ម្នាក់ កាលពី​ថ្ងៃ​ទី​៦ ​មិថុនា​ បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​​វាលស្មៅ STEPPES ប្រទេស​កា​ហ្សា​ក់​ស្ថាន តាម​យានអវកាស SOYOUZ ទៅ​កាន់​​ស្ថានីយ​អវកាស​អន្តរជាតិ ISS ។

ការ​បាញ់​បង្ហោះ​កាំជ្រួច MS-09 បញ្ជូន​យាន SOYOUZ ដែល​ក្នុង​នោះ​មាន​អវកាស​យានិក​​រុ​ស្ស៊ី ​លោក SERGUEI PROKOPIEV អវកាសយានិក​អា​មេ​រិ​ក លោកស្រី​SERENA AUNON CHANCELLOR និង​អវកាសយានិក​អា​ល្លឺ​ម៉​ង់​លោក ALEXANDER GERST ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ជោគជ័យ ចេញពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​យាន​អវកាស បៃ​កូ​នួ​រ តាម​ពេល​ម៉ោង​គ្រោងទុក​នា​វេលា​ម៉ោង​១១​និង​១២​នាទី​ម៉ោង​សកល​។​

ពួក​គេ​ត្រូវ​ទៅ​ដល់​ស្ថានីយ ​ISS នា​ថ្ងៃ​ទី​៨ ​មិថុនា​ សម្រាប់​បេសកកម្ម​មួយ​មាន​រយៈពេល​ប្រមាណ​៥​ខែ​។ ​នេះ​ជា​បេសកកម្ម​នៅ​ទី​អវកាស​លើក​ដំបូង​របស់​លោកស្រី SERENA AUNON CHANCELLOR អាយុ​៤២​ឆ្នាំ ដែល​ក៏​ជា​គ្រូពេទ្យ​ផង​ដែរ​។ ​អវកាសយានិក​អាល្លឺ​ម៉​ង់​លោក ALEXANDER GERST ​អាយុ​៤២​ឆ្នាំ​ ធ្លាប់​ស្នាក់​នៅ​ក្នុង​ស្ថានីយ ISS​កាលពី​ឆ្នាំ​២០១៤​។ ​ចំណែក​អវកាសយានិក​រុ​ស្ស៊ី ​លោក​ SERGUEI PROKOPIEV ជា​មេ​បញ្ជាការ​ធ្លាប់​ទៅ​កាន់​ទី​អវកាស​ដំបូង ពេល​លោក​មាន​អាយុ​៤៣​ឆ្នាំ​។

អវកាសយានិក​ទាំង​៣​រូប​នេះ នឹង​ទៅ​ជួប​នៅ​ស្ថានីយ ISS​ជាមួយ​អវកាសយានិក​អា​មេ​រិក​២​រូប ​និង​អវកាសយានិក​រុ​ស្ស៊ី​ម្នាក់ ដែល​ប្រចាំការ​នៅ​ទីនោះ​ចាប់តាំងពី​ថ្ងៃ​ទី​២១ ​មីនា​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ