ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PM ក្រុងចាប់ប៉ូលិសក្រុងម្នាក់ដល់ក្នុងបន្ទប់ផ្ទះសំណាក់

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៨ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ខេមរភូមិន្ទ​ចំនួន​០៥​នាក់​រថយន្ត​១​គ្រឿង​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក កាយ ប៊ុ​ន្នី​ម មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ក្រុង​ខេមរៈភូមិន្ទ​ដោយ​មានការ​ចង្អុលបង្ហាញ​ពីរ​ឧត្តមសេនីយ៍​មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកោះកុង…

ខេត្តកោះកុង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៨ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ខេមរភូមិន្ទ​ចំនួន​០៥​នាក់​រថយន្ត​១​គ្រឿង​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក កាយ ប៊ុ​ន្នី​ម មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ក្រុង​ខេមរៈភូមិន្ទ​ដោយ​មានការ​ចង្អុលបង្ហាញ​ពីរ​ឧត្តមសេនីយ៍​មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកោះកុង ។

កម្លាំង​កងរាជអាវុធហត្ថ ​(PM)​ ក្រុង​បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់ និង​ករណី​កាន់កាប់​អាវុធ​ខុសច្បាប់​ស្ថិត​នៅ​ចំណុច​បន្ទប់​ជួល​លេខ​១៧ ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ កូ​លាប​ជាយ​ដែន ស្ថិត​នៅ​ភូមិ​២ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង ។ ក្នុង​កិច្ច​ប្រតិបត្តិការ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ កាន់ កុសល ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជា​មន្ត្រី​ប៉ូលិស​ចរាចរ​ក្រុង​ខេមរៈភូមិន្ទ មាន​ទីលំនៅ​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរៈភូមិន្ទ ។

សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៣​កញ្ចប់​, អាវុធ​ខ្លី​ប្រភេទ​K59 គ្មាន​លេខ​, គ្រាប់​ចំនួន​០៦​គ្រាប់​, ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១, ថង់​សំរាប់​ច្រក់​មួយ​ចំនួន​, រថយន្ត​កាម​រី​ឆ្លាម ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 2A-1248 ១​គ្រឿង​, សម្ភារ​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​, ទូ​ស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​ពណ៌​ស ១​គ្រឿង​, ខ្នោះដៃ​១, ប្រាក់​រៀល​ចំនួន​៧៥០០០​រៀល​, អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន​ពីរ​, កាបូបស្ពាយ​ចំនួន​១, ជញ្ជៀន​ពណ៌​ទង់ដែង​ចំនួន​១ និង​ស្រោម​កាំភ្លើង​១ ។ ពេល​នេះ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ