ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​លោកសន្និវាស​នេះ​គ្មាន​នរណា​ចៀស​ផុត​ពី​ការ​ស្តីបន្ទោស​បាន​ទេ

5 ឆ្នាំ មុន

ទោះជា​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​បុគ្គល​គប្បី​មានការ​អត់ធន់​ចំពោះ​ពាក្យដែល​អ្នក​ដទៃ​ស្តីថា ពាក្យ​គេ​រិះគន់ ត្មះតិះដៀល ឬ​អំពើ​ដែល​គេ​បៀតបៀន​ជា​និច្ច ព្រោះ​អំពើ​ទាំង​អស់នេះ​បើ​ហ៊ាន​ទោសៈ​តប​នឹង​នាំ​ឱ្យ​ខូចប្រយោជន៍​ធ្ងន់ធ្ងរ ។ តាម​ធម្មតា​មនុស្ស​ដែល​កើតមក​ក្នុង​លោកសន្និវាស​នេះ​ដែល​ថា​មិន​ឱ្យ​គេ​ស្តីថា មិន​ឱ្យ​គេ​រិះគន់​នោះ​ពិតជា​គ្មាន​ទេ អម្បាល​ព្រះអាទិត្យ ព្រះ​ចន្ទ…

ទោះជា​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​បុគ្គល​គប្បី​មានការ​អត់ធន់​ចំពោះ​ពាក្យដែល​អ្នក​ដទៃ​ស្តីថា ពាក្យ​គេ​រិះគន់ ត្មះតិះដៀល ឬ​អំពើ​ដែល​គេ​បៀតបៀន​ជា​និច្ច ព្រោះ​អំពើ​ទាំង​អស់នេះ​បើ​ហ៊ាន​ទោសៈ​តប​នឹង​នាំ​ឱ្យ​ខូចប្រយោជន៍​ធ្ងន់ធ្ងរ ។

តាម​ធម្មតា​មនុស្ស​ដែល​កើតមក​ក្នុង​លោកសន្និវាស​នេះ​ដែល​ថា​មិន​ឱ្យ​គេ​ស្តីថា មិន​ឱ្យ​គេ​រិះគន់​នោះ​ពិតជា​គ្មាន​ទេ អម្បាល​ព្រះអាទិត្យ ព្រះ​ចន្ទ ដែល​ឆ្លុះ​បំភ្លឺលោក​ជា​ប្រក្រតី ម្តេច​ក៏​គង់​នឹង​មាន​គេ​តិះដៀល​ខ្លះ​ដែរ ចុះ​ចំណង់​បើ​មនុស្ស​ក្នុង​លោក​នឹង​រក​នរណា​ឱ្យ​ជា​មនុស្ស​ឥត​គេ​តិះដៀល​នោះ ពិតជា​មិន​មាន​ឡើយ ទុកជា​ព្រះ​សាស្តា​បរមគ្រូ​ជា​ម្ចាស់ ដែល​ប្រកបដោយ​មហាករុណា​ទិ​គុណ ក៏​គង់​មាន​គេ​តិះដៀល​ខ្លះ​ដែរ ។ បើ​យល់​ជាក់​យ៉ាងនេះ​ហើយ គួរ​ឱ្យ​មានការ​អត់ធន់​កុំ​ក្រោធ​ខឹង​ជា​និច្ច ។

បោរាណា​ចា​រ្យ​ទាំងឡាយ លោក​សម្តែង​ប្រាប់​ឧបាយ គឺ​យោបល់​ជា​គ្រឿង​រំលត់​សេចក្តី​ក្រោធ​ខឹង​ថា បើទុកជា​មាន​ភ្នែក​ភ្លឺ​ក៏​ត្រូវធ្វើ​ដូច​ជា​ងងឹត មាន​ត្រចៀក​ស្តាប់​ឮ​ពិត ក៏​ត្រូវធ្វើ​ដូច​ជា​គ​ថ្លង់ ដូច្នេះ​ទើប​អត់ធន់​នឹង​សេចក្តី​ក្រោធ​ខឹង​នោះ​បាន ។

ប្រសិនបើ​ធ្វើ​ជា​មនុស្ស​ភ្នែក​ទិព្វ ត្រចៀក​ទិព្វ​ចេះ​តែ​ឃើញ ចេះ​តែ​ឮ ហើយ​នៅ​ជា​បុថុជ្ជន​ចិត្ត​ស្រាល​ផង ក៏​នឹង​រក្សា​ខន្តី​សេចក្តី​អត់ធន់​នោះ​បាន​ដោយ​កម្រ​ណាស់ ។