ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្ឋាគារ​កម្ពស់​១២​ជាន់​ត្រូវ​ព្រះ​អគ្គី​លេប​ត្របាក់​

5 ឆ្នាំ មុន

ប្រទេស​អង់គ្លេស​ ៖ ​អាជ្ញាធរ​មូលដ្ឋាន​បាន​​អះអាង​កាលពី​ថ្ងៃ​ទី​៦​ មិថុនា​​ ថា ភ្លើង​បាន​ឆាប​ឆេះ​សណ្ឋាគារ MANDARIN ORIENTAL HOTEL ស្ថិត​នៅ​សង្កាត់…

ប្រទេស​អង់គ្លេស​ ៖ ​អាជ្ញាធរ​មូលដ្ឋាន​បាន​​អះអាង​កាលពី​ថ្ងៃ​ទី​៦​ មិថុនា​​ ថា ភ្លើង​បាន​ឆាប​ឆេះ​សណ្ឋាគារ MANDARIN ORIENTAL HOTEL ស្ថិត​នៅ​សង្កាត់ KNIGHTSBRIDGE នៃ​​ទីក្រុង​ឡុ​ង​ដ៍ នាំ​ឲ្យ​មាន​អន្តរាគមន៍​របស់​អ្នក​ពន្លត់ភ្លើង​ប្រមាណ​ជា​១០០​នាក់ និង​រថយន្ត​​ពន្លត់ភ្លើង​១៥​គ្រឿង​។

ផ្នែក​ពន្លត់ភ្លើង​ទីក្រុង​ឡុ​ង​ដ៍ ​គូសបញ្ជាក់​ថា ពួក​អ្នក​ពន្លត់ភ្លើង​ខិតខំ​តស៊ូ​ប្រឆាំង​ភ្លើង​ដែល​​ឆេះ​រាលដាល ក្នុង​សណ្ឋាគារ​មាន​កម្ពស់​១២​ជាន់​នេះ​។ ​គេ​នៅ​មិន​ទាន់​ដឹង​ថា​ តើ​មាន​​ជន​រង​គ្រោះ​ដែរឬ​​យ៉ាងណា​ទេ​។​ ផ្សែង​ខ្មៅ​បាន​ហុយ​ចេញ​ពីលើ​សណ្ឋាគារ​នោះ​។

អាជ្ញាធរ​ក្រុង​ឡុ​ង​ដ៍​ទទួល​បន្ទុក​ចរាចរណ៍​អះអាង​ថា​ ផ្លូវថ្នល់​មួយ​ផ្នែក​មក​កាន់​សង្កាត់ KNIGHTSBRIDGE ​ត្រូវ​បិទ​។​ KNIGHTSBRIDGE​ ជា​សង្កាត់​មាន​ប្រជាជន​ច្រើន​កុះករ​និង​ជា​សង្កាត់​ពាណិជ្ជកម្ម​នា​ភាគ​ខាងលិច​ក្រុង​ឡុ​ង​ដ៍​។

ភ្លើង​ឆាបឆេះ​សណ្ឋាគារ​នោះ​កើត​មាន បន្ទាប់​ពី​ភ្លើង​ឆេះ​អគារ​ខ្ពស់ GREFELL TOWER ក្នុ​ង​រាជធានី​អង់គ្លេស​ បណ្ដាល​ឲ្យ​មនុស្ស​៧២​នាក់​ស្លាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ